Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​សង្ឃ​នេះ​អត់​!? ដែល​ពុទ្ធបរិស័ទ​ខំ​គោរព​ជឿជាក់ តែ​ទីបំផុត លេច​ធ្លាយ​នូវ​ទង្វើ​ដ៏​ហួសចិត្ត​ជាមួយ​ស្រី​ស្នេហ៍​ក្នុង​បន្ទប់​បែបនេះ (​មាន​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​ទាក់ទង​នឹង​ករណី​លោកសង្ឃ​ជា​គ្រូមន្តអាគម​មួយអង្គ ដែល​ធ្វើ​កិច្ច​ឲ្យ​នារី​ស្រស់ស្អាត​ម្នាក់ ដោយ​តម្រូវ​ឲ្យ​ស្លៀក​សា​រ៉ុង​ចងពុង​បញ្ចេញ​ភាព​សិច​ស៊ី ស្ថិតក្នុង​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្រើបស្រាល ពុំទាន់​ផុតរលត់​ពី​ព្យុះ​រិះគន់​របស់​មហាជន​ជា​ពុទ្ធបរិស័ទ​ផង ឥឡូវនេះ បាន​លេច​ធ្លាយ​វីដេអូ​ថ្មី​មួយ​ទៀតហើយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​សង្ឃ​មួយអង្គ បានធ្វើ​សកម្មភាព​ដ៏​អាសអាភាស​មួយ ដែល​ប្រាសចាក​ពី​វិន័យ​ព្រះពុទ្ធសាសនា​តែម្តង ខណៈ​នៅក្នុង​បន្ទប់​ជាមួយ​ស្រី​ស្នេហ៍​របស់ខ្លួន​យ៉ាង​សប្បាយ ។​

​បើតាម​ប្រភពពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «Mota Gimmick» បាន​សរសេរ​ត្រង់​ចំណងជើង​ថា​៖ «​នៅពេល​គេ​សើ​ប​ដឹង​រឿង​អស់ ព្យាយាម​រត់គេច​ទៅ​ទី​ឆ្ងាយៗ​ដើម្បីអោយ​គេ​គិតថា មិនបាន​នៅ​ដេក​ជាមួយ​ស្រី ! តែ​គឺ​ដើរ​ធ្វើបុណ្យ ស្មាន​មិន​ដល់​សោះ​ថា​ចឹ​ង វីដេអូ ច្បាស់ៗ​..» ។​

​តាម​វីដេអូ​ឃ្លី​ប សង្ឃ​រូបនេះ​បានធ្វើ​សកម្មភាព​យក​ពោត​ស្ងោរ​១​ផ្លែ ដាក់ចូល​មាត់ រួច​ឆាន់​ផង និង​«​សម្តែង​»​តំណាង​ឲ្យ​រូបភាព​បៀម​លិង្គ​ផង ខណៈ​ស្រី​ស្នេហ៍​របស់ខ្លួន​បង្គាប់​… ។​

​តាម​ប្រភព​ខាងលើ ដែល​ក៏បាន Tag ជាមួយ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សង្ឃ​រូបនេះ​ផងដែរ នោះ​សង្ឃ​កំហូច​នេះ​ត្រូវ​បានដឹង​មាន​ឈ្មោះថា​៖ «​ព្រះគ្រូ សោទរ ស្រិល វណ្ណា (​ព្រះចៅអធិការ វត្តភ្នំ​បាក់​លើ​) ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​» ។​

​ទន្ទឹមនេះ​ផងដែរ មហាជន​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង និង​ស្នើឱ្យ​ក្រសួង​ធម្មការ និង​សាសនា បើក​ការស៊ើបអង្កេត ដើម្បី​ចាត់វិធានការ​លើស​ង្ឃ​បំផ្លាញ​សាសនា​ឲ្យ​ខាងតែបាន ៕ ចន្ទី​

spot_img
×