Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ក្រាញ់ “​មាស​” មួយ​នេះ​ពិតជា​នាំ​សំណាង​មែនឬ បានជា​គាត់​មិន​ព្រម​លក់​?

spot_img

កាលពី​ព្រឹក​ថ្ងៃទី ២ ខែមិថុនា នៅពេល​រាយ​សំណាញ់​ក្នុង​ប្រឡាយ​នៃ​ចំការ​ប្តី​ប្រពន្ធ C.N.T នៅ​ស្រុកចូ​វ​ថាន់ ខេត្ត​ហូ​វ​យ៉ាង ចាប់​បាន​ត្រី​ក្រាញ់​មួយ​មាន​ពណ៌​មាស​ចាំងចែង​ដ៏​ស្អាត គេ​សួរ​រក​ទិញ​តែ​ប្តី​ប្រពន្ធ​រូប​នេះ មិន​ព្រម​លក់​សោះ ។​

​ត្រី​ក្រាញ់​ពណ៌​មាស ដែល​ជាប់​សំណាញ់​។​

​ត្រី​ក្រាញ់​នេះ​មាន​បណ្តោយ​ប្រវែង ១៥cm ទម្ងន់​ជាង ១​ខាំ ហើយ​ក្បាល ខ្លួន ស្រកី ស្រ​កា របស់​វា​ទាំងអស់​ស្រោប​ដោយ​ពណ៌​មាស​ឆ្អិនឆ្អៅ ។​

​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ ប៉ងប្រាថ្នា​ថា ត្រី​ក្រាញ់​ចម្លែក​របស់ខ្លួន​នឹង​នាំនូវ​ភ័ព្វ​សំណាង ហេតុ​នេះ​សូម្បី​គេ​សុំ​ទិញ​ជា​ញឹកញាប់​គាត់​ពុំ​ព្រម​លក់ ៕ ចន្ទ្រា

spot_img
×