Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា គឺ​ដោយសារ​តែ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នេះ គឺ​ដោយសារ​តែ​កម្ពុជា​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ បើ​យើង​គ្មាន​សន្តិភាព​ទេ គឺ​យើង​មិន​អាច​មាន​ការប្រកួត​កីឡា​ដូច​ថ្ងៃនេះ​នោះទេ ដូច្នេះ​សម្តេច​សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​សន្តិភាព​នេះ​អោយបាន​គង់វង្ស​។​

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ​។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ គឺ​ក្រោម​ប្រធានបទ “​កីឡា​នាំមក​នូវ​សន្តិភាព និង​កា​អភិវឌ្ឍ​” ដែល​មាន​រយៈពេល​ជាង​មួយ​សប្តាហ៍​ទៅហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​បាន​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ ២០១៨​នេះ ដែល​មាន​កីឡាករ កីឡា​ករនី​ចូលរួម​ប្រកួត​ប្រមាណ​ជាង​៤​ពាន់​នាក់ មកពី​២៥​រាជធានី​ខេត្ត​។ សំរាប់​កម្មវិធី​បិទ​នៃ​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​ក៏​មាន​រៀបចំ​កម្មវិធី​ប្លែកៗ និង​អស្ចារ្យ ជា​ច្រើន​ដូច​ពេល​បើក​ដែរ ដែល​មាន​ដូច​ជា​ការ​ដង្ហែ​ក្បួន​ព្យុយាត្រា​នៃ​ប្រតិភូ​កីឡាតាម​បណ្តា​ខេត្ត​នានា ការសម្តែង​បែប​សិល្បៈ​វប្បធម៌​បុរាណ ក្បាច់គុន​ល្បុក្កតោ ការសម្តែង​ចលនា​កាយ​សម​ស្រប​ពី​គរុ​សិស្ស​កីឡា ក្រុមកីឡា​តេក្វាន់​ដូ ការសម្តែង​ចលនា​កាយ​កម្សាន្ត​ចម្រៀង ដោយ​មាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី ល្បីៗ​ជាច្រើនរូប និង​ការបាញ់​កាំជ្រួច​អបអរសាទរ​ផ​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ពិតជា​មាន​មោទនភាព​​ចំពោះ​ព្រឹតិ្តការណ៍​កីឡា​ជាតិ​​លើកទី​២​នេះ ដែល​បាន​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ព្រមទាំង​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​គ្រប់​ប្រភេទ ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​ក្មួយៗ​កីឡាករ​កីឡាការិនី​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពិធី​នា​ថ្ងៃ​នេះ​ពិតជា​រីករាយ និង​កើតមានឡើង ស្របពេល​ដែល​ប្រទេស​កម្ពុជា​យើង កំពុង​មាន​សុខសន្តិភាព​។ សម្តេច​តេជោ ក៏​បាន​ថ្លែង​អំណរ​ព្រះ​គុណ ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ដែល​ព្រះអង្គ ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ភ្លើង​គប់ ដល់​តំណាង​កីឡាករ​ជាតិ ពី​ព្រះបរមរាជវាំង មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ពិធី​បើក ។​

​សម្តេច​តេជោ ក៏​បាន​ថ្លែង​រំលឹក​នូវ​គុណូបការៈ ដល់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ដែល​កន្លងមក ព្រះអង្គ​តែង​យក​ព្រះទ័យ ទុកដាក់​ចំពោះ​វិស័យ​កីឡា​ជាតិ និង​បន្សល់​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ សម្រាប់​យើង​ធ្វើ​ការប្រកួត​នាពេលនេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យ​សាលារៀន ឬ​ស្ថាប័នានា​ទាំងអស់​ត្រូវ​បង្កើត និង​បង្កើន​កន្លែង​លេង​កីឡា​ឲ្យបាន​ច្រើន សម្រាប់​លេង​កីឡា ដើម្បី​ឲ្យ​កាយសម្បទា និង​សុខភាព​យើង​កាន់តែ​មាន​ភាពល្អប្រសើរ​ផងដែរ​។ ជាមួយគ្នា​នោះ​សម្តេច​តេជោ ក៏​ជំរុញ​ឲ្យ​ទីសាធារណៈ​ផ្សេងៗ ត្រូវ​មាន​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ឲ្យមាន​សុខភាព​ល្អ និង​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​ទៀតផង​។​

​មុន​នៃ​ពិធី​ពន្លត់ភ្លើង​គប់ និង​ការបិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បា​ជួន​ពរ​ដល់​កីឡាករ កីឡា​ការិនី គ្រូបង្វឹក គណៈកម្មការ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន និង​ជោគជ័យ​គ្រប់ៗ​គ្នា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×