Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនជាតិ​ចិន​ពាក់​ឯកសណ្ឋាន​ផ្កាយ​១​ម្នាក់​បញ្ជូនទៅ​តុលាការ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន និង​ដកហូត​រថយន្ត ស្លាក​លេខ​ខ​.​ម នៅ​ចំណុច​ក្លិប​កម្សាន្ត​ខារ៉ាអូខេ សៀង​ហៃ ស្ថិត​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​យប់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​៤ ឆ្លង​ចូល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​យុទ្ធនាការ​នេះ​ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដោយ​បាន​ឃាត់ខ្លួន​បុរស​ចិន​ឈ្មោះ ចាង ជិង​សឹន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ដែល​ទើប​ក​ធ្វើដំណើរ​មក​ពី​ម៉ា​កាវ ហើយ​មាន​មិត្តភក្តិ​បើកឡាន​មក​ទទួល​។​
​តាម​ចម្លើយ របស់​បុរស​ជនជាតិ​ចិន​ខាងលើ បានឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដឹង​ថា ដោយ​នៅ​ក្នុង​ឡាន របស់​មិត្តភក្តិ​ខ្លួន​ឃើញ​មាន​ឯកសណ្ឋាន​កងយោធពល​ខេមរៈភូមិន្ទ មាន​ស័ក្តិ​ឧត្ដមសេនីយ៍​ព្យួរ​នៅ​ក្នុង​ឡាន រូបគេ​ក៏​បាន​លើកយក​មក​ពាក់​រួច​ក៏​បាន​ថត​លេង ប៉ុន្តែ​មិន​នឹកស្មានថា ត្រូវ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វ្រែ​សប៊ុក​(Facebook)​ព្រោងព្រាត​បែបនេះ​ទេ​។​

​មន្ត្រី​កងរាជអាវុធហត្ថ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​បុរស​ជនជាតិ ដែល​ធ្វើដំណើរ​មកពី​ម៉ា​កាវ​រូបនេះ កំពុង​ត្រូវបាន​មន្ត្រី​ជំនាញ​សាកសួរ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

ដោយឡែក​ចំពោះ​រថយន្ត និង ម្ចាស់​រថយន្ត ដែល​ជា​មន្ត្រី​យោធា​នោះ កំពុង​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​កងយោធពល​ខេមរៈភូមិន្ទ មាន​វិធានការណ៍​តាម​វិន័យ របស់​កងកម្លាំង​រួច​ហើយ​ដែរ​។​

ក្រុម​អ្នកច្បាប់​បានឲ្យដឹងថា បើ​តាម​ផ្លូវច្បាប់ បុរស​ជនជាតិ​ចិន​រូ​ប​នេះ អាច​ត្រូវ​ប្រឈមមុខ ចំពោះ​បទល្មើស ២​មាត្រា គឺ មាត្រា ៦១៥ និង មាត្រា ៦១៦​។​

មាត្រា​៦១៥ ចែងថា បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ យោធា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​លាន​រៀល ។​

ចំណែក​មាត្រា ៦១៦ ចែងថា បទ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​នគរបាល ឬ​យោធា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​លាន​រៀល អំពើ​ប្រើប្រាស់​ជា​សាធារណៈ​ដោយ​គ្មាន​សិទ្ធិ​នូវ​សំលៀក​បំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញា​សំគាល់ ឬ​យានយន្ត​នគរបាល ឬ​យោធា មាន​ភាព​ប្រហាក់​ប្រហែលគ្នា​នឹង​សំលៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញា​សំគាល់ ឬ យានយន្ត​របស់​នគរ​បាល ឬ យោធា ដែល​អាច​នាំអោយ​មាន​កា​រ​ភ័ន្តច្រលំ​ក្នុង​ស្មារតី​នៃ​សាធារណជន​៕​ ដោយ ៖ ដែនសីមា

spot_img
×