Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ មន្ត្រី​គ្រប់​រូប​គឺ​មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ទេ ហើយក៏​មិន​ត្រូវ​ក្តិចត្រួយ​គ្នា​ដែរ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សង្កត់​បញ្ជាក់​រំលឹក​សារ​ជា​ថ្មី​ថា មន្ត្រី​គ្រប់​រូប​គឺ​មិន​ត្រូវ​ធ្វើ​ខ្លួន​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ទេ ហើយក៏​មិន​ត្រូវ​ក្តិចត្រួយ​គ្នា​ដែរ ជា​ពិសេស​ទៀត​នោះ​គឺ​មិន​ត្រូវ​រាំងស្ទះ​ដល់​ឱកាស​រីកចម្រើន​នៃ​មន្ត្រីក្រោមឱវាទ​ផងដែរ​។ មន្ត្រី​ល្អ​គឹជា​អ្នក​ដែល​ចេះ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ភ្លាមៗ​ដោយ​មាន​ការទទួល​ទាំង​ខុស និង​ទទួល​ទាំង​ត្រូវ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​ការងារ​កំណែទម្រង់​កិច្ចការ​មុខងារសាធារណៈ ដែល​កន្លងមក​ពិតជា​មាន​ភាពស្មុគស្មាញ​ប៉ុន្តែ​ក្រោយពី​បាន​បង្កើត​នូវ​ក្រសួង​មុខងារ​សាធារណៈ​រួច​ហើយ គឺ​បង្កើតឲ្យមាន​ភាពងាយស្រួ​លជាង​មុន​ក្នុង​ការបែងចែ​កមុខ​ងារ និង​តួនាទី​របស់​មន្ត្រីរាជកា​រ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរ​ជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្ស​មន្ត្រី និង​កម្មសិក្សាការី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ចំនួន ៥៦៧​នាក់ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០១៨ មាន​សិស្ស​និសិត្ស​ចំនួន ៣៨០​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ នេះ​ជា​លើក​ទី​២១ ហើយ​ដែល សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ ដល់​សិស្ស​និស្សិត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​ជា​កន្លែង​បណ្តុះបណ្តាល​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មុន​ពេល​ចេញ​ទៅ​បម្រើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​នានា​។​

​ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​កំណែទម្រង់ សេវា​សាធារណៈ​មួយ​ចំនួន ដែល​កម្ពុជា​បាន​អនុវត្ត​កន្លង​ដោយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា (ATM card) ក្នុង​ការបើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ដែល​បាន​កាត់បន្ថយ​ចំនួន​មន្ត្រី​មន្ត្រី​ខ្មោច​បាន​យ៉ាងច្រើន​។ ជាមួយគ្នា​នេះ​ផង​ដែរ ការបង់ពន្ធ​ចូល​រដ្ឋ​និង​ការចុះបញ្ជី​ពាណិជ្ជកម្ម​ផ្សេងៗ​ក៏​ត្រូវបាន​អនុវត្ត​តាម​ប្រព័ន្ធ​អន​ឡា​ញ​(Online) ដែល​ធ្វើឲ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​កាត់បន្ថយ​អំពើពុករលួយ​ផ្សេងៗ​ផងដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រៀន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បម្រើ​ការងារ ឲ្យមាន​ប្រសិទ្ធភាព​ទាន់ ស្របពេល​នឹង​ការ​ជឿនលឿន​របស់​ពិភពលោក​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ដាស់តឿន​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​តួនាទី​របស់​ខ្លួន គឺ​ត្រូវតែ​ធ្វើ​ជា​មន្ត្រី​ល្អ​ដែល​មាន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ ស្មោះត្រង់ មិន​មាន​ភាព​ក្រអឺតក្រទម ហើយ​ត្រូវ​ចេះ​គោរព​ប្រជាពលរដ្ឋ ចេះ​ឱនលំទោន ងើប​ស្កក អោនដាក់គ្រាប់​។ ព្រោះ​មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​រាស្ត្រ ហើយ​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​ឡើយ​។​

​នា​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​គន្លឹះ​សំខាន់ៗ​មួយចំនួន​ដើម្បី​ឲ្យ​មន្ត្រី​យើង អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​គឺ ៖

ទី​១)​ត្រូវ​រៀបចំ​ផែនការ​ឱ្យបាន​ច្បាស់លាស់ គឺ​គិត​ហើយ​ចាំ​គូរ ការធ្វើ​បែប​នេះ​យើង​អាច​វាស់​ស្ទង់​ទំហំ​ការងារ​យើង​ដែល​ធ្វើឲ្យ​យើង​អាចសម្រេច​ជោគជ័យបា​ន ៣០​ភាគរយ​។​

ទី​២) ចាត់តាំង​ការងារ​អនុវត្ត ដោយ​ត្រូវ​រៀបចំ​ធនធានមនុស្ស​គ្រប់គ្រាន់ និង​ធនធាន​ហិរញ្ញវត្ថុ ដែល​អាច​នាំ​មក​ជោគជ័យ​ប្រមាណ ៣០​ភាគរយ​។​

ទី​៣)​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​ឬ​ដោយ​យថាហេតុ​ណាមួយ ក្នុងពេល​ដែល​យើង​កំពុង​អនុវត្តន៍​គម្រោង​សកម្មភាព​ដែល​ធ្វើឲ្យ​យើង​អាចសម្រេច​ជោគជ័យបា​ន ៤០​ភាគរយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×