Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​តាម​ប្រមាញ់​ជនសង្ស័យ​បន្ថែមទៀត ក្នុងករណី​ស្ត្រី​មេម៉ាយ​រូប​ស្រស់​លក់​គ្រឿងសម្អាង ត្រូវ​ក្រុម​អន្ធពាល​នាំយកទៅ​រំលោភ​បូក និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ (​មាន​វីដេអូ​)

spot_img

​ប៉ូលីស​នៅក្នុង​ខេត្ត Chanthaburi កំពុង​ត្រៀម​ចាប់ខ្លួន​បុរស​២​នាក់​បន្ថែម​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​រំលោភ​បូក និង​សម្លាប់​នារី​ជា​អ្នកលក់​គ្រឿងសម្អាង​អាយុ ២១ ឆ្នាំ បន្ទាប់ពី​ពួកគេ​បី​នាង​ចេញពី​ក្នុង​បារ​មួយ​ស្ថិតក្នុង​ស្ថានភាព​ពុំ​ដឹងខ្លួន ។​

​មេបញ្ជាការ​ប៉ូលីស​លោក Chettha Keesawan និយាយថា ការស៊ើបអង្កេត​ជាច្រើន​បានកត់សម្គាល់​ទៅលើ​ជនសង្ស័យ​២​នាក់​បន្ថែមទៀត នៅក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ដែល​អាចជា​មនុស្ស​នៅ​ទីនោះ ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ទាំង​៤ ។​

​ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹងថា គឺជា​ស្ត្រី​មេម៉ាយ​មាន​តូចៗ​នាក់ ដែល​នាង​កំពុង​រកស៊ី​ចិញ្ចឹម​ដោយផ្ទាល់​ខ្លួន តាមរយៈ​ការលក់​ផលិតផល​សម្ផស្ស​តាម​អន​ឡាញ ។ សព្វថ្ងៃ នាង​លក់​គ្រឿងសម្អាង​រួមជាមួយ​មិត្តភក្តិ​ស្រីៗ​៣​នាក់ នៅ Orbit Pub ក្នុង​ខេត្ត Muang Chanthaburi ។​

​នៅពេល​នាង​បាត់​ខ្លួន មិត្តៗ​ភក្តិ​របស់​នាង​បាន​គិតថា នាង​វិលត្រឡប់​ទៅផ្ទះ ។ ទោះយ៉ាងណា វីដេអូ​ក​ចែករំលែក​លើ​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​បុរស​៤​នាក់ បាន​បី​ជនរងគ្រោះ​ទាំង​ស្ថានភាព​ពុំ​ដឹងខ្លួន ចេញពី​ក្នុង​បារ​មួយ និង​ដាក់​នឹង​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត​ដឹកទំនិញ និង​បើក​ចេញទៅ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​គិតថា ប្រហែលជា​ពួកគេ​នាំយក​នាង​ទៅផ្ទះ ។​

​ផ្ទុយទៅវិញ នាង​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ស្ថិតនៅក្នុង​កន្លែង​ការដ្ឋាន​សំណង់​មួយ ។ ទោះយ៉ាងណា តាមរយៈ​ការស៊ើបអង្កេត​ដ៏​ជំនាញ ប៉ូលីស​បាន​ឈាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ដែល​ក្នុង​រួមមាន​៖ Natthapong Saenkla អាយុ ២៤ ឆ្នាំ​, Patthawee Boontham អាយុ ២៣ ឆ្នាំ​, Surasit Jaikhammee អាយុ ២៣ ឆ្នាំ​, និង​ម្នាក់​អាយុ ១៨ ឆ្នាំ ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ដោយសារ​អាយុ ។​

៣​នាក់​ក្នុងចំណោម​នោះ បាន​សារភាពថា​បាន​រំលោភ​ស្ត្រី​រងគ្រោះ ខណៈ Surasit និយាយថា ខ្លួន​មាន​វត្ត​មាននៅ​ទីនោះ​ដែរ ប៉ុន្តែ ពុំបាន​ចូលរួម​ធ្វើ​សកម្មភាព​រំលោភ​ទេ ។ គ្រូ​សារ​ជនរងគ្រោះ​ជឿថា នាង​ត្រូវបាន​គេ​បញ្ច្រក​ស្រា​ឲ្យ​ស្រវឹង​រហូត​លែង​ដឹងខ្លួន​បែបនេះ ។​

​ម្ចាស់​ក្លឹប​រាត្រី​នោះ​អាច​ត្រូវបាន​ចោទប្រកាន់​ពីបទ​អនុញ្ញាត​ឲ្យ​មនុស្ស​ស្ថិតក្រោម​អាយុ ២០ ចូលក្នុង​ទីកន្លែង​របស់ខ្លួន ព្រោះ​ជនសង្ស័យ​ដែលមាន​អាយុ ១៨ ឆ្នាំ គឺ​ស្ថិតក្នុង​ចំណោមបក្ខពួក​របស់គេ ៕ ឧ​ត្ត​ម​

spot_img
×