Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ការផលិត និង​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​បោះឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​។ ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ត្រូវ​ធ្វើការ​លក្ខណៈ​បច្ចេកទេស​កុំព្យូទ័រ ដោយ​ការផ្ទេ​ឈ្មោះ និង​ទិន្នន័យ​របស់​អ្នកបោះឆ្នោត ចេញ​ពី​បញ្ជី​បោះឆ្នោត ផ្លូវការ​ឆ្នាំ​២០១៧ បញ្ចូល​ក្នុង​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នោះ​។ សម្រាប់​ការផ្តល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​ដល់​ថ្ងៃ​ទី​៥​ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប័ណ្ណ​ព័ត៌មាន​ដែល​បាន​ផលិត​មាន​រាង​ចតុកោណ ដែល​មាន​បណ្តោយ​ប្រហែវ​៩,៦​សង់ទីម៉ែត្រ និង​ទទឹង​ប្រវែង​៦,៦​សង់ទីម៉ែត្រ នៅ​ផ្នែក​ខាង​មុខ​នៃ​ប័ណ្ណ​ព័ត៌មាន​គឺ និមិត្តសញ្ញា​គ​.​ជ​.​ប កាលបរិច្ឆេទ​និង​ពេលវេលា​នៃ​ការ​ប្ឆោត​ស​កលពាក់ព័ន្ធ ឈ្មោះ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​លំនៅឋាន ឬ​ទី​សំណាក់​នៃ​អ្នកបោះឆ្នោត លេខ​រៀង​ក្នុង​បញ្ជី​បោះឆ្នោត លេខ​កូដ​ក្នុង​ការិយាល័យ​បោះឆ្នោត និង​ទីតាំង​ការិយាល័យ​បោះឆ្នោត ឈ្មោះ​ឃុំ សង្កាត់ ឈ្មោះ​រាជធានី​ខេត្ត ។ នៅ​ផ្នែក​ខាង​ខ្នង​នៃ​ប័ណ្ណ​ព័ត៌មាន គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ប្រភេទ​ទី​១ ឬ​ប្រភេទ​ទី​២ ឬ​ប្រភេទ​ទី​៣) ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​។​

​ចំពោះ​ភារកិច្ច​របស់​គណៈកម្មកា​រ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​មាន​តួនាទី ធ្វើ​ទំនាក់ទំនង​សហការ​ជាមួយ​គណៈ​ភិបាល​រាជធានីខេ​ត្ត​និង​គណៈ​អភិបាលក្រុង​ស្រុក​ខណ្ឌ​ពាក់ព័ន្ធ ដើម្បី​ផ្តល់​ការគាំទ្រ​ចំពោះ ក​បឃ​.​ស និង​មេភូមិ ឬ​ជំនួយការ​ភូមិ​ឲ្យ​សហការ​ជាមួយ គឃ​.​សប ក្នុង​ការអនុវត្ត​ការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត​នេះ មិន​អាច​ប្រើប្រាស់​ជំនួស​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែឬ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោ​តឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×