Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​គុណ​បាន​ទោស​! ខំ​សង្គ្រោះ​កូន​ត្រី​ឆ្លាម យក​មក​ចិញ្ជឹម​អស់ ២​ឆ្នាំ ចុង​ក្រោយ​ត្រូវ​អស់ដៃ​ម្ខាង ដោយសារ​តែ​វា​…

spot_img

​បុរស ដែល​រស់​ក្នុង​រដ្ឋ Florida សហរដ្ឋ​អា​មេ​រិច បាន​សង្គ្រោះ​កូន​ឆ្លាម​តូច​មួយ យក​មក​ចិញ្ជឹម​​ប៉ុន្តែ​ចុងក្រោយ បន្ទាប់​ពី​ចិញ្ជឹម​វាឲ្យ​ធំធាត់​អស់​រយៈពេល ២​ឆ្នាំ ការធ្វើ​គុណ​របស់គាត់​បែរ​ជា​ទទួល​បាន​ទោស​ទៅវិញ ដោយ​គាត់​ត្រូវអស់​ដៃ​ម្ខាង និង​ស្ទើរ​បាត់បង់​ជីវិត ដោយសារ​តែ​វា​វាយប្រហារ​គាត់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ World News Daily Report កាលពី​ពេល​ថ្មីៗ​នេះ​។​

​ដំបូង​ឡើយ លោក Cesario Sancho Gonzales អាយុ ៤៩​ឆ្នាំ ស​ញ្ញាតិ​អា​មេ​រិច ដើមកំណើត​គុយបា​ន រស់នៅក្នុង​ទីក្រុង Miami បាន​ប្រទះឃើញ​កូន​ត្រី​ឆ្លាម​ជាប់​មង​នៅលើ​ឆ្នេរ​​សមុទ្រ​កាលពី​ឆ្នាំ ២០១៥ រួច​គាត់​ក៏​បាន​សង្គ្រោះ​វា និង​យក​វា​មក​ចិញ្ជឹម​រហូត​ដល់​របួស​វា​ជាសះ​។​

​គាត់​បាន​ដាក់​ឈ្មោះ​ត្រី​ឆ្លាម​នោះ​ថា Snuggly និង​បាន​ឲ្យចំ​ណីវា​ស៊ីជា​រៀងរាល់ថ្ងៃ ដូច​ជាត្រី​ស្រស់​​ មាន់ សាច់​ជាដើម ដោយ​ផ្តល់ ៣​ដង​ក្នុង​មួយថ្ងៃ​។​

​គាត់​ចិញ្ជឹម​វា​នៅ​ក្នុង​អាងទឹក ក្នុង​បន្ទប់ទឹក​អស់​រយៈពេល ២​ឆ្នាំ ហើយ​វា​រីក​ធំ​ធាត់​បាន​ប្រវែង ១,៥​ម៉ែត្រ និង​មាន​ទម្ងន់ ៨១​គីឡូក្រាម ប៉ុន្តែ​វា​មើល​ទៅ​មិន​បង្ហាញ​ពី​ភាពកាចសាហាវ​ទេ​។​

​ប៉ុន្តែ​អ្វីៗ មិន​ដូច​ជា​ការ​គិតទុក​របស់​គាត់​ឡើយ ដោយ​ថ្ងៃមួយ​គាត់​បាន​ទៅ​បន្ទប់ទឹក​របស់គាត់ ពេលព្រឹក ហើយ​ត្រី​ឆ្លាម​ក៏មាន​វាយ​ប្រហារ​ដៃ​របស់​គាត់​ម្ខាង នៅ​ពេល​គាត់​បាន​យក​ដៃ​ខាងឆ្វេង​ទៅ​​អង្អែល​លើ​ក្បាល​របស់​វា​។​

​លោក Cesario Sancho Gonzales និយាយ​ដូច្នេះ​ថា “​នៅ​ពេល​ខ្ញុំ​អង្គុយ​លើ​បង្គន់ Snuggly ចាប់ផ្តើម​រើ​ខ្លាំង ដូច្នេះ​ខ្ញុំ​ក៏​យក​ដៃ​របស់​គាត់​ទៅ​អង្អែល​ក្បាល​របស់​វា ហើយ​វា​លោត​ខាំ​ខ្ញុំ​តែ​ម្តង​”​។​

​ក្រោយពេល​វាយប្រហារ​ម្ចាស់​យ៉ាង​សាហាវ​រួច ត្រី​ឆ្លាម​នោះ​ត្រូវបាន​គេ​បញ្ជូន​វា​យក​ទៅ​ដាក់​នៅ​អាង​ចិញ្ជឹម​ត្រី​សមុទ្រ ដើម្បី​ចាប់​ឲ្យ​អាជ្ញ​ធរ​កំណត់​ពី​ជោគវាសនា​របស់​វា​៕ សុភ័ក្ត្រ

spot_img
×