Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង “​ខ្មោចលង​” អណ្តែត​ប៉ែល​ប៉ោល​លើ​មហាសាគរ ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​…​ឈឺក្បាល​

spot_img

​ទីក្រុង​អាថ៌កំបាំង និង​បូរាណ​អណ្តែត​ប៉ែល​ប៉ោល​លើ​មហាសាគរ ត្រូវបាន​គេ​ថា វា​ត្រូវ “​ខ្មោចលង​”​។ ជាមួយ​វត្តមាន​របស់​វា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​នាំ​ឲ្យ​អ្នកជំនាញការ​ស្ទាក់ស្ទើរ​ពុំ​ហ៊ាន​បកស្រាយ​។​

ទើបតែ​បច្ចេកវិទ្យា​ថ្មីៗ​នេះ ធ្វើ​ឲ្យ​អ្នក​បុរាណ​វិទូ ស្វែងយល់បាន​ពេញលេញ​នូវ​ទីក្រុង​ខ្ទេចខ្ទាំ Nan Madol ដែល​មុននេះ​ពុំ​អាច​ប្រាស្រ័យ​កៀក​បាន ព្រោះតែ​វា​នៅ​តំបន់​ដាច់ស្រយាល​ដ៏​…​ឆ្ងាយ​។​

​ទីក្រុង​ចម្លែក​នេះ ត្រូវបាន​រកឃើញ​លើ​តំបន់​ឈូង​សមុទ្រ នៃ​កោះ Micronesia ចំណុះ Ponhpei រួមមាន​ផ្ទាំង​ថ្ម ៩៧​ដុំ ដោយឡែកៗ​សង់​ពីលើ​បឹង​មួយ​។ បណ្តា​កោះ​ទាំងឡាយ​ត្រូវបាន​រាំង​ស្កាត់​ដោយ​ប្រឡាយ​តូចៗ ហើយ​មាន​របាំង​ការពារ​ជាប់​សមុទ្រ​។ រូបរាង​បែបនេះ ធ្វើ​ឲ្យ​គេ​នឹកភ្នក​ដល់ទី​ក្រុង Atlatis ដែល​រលាយបាត់​សូន្យ​នោះ​។​

​បណ្ឌិត​បុរាណវិទ្យា Patrick បាន​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍ “What on Earth” ថា ៖ ហេតុអ្វី​មាន​អ្នកណា​នោះ​សាងសង់​ទីក្រុង​កណ្តាល​សមុទ្រ​? ហេតុអ្វី​បែរជា​នៅទីនេះ ហើយ​ដាច់ស្រយាល​ពី​គ្រប់​ខឿនអរិយធម៌​ដែល​ធ្លាប់​ស្គាល់​?​។​

​ទីក្រុង​ដែល​អាច​មាននៅ​សតវត្ស​ទី​១ , ២
ទីក្រុង​ត្រូវបាន​ស្ថាបនា​ពី​បណ្តា​កោះ​ដោយឡែកៗ​

​ឈ្មោះ Nan Madel មានន័យថា “​ចន្លោះ​ទទេ​នៅ​ចំ​កណ្តាល​” ហើយ​ទីក្រុង​អាថ៌កំបាំង​នេះ​បានធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ឡើង “​ក្រញាញ់​ខួរ​”​។​

​រូបភាព​ផ្កាយរណប​ពី​បណ្តា​ឯកសារ​នានា​បង្ហាញថា ទីក្រុង​នេះ​ស្ថិតនៅ​ចម្ងាយ ២.៥០០​ម៉ា​យ ពី Los Angeles ហើយ ១.៦០០​ម៉ា​យ ពី​អូស្ត្រាលី​។​

​ទីក្រុង​នេះ​មាន​ជីវភាព​បែប​បុរាណ​ដែល​មនុស្ស​តិច​ណាស់​បាន​ដឹង អាច​មាននៅ​អំឡុង​សតវត្សរ៍​ទី​១ ឬ​ទី ២ ។​

​បុរាណ​វិទូ Karen Bellinger ពោលថា ៖ “​ពិតជា​អស្ចារ្យ​ណាស់ គ្រា​គយគន់​រូបភាព​ទីក្រុង​នេះ​ពី​ផ្កាយរណប ហើយពី​លំហ​កៀក​នឹង​ផ្ទៃដី វា​កាន់តែ​អស្ចារ្យ​ជាងនេះទៀត​។ វា​មាន​ជញ្ជាំង​កម្ពស់ ២៥ feet (7,6m) កម្រាស់ 17 feet (4,8m) ។​

ទីក្រុង​ត្រូវបាន​រកឃើញ​លើ​ឈូង​សមុទ្រ​នៃ​កោះ Micronesia ចំណុះ Ponhpei

​រចនាសម្ព័ន្ធ​នៃ​សំណង់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ទីក្រុង “​ខ្មោចលង​” មាន​របាយការណ៍​ខ្លះ​លើកឡើងថា វា​ជាទី​ក្រុង​ខ្មោចលង ឬ​អ្នកខ្លះ​ហៅថា “​ទីក្រុង​ខ្មោច​”៕​

 

spot_img
×