Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ពន្ធនាគារ​ផ្កាយ​៥” កន្លែង​ឃុំខ្លួន​សមាជិក​រាជវង្ស Saudi Arabia ដែល​រង​ការចោទប្រកាន់​ពីបទ​ពុករលួយ​

spot_img

ពូក​ត្រូវបាន​ដាក់ពង្រាយ លើ​កម្រាលព្រំ នៃ​សណ្ឋាគារ​ផ្កាយ ៥ ដ៏​ទំនើប ទើប​ត្រូវបាន​ប្រែក្លាយជា “​ពន្ធនាគារ​” បានទទួល​ព្រះអង្គម្ចាស់​១១​រូប ហើយនឹង​បន្ត​រង់ចាំ​ទទួល “​ស្វាគមន៍​” អតីតរដ្ឋមន្ត្រី​រាប់សិប​នាក់ រួមទាំង​ក្រុម​ពាណិជ្ជករ​ផងដែរ ក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​អាណាចក្រ​ប្រេងកាត​នេះ​។​

​រូបភាព​ក្នុង​ពន្ធនាគារ “​ផ្កាយ​៥” កំពុង​ឃុំខ្លួន​ព្រះអង្គម្ចាស់​ទាំងឡាយ​នៃ​រាជវង្ស Saudi Arabia ពីបទ​ពុករលួយ​

Daily Mail បាន​ចុះផ្សាយ​រូបភាព​ត្រូវបាន​ចាត់ទុកថា ត្រូវបាន​គេ​ថត​នៅ​សណ្ឋាគារ Ritz Calton នា​រដ្ឋធានី Riyadh ដែល​ឃើញ​មាន​មនុស្ស​មួយចំនួន​ត្រូវបាន​ចាត់ទុកជា​ជនសង្ស័យ​ក្នុង​អំពើពុករលួយ​។​

​ក្រុម​ជនសង្ស័យ​ត្រូវបាន​រក្សាទុក​ក្នុង​បន្ទប់​ធំ ដែលមាន​របស់របរ​ប្រើប្រាស់​បែប​សាមញ្ញ ខុសប្លែក​ពី​ភាពទំនើប ស៊ីវីល័យ​ដូចដែល​ធ្លាប់​ឃើញ​ក្នុងភូមិ​គ្រឹះ​របស់​ត្រកូល​រាជវង្ស​។​

​ប្រភព​ខាងលើ​ឲ្យ​ដឹងថា ក្នុង​រូបភាព​នោះ​ហាក់ដូច​ជាមាន​វត្តមាន​របស់​ព្រះអង្គម្ចាស់ Al-Waleed Bin Talal ក្មួយប្រុស​បង្កើត​របស់​មហាក្សត្រ Salman​។ ពេលនេះ​ព្រះអង្គ Talal កំពុង​ជា​ម្ចាស់ទ្រព្យ​សម្បត្តិ​តម្លៃ ១៨ ប៊ី​លាន​ដុល្លារ ហើយ​ជា​អ្នកមាន​ម្នាក់​ក្នុងចំណោម​អ្នកមាន​កំពូល​នៅ​មជ្ឈិមបូព៌ា​។ ព្រះអង្គម្ចាស់​រូបនេះ​រង​ការចោទប្រកាន់​ពីបទ​លាង​លុយ​ជំរិត​ប្រាក់​ពី​ពួក​មន្ត្រី និង​ទទួល​សំណូក​នេះ​បើតាម Reuters ដកស្រង់​ប្រភពព័ត៌មាន​ពី Saudi Arabia កាលពី​ថ្ងៃទី ៥ ខែ​១១​។​

Daily Mail បាន​ធ្លាយ​ចេញ​អត្តសញ្ញាណ​ល្បីៗ​មួយចំនួន​របស់​តួអង្គ​ត្រូវ​ចាប់​ព្រះកាយ​ជាអាទិ៍ ៖ ព្រះអង្គម្ចាស់ Adel Faleeih អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច ព្រះអង្គម្ចាស់ Miteb Bin Abdeellah មេបញ្ជាការ​កង​ឆ្មាំ​ជាតិ​។​

​តាម BBC វិញ នោះ​បទបញ្ជា​ចាប់ខ្លួន​ត្រូវបាន​ដាក់ចេញ​នៅ​ថ្ងៃទី ៥​ខែ​១១ ប៉ុន្មាន​ម៉ោង​ក្រោយពេល​មហាក្សត្រ Saudi Arabia បានចេញ​ក្រិ​ត្យ​បង្កើត​គណៈកម្មាធិការ​ប្រ​ឆាំំ​ង​អំពើពុករលួយ​តែងតាំង​ព្រះអង្គម្ចាស់ Mohammed Bin Salman អាយុ ៣២​ឆ្នាំ ដែលជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និង​ជា​រាជទាយាទ​ផង​នោះ ជា​ប្រធាន​គណៈកម្មាធិការ​នេះ​៕​

spot_img
×