Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រមាន​ព្យុងយ៉ាង​ត្រង់ៗ​ថា “​កុំ​ចង់​សាកល្បង​ជាមួយ​អា​មេ​រិច​”

spot_img

ប្រធានាធិបតី​អា​មេ​រិច បាន​ថ្លែង​សារ​ព្រមាន​ត្រង់ៗ​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ថា “​កុំ​មើលស្រាល​ពួកយើង​។ កុំ​ចង់​សាក​ជាមួយ​ពួកយើង​” ហើយ​លោក​ក៏បានថ្កោលទោស​ពី​ភាព​ខ្មៅ​ងងឹត​នៃ​ជីវិត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។​

​ការ​ថ្លែង​ព្រមាន​របស់លោក​ត្រាំ ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង បាន​ធ្វើឡើង​នៅក្នុង​សភា​នៃ​ប្រទេស​កូរ៉េខាងត្បូង ជា​ប្រទេស​ដែល​លោក​កំពុង​បំពេញ​ទស្សនៈកិច្ច​រយៈពេល ២​ថ្ងៃ​។​

​លោក ត្រាំ​ថ្លែង​ព្រមាន គីម ជុង​អ៊ុន​ថា “​អាវុធ​ដែល​អ្នកនឹង​ទទួលបាន នឹងមិន​ធ្វើ​ឲ្យ​អ្នកមាន​សុវត្ថិភាព​នោះទេ​” ហើយ​លោក​ក៏វា​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ឲ្យ​ចូលរួម​កំលាំង​គ្នា​ដើម្បីប​ញ្ឍ​ប់​ទីក្រុង​ព្យុងយ៉ាង​។​

​មេដឹកនាំ​មហាអំណាច​ដដែល​ក៍បាន ជំរុញ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​របស់ខ្លួន​។​

​លោក ត្រាំ​ព្រមាន​ថា “​ពួកគេ (​អាវុធ​នុយក្លេអ៊ែរ​) កំពុងតែ​ធ្វើ​ឲ្យ​របប​អ្នកធ្លាក់​ចូលក្នុង​គ្រោះថ្នាក់​យ៉ាង​សន្សឹមៗ​។ គ្រប់​ជំហាន​ដែល​អ្នក​ឈាន​លើផ្លូវ​ងងឹត​មួយ​នេះ វា​នឹងធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​កាន់តែខ្លាំង​”​។​

​លោក​ក៍បាន​ថ្លែង​ទៀតថា ប្រទេស​កូរ៉េខាងជើង​គឺ​មិនមែនជា​ឋានសួគ៌​នោះទេ តែ​វា​គឺជា​ឋាននរក​ដែល​គ្មាន​នរណាម្នាក់​នឹង​សម​រស់នៅ៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×