Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ធម្មការ និង​គណៈសង្ឃ ប្រកាស​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់ រឿង​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ មាន​ស្នេហ៍​ជាមួយ​ស្រីក្មេង​

spot_img

​បន្ទាយមានជ័យ​៖ បន្ទាប់​ពី​ផ្អើល​ពេញ​ហ្វេ​សប៊ុក រឿង​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ មាន​ស្នេហ៍​ជាមួយ​ស្រីក្មេង និង​លេង​ខ្លា​ឃ្លោក​ប្រលែង​គ្នា សើច​សប្បាយ​នោះ ឥឡូវ​ឃើញ​ហើយ​ម្ចាស់​អា​ខោ​ន​នារី​កំណាន់​គាត់ គឺ​ពិតជា​ស្អាត​មែន​…​ចឹង​បានជា​ភ្លើតភ្លើន​វក់វី​ស្នេហ៍​ភ្លេចខ្លួន​ជា​សង្ឃ​…?

​កក្រើក​ពេញ​ហ្វេ​សប៊ុក ករណី​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្ត​បន្ទាយមានជ័យ ដេក​ជាមួយ​នារី​ម្នាក់​នោះ ក្រសួង​ធម្មការ និង​គណៈសង្ឃ ប្រកាស​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មាន​ការចែក​ចាយយ៉ាង​ព្រោងព្រាត​ករណី ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ព្រះនាម ព្រះគ្រូ​សោទរ ស្រិល វណ្ណា បាន​បញ្ចេញ​រូបភាព​ដេក​ជាមួយ​នារី​ម្នាក់ និង​អង្គុយ​ធ្វើ​ជា​មេខ្លា​ឃ្លោក​ទៀតផង​។ ករណី​នេះ​បាន​ធ្វើឱ្យ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កាន់​សាសនាព្រះពុទ្ធ ជាពិសេស​នោះ អ្នក​ដែល​ធ្លាប់បាន​យក​ចង្ហាន់​ទៅ​ប្រគេន ព្រះសង្ឃ​តែ​ម្តង ដល់​ក្នុង​វត្ត​ក៏​ដូចូ​ជា ធ្លាប់​បាន​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​លើ​ក​ជាតា​រាសី​ទៀតផង​។​

​ព្រះសង្ឃ​ដែល​រង​ការរិះគន់​យ៉ាង​ព្រោងព្រាត ជា​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រះនាម ព្រះគ្រូ​សោទរ ស្រិល វណ្ណា ដែល​គេ​ដឹងថា ជា​ព្រះសង្ឃ​ពូកែ​ខាង​ស្រោច​ទឹក​ដ៏​ល្បី ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករ​ស៊ី គ្រប់​ស្រទាប់វណ្ណៈ​ទៅ​ឱ្យ​ព្រះអង្គ​ស្រោច​ទឹក​ផងដែរ​។​

​ពាក់ព័ន្ធ​ទង្វើរ​អសីលធម៌ និង​ខុស​វិន័យ​ធម៌​របស់​ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​នេះ ត្រូវបាន​ក្រសួង​ធម្មការ និង​ថ្នាក់ដឹកនាំ​សង្ឃ ប្រកាស​ចេញ​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត ចំពោះ​បុគ្គល​សង្ឃ​អង្គ​នេះ​។ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុនី បានបញ្ជាក់​ថា ក្រោម​ការណែនាំ​ផ្ទាល់​ពី​សំណាក់ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រួចមក​លោក​បាន​ពិភាក្សា​ជាមួយ​គណៈសង្ឃ លើ​វិធានការ​មិន​លើកលែង​ឱ្យ​នោះ​ឡើយ ដែល​ជា​ការប៉ះពាល់​មុខមាត់​យ៉ាងធ្ងន់ធ្ងរ ទៅលើ​វិស័យ​សាសនា នៅ​កម្ពុជា ដែលជា​សាសនា​របស់​រដ្ឋ និង​ជា​ការទប់ស្កាត់​សកម្មភាព​ទាំងឡាយ​របស់​បុគ្គល​សង្ឃ​មួយ​ចំនួន ដែល​បាន​រុញច្រាន​សាសនា​របស់​ជាតិ​កាន់តែ​ធ្លាក់ចុះ​។​

លោក សួន បរ​វ អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា លោក​បាន​ចាត់​ឱ្យ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បើកប្រជុំ​គណៈសង្ឃ​ជាបន្ទាន់ ដើម្បី​ចាត់វិធានកា​រណ៍​លើ​ករណី​នេះ យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត​ផងដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ បាន​និយាយថា លោក​ក៏​ធ្លាក់​ទៅ​វត្ត​នេះ ហើយ​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ទៀត​ផង និង​ពេល​ទៅ​ម្តងៗ ឃើញ​តែ​មាន​មនុស្ស​ទៅ​ឱ្យ​លោក​ដោះ​អំពើ​ដោយ​អុ​ជធូក ហើយ​ម្នាក់ៗ​សុទ្ធ​តែ​ក្តៅដែល​ត្រូវ​អំពើ​របស់​គេ​។ ដោយឡែក នៅលើ​បណ្តាញ​សង្គម Facebook ស្ត្រី​ម្នាក់​ដែល​មាន​អា​ខោ​ន​ឈ្មោះ MoTa Gimmick បាន​បង្ហោះ​សារ​ថា ស្គាល់​លោក​ម្នាក់​នេះ​អត់ ខំ​គោរព​ជឿជាក់ តែ​ទីបំផុត​រត់តាម​ស្រី ដេក​ជាមួយ​ស្រី ហើយ​កហុស​ថា​ទៅ​មើល​ជំងឺ​នៅ​សុរិន​។​

​ព្រះគ្រូ សោ​ទរ ស្រិល វណ្ណា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា ខ្ញុំ​ព្រះករុណា អាត្មាភាព​សុំទោស​ញោមៗ​ផង ដោយ​មិន​បាន​នៅ​វត្ត​ទេ​មួយ​ខែ​ជាង​ហើយ អាត្មា​ក្បត់​ព្រះពុទ្ធសាសនា រត់​តាម​ស្រី​ដេក​ជាមួយ​ស្រី លេងល្បែង ស៊ីសង ឥឡូវនេះ​អាត្មា​កំពុង​ភាសខ្លួន ដោយ​មាន​គេ​ស៊ើប​ដឹង​ថា​រត់​តាម​ស្រី ចឹង​ហើយ​អាត្មា​មិន​បាន​ចូល​វត្ត​វិញ​ទេ សូម​ញោមៗ​ទាំងអស់​ឈប់​ជឿជាក់ និង​តាម​រត​អាត្មា​ទៀត​ទៅ សូម​ជួយ​ប្រាប់តៗ​គ្នា​ផង ដោយ​ក្តី​មេត្តា​។ ប៉ុន្តែ​ព្រះគ្រូ សោ​ទរ ស្រិល វណ្ណា បាន​បដិសេធ​ថា​ផេក​ហ្វេស​ប៊ុ​កចាស់​បាន​ខូច​ហើយ ព្រះ​មាន​គេ​ហេ​ក សូម​ប្រើ​ផេក​ថ្មី​វិញ​។​

​បន្ទាប់ពី​មាន​ករណី​នេះ​កើតឡើង​នោះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ មន្ទីរ​ធម្មការ​ខេត្ត បាន​កោះហៅ​ព្រះគ្រូ សោ​ទរ ស្រិល វណ្ណា រួម​ជាមួយ​មន្ត្រី​សង្ឃ មក​ប្រជុំ​គ្នា​ដោះស្រាយ ដែល​បាន​ធ្វើឡើង​នៅ​សាលា​អនុគណ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​​ថ្ងៃ​​ច័ន្ទ ៦​រោច​ខែ​ជ​ស្ឋ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

ខ្លឹមសារ​នៃ​អង្គប្រជុំ​នេះ ៖ “​សូម​គោរព​ជម្រាប​ជូន​ព័ត៌មាន​ដល់​សាធុជន ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ ទាំងពួង ក្នុង​ព្រះពុទ្ធសាសនា ជា​សកល មេត្តា​អនុគ្រោះ​ដល់​ព្រះពុទ្ធសាសនា សូម​កុំ​ទាន់​ភ្ញាក់ផ្អើល​ឆោឡោ អារកាត់​វិនិច្ឆ័យ​ថ្លឹងថ្លែង សេចក្ដី​ទៅតាម​ការយល់ឃើញ នៃ​ការ​បំផុសបំផុល​ប្រភព​ព័ត៌មាន​តាម​បណ្ដាញ ហ្វេ​សប៊ុក​ឲ្យសោះ ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ក្នុង​ពេល​ថ្មីៗ​នេះ ទុក​អត្តភាព​នេះ ឲ្យ​ព្រះ​មន្ត្រី​សង្ឃ​ស្រាវជ្រាវ​រាវរក ដំណោះស្រាយ ប្រកប​ដោយ​គតិយុត្ត​ត្រឹមត្រូវ ដោយ​សន្តិវិធី តាម​ផ្លូវច្បាប់​ព្រះពុទ្ធសាសនា ដោយ​សុក្រឹត​យុត្តិធម៌​ព្រោះ​ថា អ្វីៗ​កើតឡើង មាន​ហេតុ និង​បច្ច័យ​របស់​វា ប្រជុំ​តាក់តែង ទើប​វា​កើតឡើង​ហេតុនេះ សូម​រក្សារ​ភាពស្ងប់ស្ងាត់​មួយអន្លើ​សិន​ចុះ​ណា កុំ​ទាន់​វាយប្រហារ ដោយ​ការ​មិន​ច្បាស់លាស់ ឲ្យសោះ​ណា សូម​អរគុណ ។​

ចំពោះ​សាច់​រឿង​នេះ ខ្ញុំ​ព្រះករុណា​អាត្មាភាព កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​រាវរក ឲ្យឃើញ​នូវ​ការពិត​ជា​មុន​សិន ទើប​ដោះស្រាយ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ព្រះ​សាសនា និង​រដ្ឋអាជ្ញា ទៅ​តាម​ការ​គួរ​”​។​

​ចំណែក​ផេក​ហ្វេស​ប៊ុក ឈ្មោះ Nhom Lyta ដែល​ជា​ស្រី​ស្នេហ៍​របស់​ព្រះគ្រូ​នោះ បានសរសេរថា “​ចាំ​ទុក​ក្នុង​ខួរក្បាល​ណា​
​ថា​កា​ដាក់​ទាន​មនុស្ស​ប្រុស “​សា​វ៉ា​” ទៅ​ឲ្យ​ស្រី​ដែល “​អត់ឃ្លាន​” គឺជា​ការ​ធ្វើ​បុណ្យ “​។​

​ចំណែក ឈ្មោះ Lim Chheng បាន​ខំ​មិន​ក្នុងផេក​ខ្លួន​ថា កំពុងតែ​ល្បី​ព្រះសង្ឃ​សម័យ​ទំនើប​។ នេះ​ហើយ​ត្រី​មួយ​ក​ន្ទ្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់​…​។ សឹង​ឆាន់​បាយ​ស្រាប់ ចាំ​យក​តែ​បច្ច័យបួន​សោះ ធ្វើ​មិន​បាន​…​នេះ​ហើយ​ចាស់​ពោលថា ស្គាល់ចិត្ត​ព្រះ​អង្គុយ លើ​ក្បាល​ព្រះ អាង​ខ្លូន​ជា​ព្រះ​គ្រូ​ព្រះចៅអធិការ​មែន លោក​អន្ទិត​។ នៅពេល​គេ​ស៊ើប​ដឹង​រឿង​អស់ ព្យាយាម​រត់គេច​ទៅ​ទី​ឆ្ងាយៗ ដើម្បីឲ្យ​គេ​គិតថា មិន​បាន​នៅ​ដេក​ជាមួយ​ស្រី តែ​គឺ​ដើរ​ធ្វើ​បុណ្យ ស្មាន​មិន​ដល់​សោះ​ថា​ចឹង វីដេអូ ច្បាស់ៗ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×