Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប់ហ្មង! លោក Duterte ​បញ្ចុះ​បញ្ចូល​ស្រ្តី​ពលករ​ម្នាក់​​រហូត​បាន​បឺត​មាត់ ធ្វើ​​ឲ្យ​​នាង​ឡើង​​ព្រឺ​​ខ្លួន ខណៈ​ថ្លែង​សន្ទរកថា​ចប់​នៅ​សេ​អ៊ួ​ល (​មាន​វីដេអូ​)

spot_img

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានទទួល​ការរិះគន់​ជាខ្លាំង ចំពោះ​សកម្មភាព​ថើប​មាត់​ស្ត្រី​ពលករ​ហ្វីលីពីន​ម្នាក់ នៅក្នុង​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់ ក្នុងប្រទេស​កូរ៉េខាងត្បូង ។​

​លោក Duterte បន្ទាប់​ថ្លែង​សន្ទរកថា​ទៅកាន់​ហ្វូងមនុស្ស នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង នៅពេលនោះ​គាត់​គាត់​ក៏បាន​ហៅ​ស្ត្រី​ម្នាក់​ឡើងលើ​វេទិកា និង​បន្ទាប់មក បញ្ចុះបញ្ចូល​នាង​ឲ្យ​ថើប​គាត់ ។​

«​ឈុត​ឆាក​» ដ៏​ព្រឺ​ខ្លួន​នេះ​បានធ្វើ​ឲ្យ​មានការ​លើកទឹកចិត្ត ពី​សំណាក់​ហ្វូងមនុស្ស​ដែល​ភាគច្រើន​ជា​ពលករ​ចូលរួម​ទះដៃ​យ៉ាង​កងរំពង ។ ប៉ុន្តែ ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកថា​ជា «​ការសម្តែង​ឆន្ទៈ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​របស់​ប្រធានាធិបតី​ដែល​មនុស្ស​ស្អប់​ស្រីៗ​រូបនេះ​» ពី​សំណាក់​ក្រុម​សិទ្ធិ​ស្ត្រី​ហ្វីលីពីន Gabriela ។​

​យ៉ាងណាមិញ ស្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ ក្រោយមក​បាន​និយាយថា «​ពុំមាន​គំនិតអាក្រក់​អ្វី​ទេ​» ចំពោះ​ការ​ថើប​នេះ​ទេ ។ ព្រោះថា វា​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​លោក Duterte ត្រូវបាន​ចោទប្រកាន់​ពី​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​ស្ត្រី ។​

​ហេតុការណ៍​បង្ក​ភាពចម្រូងចម្រាស់​នេះ បាន​កើតឡើង​នៅពេលដែល​លោក Duterte ចូលរួម​ថ្លែង​សន្ទរកថា​ទៅកាន់​ពលករ​ហ្វីលីពីន នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ។​

​ស្ត្រី​២​នាក់​ត្រូវបាន​ប្រធានាធិបតី​រូបនេះ អញ្ជើញ​ឡើង​ឆាក ដើម្បី​ទទួល​សៀវ​ចម្លង​ហ្វី​ជូន​១​ក្បាល និង​ត្រូវ​ឈរ​សំ​ណះ​សំ​ណា​ល​ផ្សេងៗ ជាមួយ​លោក Duterte ។​

​ដំបូង ស្ត្រី​ទាំង​ពីរបាន​ចាប់ដៃ​លោក Duterte មក​ថើប​ជាការ​សម្តែង​នូវ​ក្តី​ស្រលាញ់​ចំពោះ​ប្រធានាធិបតី ។ ហើយ​បន្ទាប់មក ស្ត្រី​ម្នាក់​បាន​សុំ​លោក Duterter ឱប និង​ថើប​១​ខ្សឺត​ទៀតផង ។ ប៉ុន្តែ នៅពេល​ស្ត្រី​ទាំងពីរ​ចាកចេញ ស្រាប់តែ​លោក Duterte បក់ដៃ​ហៅ​ស្ត្រី​ម្នាក់​ដែល​ស្លៀកពាក់​ទុយ​នុយ​ស្រស់ស្អាត​ត្រឡប់មកវិញ និង​បន្ត​សំណេះសំណាល​បន្ថែមទៀត រួច​បញ្ចុះបញ្ចូល​ឲ្យ​ថើប​មាត់​គាត់​តែម្តង ។​

​លោក Duterter បាន​និយាយ​ទៅកាន់​នាង​ថា​៖

​ប៉ុន្ដែ​មុននឹង​រឿង​នោះ​កើតឡើង គាត់​បាន​និយាយ​ជាមួយនឹង​ស្ដ្រី​ហ្វីលីពីន​នោះ​ថា​យ៉ាង​ដូច្នេះ​ថា​៖

​លោក Duterte «​តើ​នាង​នៅ​ក្រមុំ​ទេ​?» ។​
​ស្ដ្រី​ហ្វីលីពីន «​អត់​ទេ ចា៎​» ។​

​លោក Duterte «​តើ​ប្ដី​របស់​នាង​រស់នៅ​ទីនេះ​ដែរ​ទេ​?»​។​
​ស្ដ្រី​ហ្វីលីពីន «​អត់​ទេ ចា៎​» ។​

​លោក Duterte «​រស់នៅ​ឆ្ងាយ​ពីគ្នា​មែន​?» ។​
​ស្ដ្រី​ហ្វីលីពីន «​អត់​ទេ ចា៎​»​។​

​លោក Duterte «​ប៉ុន្ដែ មិន​យល់​ទាស់​ទេ​ឬ ប្រសិនជា​យើង​ថើប​គ្នា​?» ។​

​ស្ថិតក្នុង​សភាព​បែបនេះ ស្ត្រី​រូបនោះ​ពិតជា​បង្ហាញ​ឥរិយាបទ​អៀនខ្មាស​ជាខ្លាំង ប៉ុន្តែ នៅ​ទីបំផុត នាង​ត្រូវ​លះបង់​ភាព​អៀនខ្មាស់ និង​ថើប​មាត់​លោក Duterte ទាំង​បង្ខំចិត្ត​តែម្តង ៕ ឧ​ត្ត​ម​

spot_img
×