Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ​២​នាក់ សម្លាប់​ជាងកាត់សក់ នៅ​ខេត្ត​បន្ទាយមានជ័យ និង​២​នាក់​កំពុង​គេចខ្លួន​

spot_img

​​បន្ទាយមានជ័យ ​៖ សំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​រហូត​ដល់​សព​ឡើង​ស្អុយរ​លួយ​នោះ​ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​បន្ទាយមានជ័យ បាន​សហការ​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ធ្វើ​ត្រាប់​ឡើងវិញ​អំពី​សកម្មភាព​ជនសង្ស័យ និង​បក្ខពួក ដែល​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​។​

​ប្រតិបត្តិការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ សមត្ថកិច្ច​ចំណាយពេល​មួយ​សប្តាហ៍​ស្រាវជ្រាវ ស៊ើបអង្កេត ទើប​ឈាន​ទៅរក​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​មាន​៖ ១៖ ឈ្មោះ លុញ សុគា ហៅ​ខ្មៅ ប្រកបមុខរបរ ដើរ​វាយ​សា​រ៉ា​ស្បែកជើង និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​សូ​ភី ស្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ២៖ ឈ្មោះ ស៊ុន សុះ ក្លែង​ជា​ស្ត្រី អាយុ​៣៧​ឆ្នាំ គ្មាន​មុខរបរ​ពិត​ប្រាកដ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។ ជនរងគ្រោះ​មានឈ្មោះ ឈ្មោះ ភឿន ស៊ីមឿន ក្លែងខ្លួន​ជា​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​

ចំណែក​បក្ខពួក​២​នាក់​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ។ ក្រុម​ឃាតករ បាន​នាំ​ជនរងគ្រោះ ចេញពី​កន្លែង​ផឹកស៊ី ម្តុំ​វេទិកាខេត្ត (​សួន​មានជ័យ​) ជិះ​ម៉ូតូ​២​គ្រឿង សរុប​គ្នា​៥​នាក់ (​ក្នុងនោះ មាន​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៤) ដើម្បី​ល្បួង​ជនរង​គ្រោះ​ទៅ​ជក់​គ្រឿងញៀន ផឹកស្រា និង​រួមភេទ​ប្រុស​ដូចគ្នា នៅ​ចំណុច​កើតហេតុ​ខាងលើ (​ទីកន្លែង​ពួកគេ​ធ្លាប់​ទៅ​ជក់​គ្រឿងញៀន​) ដើម្បី​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​។​

លោក​ស្នងការរង បានឱ្យដឹង​ទៀត​ថា បន្ទាប់​ពី​ទៅដល់​កន្លែងកើតហេតុ ជនសង្ស័យ​ឈ្មោះ ស៊ុន សុះ ប្រុស​ក្លែង​ជា​ស្រី បាន​រួមភេទ (​តាម​មាត់​) ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ លុញ សុគា បាន​យក​ដប​ស្រា​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ ហើយ​យក​ដប​ស្រា​ចាក់​ចំ​មុខ​ជនរងគ្រោះ​។ នៅពេលនោះ បក្ខពួក​២​នាក់​ទៀត ក៏​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យ​ស្លាប់​តែ​ម្តង​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ពួកគេ​ទាំង​៤​នាក់ ក៏​រត់គេចខ្លួន​បាត់ យក​ទាំង​ម៉ូតូ​ជនរងគ្រោះ​ទៅ​ជាមួយ​ផង​ដែរ​។​

​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ខ្លា​កូន ប្រហែល​៧០០​ម៉ែត្រ ជើងភ្នំ​ខ្លា​កូន ស្ថិតនៅ​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​ក្រោយពី​កើតហេតុ​នោះ​ហើយ រំលង​ដល់​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ទើប​កម្មករ​ធ្វើ​សាលារៀន នៃ​វិទ្យាល័យ​ខ្លាកូន​ប្រទះឃើញ​សព​ជនរងគ្រោះ មាន​ភាព​ហើម​ស្អុយ អាក្រាតកាយ​ខាងក្រោម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ ដោយ​ប្រើ​វិធី ល្បួង​ទៅ​ផឹកស្រា និង​ជក់​គ្រឿងញៀន ហើយ​នាំ​រួមភេទ ដើម្បី​ប្លន់​យក​ម៉ូតូ​។ ម៉ូតូ​របស់​ជនរងគ្រោះ​នោះ ត្រូវបាន​បក្ខពួក​គេ​២​នាក់​ទៀត ជិះ​យក​ទៅ​បាត់​ហើយ​។​

​លោក​ស្នងការរង​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ជនសង្ស័យ​រង​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជាមុន បើ​តុលាការ​រក​ឃើញ​មាន​កំហុស អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​អស់​មូយ​ជីវិត​។ ចំណែក​បក្ខពួក​២​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ក៏បាន​ផ្តល់​ប្រាក់​ចំនួន​៥០០​ដុល្លារ ជា​ការលើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល ដែល​បាន​បង្ក្រាប​ករណី​ឃាតកម្ម​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×