Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ពី​មូលហេតុ ដែល​មន្ត្រី​នគរបាល​ស្រុក​ស្រី​សន្ធរ​ដេក​លក់​ក្នុង​អង្គប្រជុំ​

spot_img

​កំពង់ចាម​ ៖ មានការ​រិះគន់​លើ​បណ្តាញ​សង្គម​ហ្វេ​ប៊ុក​ករណី​របស់​មន្ត្រី អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដេក​លក់​ក្នុង​កម្មវិធី អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​ដដែល​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​បំភ្លឺ​ប្រាប់​បណ្តាញ​សង្គម ក៏ដូចជា​មហាជន​ជ្រាប​ផងដែរ​ថា “​ក្រោយពី​មាន​ការរិះគន់​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​អំពី​ការលង់ល​ក់រប​ស់​មន្ត្រី អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ក្នុង​កម្មវិធី អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម មាន​កិត្តិយស សូម​បំភ្លឺ​និង​ធ្វើ​ការបកស្រាយ​ជូន​មតិ​សាធារណជន​និង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់ឱ្យ​បាន​ជ្រាប​ថា មន្ត្រី​ទាំង​៣​រូបនេះ ក៏​ដូច​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដ៏ទៃទៀត ក្នុង​ស្រុក​ស្រី​សន្ធរ បាន​ចេញ​ល្បាត​ការពារ រហូតដល់​ម៉ោង​១​រំលង​អធ្រាត្រ ហើយ​ដល់​ម៉ោង​២ បាន​ចេញដំណើរ​ទៅ​ចូលរួម​កម្មវិធី ហេតុនេះហើយ​បានជា​
​ទម្រេត​ខ្លួន​បន្តិច​មែន តែ​ការ​ទម្រេត​ខ្លួន​របស់​គាត់​នេះ គឺ​នៅ​មុន​ពេល​កម្មវិធី​ចាប់ផ្តើម បានន័យថា គឺ​ពេល​រង់ចាំ មិនមែន​សម្រាន្ត​ក្នុងពេលដែល​សម្តេច ថ្លែង​សុន្ទរកថា​នោះទេ នៅពេល​ដែល​សម្តេច អញ្ជើញ​មកដល់ និង​បើក​កម្មវិធី គឺ​ពួកគាត់​មិន​បាន​សម្រាន្ត​
​លង់លក់​ក្នុង​ដំណេក ដូច​ក្នុង​រូបភាព​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឡើយ ។

ដូចនេះ​សូម​បងប្អូន​សាធារណជន និង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់ មេត្តា​ជួយ​កែតម្រូវ​អត្ថបទ និង​ការបរិយាយ ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​បុគ្គល ក៏ដូចជា សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រីនគរបាល​ជាតិ ទាំងមូល​ផង​ដែរ ។​

ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​ថា បងប្អូន​សាធារណមតិ និង បងប្អូន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់ ពិតជា​យល់ និង​ផ្តល់​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ ជូន​ដល់​ពួកគាត់​វិញ ឱ្យបាន​សក្តិសម តាម​ស្នាដៃ ដែល​គាត់​បាន​លះបង់ តស៊ូ​ការពារ​ថែរក្សា សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម នា​ពេល​កន្លងមក​នេះ​” ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×