Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍​បឹងត្របែក ក្នុង​សប្តាហ៍​នេះ នឹង​ដាក់​អោយ​ដំណើរការ​ម៉ូទ័​រថ្មី​១១​គ្រឿង​

spot_img

ភ្នំពេញ​៖ ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថិត​នៅលើ​កំណាត់​ផ្លូវ​២៧១ ជិត​ច្រមុះជ្រូក ក្បាលថ្នល់​ខណ្ឌចំការមន មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​​ម្រេច​បាន​ស្ទើរតែ​១០០%​ហើយ ពោល​គឺ​នៅក្នុង​សប្តាហ៍​នេះ នឹង​ដាក់​អោយ​ដំណើរការ​ម៉ូទ័​រថ្មី​១១​គ្រឿង ដែល​មាន​សមត្ថភាព​បូ​ម​ទឹក​កើនឡើង​៣​ដង បើ​ធៀប​សមត្ថភាព​ស្ថានីយ៍​បូមទឹក​ចាស់ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​រដូវវស្សា​នេះ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា មកដល់នឹង​ព្រឹក​ថ្ងៃទី​០៤ មិថុនា​នេះ ក្រុម​ការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើតេស្ត​ម៉ូទ័រ​បូមទឹក​ថ្មី ចំនួន ៥​គ្រឿង​នៅ​ស្ថានីយ៍​បឹងត្របែក​នេះ ហើយ​​ក្នុង​សប្តាហ៍​នេះ ម៉ូទ័​រថ្មី​ចំនួន ១១​គ្រឿង នឹង​ដាក់​អោយ​ដំណើរការ​ទាំងអស់ ដែល​មាន​សមត្ថភាព​បូ​ម​ទឹក ២៣,៣​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​មានន័យថា កម្លាំង​វា​នឹង​​កើន ៣​ដង បើ​ធៀប​នឹង​សមត្ថភាព​ស្ថានីយ៍​បូមទឹក​ចាស់​។​

លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ស្ថានីយ៏​បូមទឹក​បឹងត្របែ​កបាន​បំពាក់​ម៉ូទរ័​ថ្មី​ខ្នាត​​ធំ​ចំនួន​១១​គ្រឿង​។​ម៉ូទរ័​ថ្មី​នេះ​មាន​សមត្ថភាព​បូមទឹ​ក ២៣,៣​ម៉ែត្រគូប​ក្នុង ១​វិនាទី គឺ​កើន ៣​ដង ធៀប​នឹង​ស្ថានីយ៍​ចាស់ ។​

ក្រៅពី​កសាង​ស្ថានីយ​នេះ​ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដំណើរការ​ស្តារ​និង​បុក​ស៊ី​ផាយ​អម​ប្រឡាយ​បឹងត្របែក​ផងដែរ ដើម្បី​បើក​មុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន​ក្នុង​ការនាំ​ទឹក​មក​ផ្គត់ផ្គង់​ស្ថានីយ​បូម​បឹងត្របែក​ឲ្យបាន​ទាន់​ពេលវេលា​។​

បើ​តាម​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ក៏​បាន​បញ្ជាក់​ដែរ​ថា កំពស់​ទឹក​ដែល​ត្រូវ​តំកល់​ក្នុង​ប្រឡាយ​ត្រូវ​មាន​កំពស់​៣​ម៉ែត្រ​៨០​តែបើ​កំពស់​ទឹក​ឡើងដល់​៦​ម៉ែត្រ​១៥​គឹ​ម៉ូទ​រ័បូម​ថ្មី​នេះ​អាច​ដំណើរការ​បូម​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ តាមរយះ​ស្ថានីយ៏​បូមទឹក​បឹងត្របែក​ថ្មី​នេះ​នឹង​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៣ គឺ​ខណ្ឌដូនពេញ​,​ខណ្ឌ​៧​មករា​និង​ខណ្ឌចំការមន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×