Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ ករណី​កាត់ត​ ដំឡើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់ រក​ឃើញ​រថយន្ត​ចំនួន​១០​គ្រឿង​នៅ​ឫស្សីកែវ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការបង្ក្រាប​ករណី​កាត់ត​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់ នៅ​ចំណុច​យាន្តដ្ឋាន​គ្មាន​លេខ ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ឃាត់​រថយន្ត​កាត់ត​ដំឡើង​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់​ចំនួន​១០​គ្រឿង​។​

មន្ត្រី​ដែល​ចុះ​អនុវត្ត​លើ​ការងារ​នេះ​បាន​អោយដឹងថា​ ​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​រថយន្ត​ចំនួន​១០ គ្រឿង ក្នុង​នោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន ៥​គ្រឿង​(​ម៉ាក lexus 03​គ្រឿង​, camry hybrigde ១​គ្រឿង និង highlander ១​គ្រឿង​) និង​ចំនួន ៥​គ្រឿង​ទៀត​កំពុង​តម្លើង​ពុំទាន់​រួច (​ម៉ាក​lexus ២ គ្រឿង ,camry hybrigde ១​គ្រឿង និង​pruis ២​គ្រឿង​)​។​

ចំពោះ​វត្ថុតាង​ទាំង អស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេរ​ក្សា​ដាក់​ទុក​ក្នុង​យាន្ដដ្ឋាន​ខាង​លើ​ចំនួន ៥​គ្រឿង​(​ដែល ដំឡើង​ពុំទាន់​រួច​) និង​ចំនួន ៥​គ្រឿង​ដែល​បាន​តម្លើង​រួច បាន​ដកហូត​យក​មក​រក្សាទុក​នៅ​នាយកដ្ឋាន និង​បាន​នាំ​មេការ ឈ្មោះ ឃឹន បញ្ញា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕  ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×