Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ប្រកាន់ សង្ឃ​ប្រកែក , គណសង្ឃ​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្ត​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ​៖ រឿង​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ បាន​លេច​ធ្លាយ​បញ្ចេញ​រូបភាព​វីដេអូ ដេក​ជាមួយ​នារី​ម្នាក់ បាន​ចូល​មក​តាំង​គ្នា​នៅ​ថ្ងៃ​ទី​៥​ខែមិថុនា ដោយ​ភាគី​ខាង​ស្រី បាន​ចោទប្រកាន់​ព្រះសង្ឃ​អង្គ​នោះ​ថា​គឺជា​ករណី​ចាប់​រំលោភ​តែ​មិនបាន​សម្រេច​ទៅវិញ ចំណែក​ព្រះសង្ឃ បានប្រកែក​ថា​មិន​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​បើ​ជា​ករណី​រំលោភ ចុះ​ហេតុអ្វី​នាង​មិន​ស្រែក​ឲ្យគេ​ជួយទៅ ខណៈ​ឪពុក​ម្តាយ​របស់​នាង​នៅក្បែរ​នោះ​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៥ រហូត​ដល់​ថ្ងៃរសៀល ខែមិថុនា ឆ្នាំ​២០១៨​នេះ ថ្នាក់ដឹកនាំ​សង្ឃ និង​មន្ដ្រី​ធម្មការ ខេត្ត​បន្ទាយមានជ័យ ។ ភាគី​ទាំងពីរ បាន​តស៊ូ​ពាក្យសម្តី​គ្នា​យ៉ាង​តឹងសរសៃក​រៀងៗ​ខ្លួន ដោយ​ភាគី​ខាង​ស្រី បាន​និយាយ​ចោទប្រកាន់​ទៅលើ​ព្រះសង្ឃ​នោះ​ថា​បាន​ចាប់រំលោភ​នាង នៅក្នុង​កុដិ តែ​មិនបាន​សម្រេច​នោះទេ​។ ហើយ​ក្រោយមក​ព្រះសង្ឃ ក៏​បាន​គេចខ្លួន ដោយ​និយាយថា​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយក៏​បាន​បិទ​ទូរស័ព្ទ បិទ​ហ្វេ​សប៊ុក ធ្វើឲ្យ​ដាច់​ទំនាក់ទំនង​គ្នា មិន​បាន​ឆ្លើយឆ្លង​បាន រហូត​ទាល់តែ​ធ្លាយ​រូបភាព​វីដេអូ​នេះ ទើប​ឃើញ​ព្រះសង្ឃ​នេះ ចេញ​មក​បកស្រាយ​។ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ ព្រះចៅអធិការ​វត្ត បាន​និយាយថា រឿង​នេះ​មិន​បាន​រំលោភ​ទេ គឺជា​ការ​លេងសើច​ធម្ម​តា​នោះទេ ប៉ុន្តែ​នាង​បាន​លួច​ថតរូប​ទុក ដើម្បី​ធ្វើ​បាប​អាត្មា​តែម្តង ។ ព្រះចៅអធិកា​រថា ប្រសិនបើ​ជា​ការចាប់រំលោភ​ពិតមែន ទាល់តែ​មាន​ចាប់ ប្រើ​កម្លាំងបាយ និង​ឡើង​ជិះ​ពី​លើ ដើម្បី​រួមរក្ស ចុះ​ក្នុង​ពេល​ចាប់រំលោភ​នោះ ហេតុ​អ្វី​នាង​មិន​ស្រែក ខណៈពេលដែល​ឪពុក​ម្តាយ​របស់​នាង​នៅ​ខាងក្រោម​កុដិ​នោះ​ដែរ​។ អាត្មា​សូម​បដិសេធ ។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រោយពី​បញ្ចប់​ការ​ឆ្លងឆ្លើយ​គ្នា គណ​សង្ឃ​បានសម្រេច​ដោយ​មាន​ការ​ឯកភាព ទាំង​ពីរ​ភាគី ដោយ​បាន​ធ្វើ​ការស្បថ​នៅ​ក្នុង​ព្រះវិហារ​ដែល​មាន​បារមី​ស័ក្តិសិទ្ធិ ហើយ​បាន​ផឹកទឹកសម្បថ​ផងដែរ ហើយ​បាន​សម្រេច​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ខេត្ត​បន្ទាយមានជ័យ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​មុខ​ស្រី​គូរ​ទំនាស់​។​

ហើយ​នីតិវិធី​បន្ដទៀត ឬ​ការ​ប្ដឹងផ្ដល់​គ្នា រវាង​ភាគី​ទាំងពីរ នឹង​ធ្វើឡើង​នៅពេល​ក្រោយ គឺជា​រឿង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​ច្បាប់​វិស័យ​សង្ឃ​ទៀត​នោះទេ​។ គណ​សង្ឃ បាន​មាន​សង្ឃដីកា​ថា រឿង​នេះ​សូម​ឲ្យ​ភាគី​ទាំង​ពីរ​និយាយស្តី​អ្វី​ត្រូវ​តែ​ការពិត ព្រោះ​ក្នុង​វត្ត​មាន​បារមី​ពូកែ ហើយ​អ្នក​ណា​ធ្វើ អ្នក​នោះ​ជា​អ្នក​ស្រាយ​ដោយ​ខ្លួនឯង​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ មានការ​និមន្ដ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សង្ឃ មន្ដ្រី​ធម្មការ មន្ដ្រី​សាលាខេត្ត ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ស្រិល វណ្ណា ដែល​ជា​អ្នកពាក់ព័ន្ធ​នឹង​នារី​ឈ្មោះ កែ លី​តា ដែល​ស្ថិត​នៅក្នុង​រូបភាព និង​វីដេអូ​ជាមួយ​ព្រះសង្ឃ ព្រមទាំង​ពុទ្ធ​បរិស័ទ្ធ និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​។​

​ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​តាមដាន​ក្នុង​ហេតុការណ៍​នេះ បាន​និយាយថា តាមពិត​រឿងនេះ​កើតឡើង​យូរហើយ គឺ​នាង​នោះ និង​សាច់ញាតិ​ឪពុកម្តាយ មក​យក​កូន​មក​ឲ្យ​ព្រះ​ចៅអធិការ​ស្រោច​ទឹក បញ្ចុះ​ស្នេហ៍ ។ តែ​ការពិត​យក​កូន មក​បញ្ចុក​ស​ន្ស៊ី​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​លង់​ស្នេហ៍ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ ប៉ុន្តែ​ដោយសារ​ព្រះចៅអធិការ មិន​ព្រម​ក៏​ធ្វើ​បាប​ព្រះអង្គ​តែ​ម្តង​។​

​ព្រះចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ស្រិល វណ្ណា បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ នៅ​មុន​ពេល​ផ្សឹក​ថា “​ព្រះ​ខ្ញុំព្រះករុណា បាន​ជួយ​មនុស្ស ដែល​មាន​ទុក្ខ​រាប់ម៉ឺន រាបពាន់​អ្នក តែ​ពេល​នេះ ខ្ញុំ​ព្រះករុណា សូម​អគុណ​លោកស្រី​លី​តា ដែល​ធ្វើបាប​ខ្ញុំ​បាន​សម្រេច សូម​ឲ្យ​លោកស្រី លី​តា ជួប​តែ​និង​សេចក្តីសុខ សេចក្តីចម្រើន កុំឲ្យ​មាន​ទុក្ខ​ដូច​រូបខ្ញុំ​អី​”​។​

​ចំណែកឯ​ម្តាយ ក្មេង​ស្រី​រូប​នេះ បាន​និយាយថា មុខមាត់​របស់​ខ្ញុំ​នៅពេលនេះ បាន​ខ្ទេចខ្ទីរ​អស់ហើយ ព្រោះ​តែ​កូនស្រី​ម្នាក់ ។ កូនស្រី​របស់​ខ្ញុំ​មាន​គេ​ចូល​ដណ្តឹង​ជាង​២០​នាក់​ហើយ តែ​មាន​នាង​មិន​ព្រម មើល​តែ​មុខមាត់​កូនស្រី​របស់​ខ្ញុំ គឺ​ស្អាត​ណាស់ នរណា​ក៏​បាន​ស្រឡាញ់​ដែរ តែ​បែរ​មក​ជួប​រឿង​យ៉ាង​អាម៉ាស់​គេ ពេញ​ប្រទេស​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​ម្សិលមិញ នៅលើ​បណ្តាញ​សង្គម Facebook មានការ​ចែកចាយ​យ៉ាង​ព្រោងព្រាត​ករណី ព្រះសង្ឃ​មួយ​អង្គ បាន​បញ្ចេញ​រូបភាព​ដេក​ជាមួយ​នារី​ម្នាក់ និង​អង្គុយ​ធ្វើ​ជា​មេខ្លា​ឃ្លោក​ទៀតផង​។ ករណី​នេះ​បាន​ធ្វើឱ្យ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កាន់​សាសនាព្រះពុទ្ធ ជាពិសេស​នោះ អ្នក​ដែល​ធ្លាប់បាន​យក​ចង្ហាន់​ទៅ​ប្រគេន ព្រះសង្ឃ​តែ​ម្តង ដល់​ក្នុង​វត្ត​ក៏​ដូចូ​ជា ធ្លាប់​បាន​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​លើ​ក​ជាតា​រាសី​ទៀតផង​។​

​ព្រះសង្ឃ​ដែល​រង​ការរិះគន់​យ៉ាង​ព្រោងព្រាត ត្រូវបាន​គេ​ស្គាល់​ថា ជា​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រះនាម ព្រះគ្រូ​សោទរ ស្រិល វណ្ណា ដែល​គេ​ដឹងថា ជា​ព្រះសង្ឃ​ពូកែ​ខាង​ស្រោច​ទឹក​ដ៏​ល្បី ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករ​ស៊ី គ្រប់​ស្រទាប់វណ្ណៈ​ទៅ​ឱ្យ​ព្រះអង្គ​ស្រោច​ទឹក​ផងដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ បាន​និយាយថា លោក​ក៏​ធ្លាក់​ទៅ​វត្ត​នេះ ហើយ​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ទៀត​ផង និង​ពេល​ទៅ​ម្តងៗ ឃើញ​តែ​មាន​មនុស្ស​ទៅ​ឱ្យ​លោក​ដោះ​អំពើ​ដោយ​អុ​ជធូក ហើយ​ម្នាក់ៗ​សុទ្ធ​តែ​ក្តៅដែល​ត្រូវ​អំពើ​របស់​គេ​។ ដោយឡែក នៅលើ​បណ្តាញ​សង្គម Facebook ស្ត្រី​ម្នាក់​ដែល​មាន​អា​ខោ​ន​ឈ្មោះ MoTa Gimmick បាន​បង្ហោះ​សារ​ថា ស្គាល់​លោក​ម្នាក់​នេះ​អត់ ខំ​គោរព​ជឿជាក់ តែ​ទីបំផុត​រត់តាម​ស្រី ដេក​ជាមួយ​ស្រី ហើយ​កហុស​ថា​ទៅ​មើល​ជំងឺ​នៅ​សុរិន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×