Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលិស​ថៃ កំពុង​ស្វែងរក​វិធី​ធ្វើ​ប៉័​ត្យា​ប័ណ្ណ​បុគ្គល​ល្មើស​ដែលជា​ព្រះសង្ឃ​កំពុង​រត់គេចខ្លួន​ទៅ​អាល្លឺម៉ង់​

spot_img

​ប៉ូលិស​ភូមិន្ទ​ជាតិ​ថៃ​កាលពី​ថ្ងៃ​ទី ៣ ខែមិថុនា ឲ្យដឹងថា នឹង​ចាត់​ភ្នាក់ងារ​ទៅកាន់​អាល្លឺម៉ង់​ជុំវិញ​ការចរចា​ដើម្បី​ធ្វើ​ប៉័​ត្យា​ប័ណ្ណ​សង្ឃ​មួយអង្គ​ដែល​រង​ការចោទប្រកាន់​ពី​បទ​លាង​លុយកខ្វក់ កេងប្រវ័ញ្ច​បច្ច័យ​បុណ្យ និង​ថវិការ​របស់​រដ្ឋ​ដែល​ជួយ​ដល់​វត្ត​នេះ ។

​ព្រះសង្ឃ Phra Phrom Methee ត្រូវបាន​ចាប់ខ្លួន​នៅ​វត្ត​មួយ​នា​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​

អ្នកនាំពាក្យ​ប៉ូលិស​ថៃ Krissana Pattancharoen ឲ្យដឹងថា ប៉ូលិស​អាល្លឺម៉ង់​បាន​ចាប់ខ្លួន​សង្ឃ​ដែល​មាន​នាម​ខាងលើ​អាយុ ៧៧​ឆ្នាំ ក្រោយពី​បាន​ដកហូត​គោ​រម្យ​ងារ​Chamnong Dhammajar ។​

​មុន​នោះ​ប៉ូលិស​ថៃ​តាមរយៈ Interpol បាន​សំណូមពរ​ឲ្យ​បណ្តា​ប្រទេស​ជួយ​ចាប់​ខ្លួន​បុគ្គល​នេះ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ឲ្យដឹងថា បុគ្គល​នេះ​បាន​គេច​ចេញពី​វត្ត​មួយ​នៅ​បាងកក បន្ទាប់​មក​ទៅកាន់​ឡាវ កម្ពុជា ហើយ​ឆ្ពោះ​ទៅកាន់​ក្រុង​ហូជីមិញ ហោះហើរ​ឆ្លងកាត់ Qatar ឆ្ពោះ​កាន់​អាល្លឺម៉ង់ ។​

​គួររំលឹកថា សង្ឃ​អង្គ​នេះ បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន ហើយ​កំពុង​រង់ចាំ​លទ្ធ​ត្រូវ​ចាប់ខ្លួន ។ ក្នុង​យុទ្ធនាការ​នេះ​របស់​រដ្ឋាភិបាល​ថៃ គេ​នៅ​ចាប់ខ្លួន​យ៉ាងតិច​សង្ឃ ៧​អង្គ​ទៀត ក្រោម​បទ​ចោទប្រកាន់​ផ្សេងៗ​គ្នា ប៉ុន្តែ​ក្នុងនោះ​ភាគ​ច្រើន​ពាក់ព័ន្ធ​ដល់​ការកេងប្រវ័ញ្ច​មូលនិធិ​បុណ្យ​របស់​វត្ត និង​ថវិការ​ជួយ​ឧបត្ថម្ភរ​បស់​រដ្ឋាភិបាល ៕ សូ​យ​ន​

spot_img
×