Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តំណាងរាស្ត្រ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​

spot_img

​ព្រៃវែង​៖ លោក​ជាម យៀប បាន​មានប្រសាសន៍​អំពាវនាវ​ប្រជាពលរដ្ឋ​ស្រុក​ពាម​រក៍ និង​ស្រុក​ពាម​ជរ ក៏​ដូចជា​ពលរដ្ឋ​ទូទាំង​ប្រទេស សូម​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ជ្រើសរើស​តំណាង​របស់​ខ្លួន និង​បន្ត​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​

​លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​មកពី​ស្រុក​ពាម​រក៍ និង​ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្រុក​ពាម​រក៍​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ត​ព្រៃវែង និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​បន្ត​ថា ដោយ​មាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ជំរុញ​ការអភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើឲ្យ​ប្រទេស​យើង​ទទួលបាន​សមិទ្ធ​ផល​ជាច្រើន កើតឡើង​ជា​ហូ​ហែ មានដូចជា ស្ពាន សាលារៀន វត្ត​អារាម ជាដើម​។ ជាក់ស្តែង​ស្ពាន​អ្នក​លឿង គឺជា​សមិទ្ធផល​មួយ​ថ្មី​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​ថា ដូច​យើង​ទាំងអស់គ្នា​បានដឹង និង​ជ្រាប​ច្បាស់​ហើយ​ថា កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​កម្មវិធី ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ការអនុវត្ត ដើម្បី​បង្កើតឡើង​នូវ​សមិទ្ធផល​នានា​។ មិនតែប៉ុណ្ណោះ​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​ក៏​បាន​ចូលរួម​ជួយ​ជំរុញ ការអនុវត្ត​ផងដែរ ដែល​ធ្វើឲ្យ​យើង​ទ្រទ្រង់បាន​នូវ​សសរ​ស្តម្ភ​ទាំងបី​មាន នយោបាយ សន្តិសុខ និង​វប្បធម៌​សង្គមកិច្ច ជា​ឧបករណ៍​កើតចេញពី យុទ្ធសាស្ត្រ​ចតុកោណ និង​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​អគ្គ មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង ព្រមទាំង​បោះជំហាន​ទៅ​មុខ​យ៉ាង​រឹងមាំ​ឈរ​លើ​មាគ៌ា​សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×