Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើ​អសកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​កុមារ​ត្រូវតែ​លុបបំបាត់ចោល​

spot_img

តាកែវ ៖​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​ក្រោយ​បញ្ចប់​នៅ​ការប្រារ​ព្ធ​ទិវា ០១ មិថុនា ខួប​ទី​៦៩ នា​ព្រឹក​ថ្ងៃទី​០៥ មិថុនា ២០១៨ នៅ​សាល​សហ​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តតាកែវ លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា បាន​ធ្វើ​ការអំពាវនាវ​អោយ​គ្រប់​ស្ថាបន័​និង​អជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់​ជាពិសេស​អាណាព្យាបាល​និង​ឱ​ពុក​ម្តាយ​កុមារ គួរ​ចូលរួម​ថែរក្សា​និង​ទប់ស្កាត់​នៅ​រាល់​អំពើ អសកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​លើ​កុមារ ពិសេស​គឺ​អំពើហឹង្សា ការជួញដូរ​ផ្លូវភេទ និង​ការ​កេង​ប្រវាញ់​លើ​កំលាំង​ពលកម្ម​របស់​កុមារ ព្រោះ​ថា​សកម្មភាព​ទាំងអស់​នេះ​សុទ្ធសឹងតែ​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ត្រូវតែ​ខិតខំ​រួម​គ្នា​ទប់ស្កាត់ ទៅ​លើ​រាល់​សកម្មភាព​ដែល​កើតមាន​នៅក្នុង​សង្គម​បច្ចុប្បន្ននេះ ។​

លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បាន​មាន​ប្រសា​ស​ន៏​បន្តថា ការ​ប្រារព្ធ​ពិធី​ទី​វា​កុមារ​អន្តរជាតិ ១ មិថុនា នេះ​ឡើង​គឺ​មន្ទីរ​បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​យើង​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ហើយ​ការ​ប្រារព្ធ​នូវ​ទិវា​នេះ​ដែរ គឹ​ដើម្បី​ជាការ​រំលឹក​នៅ សោកនាដកម្ម​មួយ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នៅលើ​សាកលលោក​បាន ធ្វើការ​ថ្កោលទោស និង​ចាត់​ទុក​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​របស់​ពួក​ហ្វា​ស៊ី​សអ៊ី​ត្លែ ដែល​បាន​សម្លាប់​ទៅ​លើ​កុមារ​ជាច្រើន​នាក់ នៅ​លី​ឌី​ស៊ែ ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី និង​នៅ​អូ​រ៉ាឌូ ប្រទេស​បារាំង ។​

ក្នុងនោះ​ដែរ​លោក ស្រី ច័ន្ទ​បូរ៉ាត់ ក៏​បាន​ឡើង​ដែរ​ថា អំពើហឹង្សា​ចំពោះ​កុមារ គឺ​មាន​ការប៉ះពាល់​ច្រើន ព្រោះ​ថា​កុមារ​គាត់​ជា​ក្មេង​ដែល​តូច ហើយ​ពិបាក​ក្នុង​ការទទួលយក​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​បង្ហាញ​នៅ ចំពោះ​មុខ​របស់​ពួកគេ ដូច្នេះ​ក្នុង​នាម​យើង​ជា​អ​ណា​ព្យាបាល ក៏ដូចជា​ឪពុកម្តាយ​កុមារ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ការ​មើលថែទាំ​ពួកគាត់​អោយបាន​ល្អ និង​ត្រូវ​អប់រំ​ពួកគាត់​អោយ​ដើរ​លើ​ផ្លូវ​ដែល​ស្រប​ច្បាប់ និង​ចេះ​ជួយ​ដល់​ការងារ​នៅក្នុង​សង្គម ៕ តាកែវ​

   

spot_img
×