Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុតែ​ស្រលាញ់​ខ្លាំងពេក​! ពេល​ស្លាប់ទៅ យក​រថយន្ត​​សំណព្វចិត្ត​ធ្វើជា​មឈូស បញ្ចុះ​ទៅ​តាមជាមួយគ្នា (​មាន​វីដេអូ​)

spot_img

​វីដេអូ​មួយ​ពី​តំបន់ Boading ខេត្ត Hebei ភាគ​ខាងជើង​នៃ​ប្រទេស​ចិន បាន​កំពុង​រីក​រាល​យ៉ាង​លឿន​នៅលើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ឲ្យ​ពី​ទិដ្ឋភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈដែល​រថយន្ត​ពណ៌​ទឹកប្រាក់ Hyundai Sonata កំពុង​ត្រូវបាន​គេ​ដាក់​បញ្ចុះ​សន្សឹមៗ​ទៅក្នុង​ផ្នូរ​ដ៏​ធំ​មួយ ។​

​យោងតាម China Daily បុរស​ដែល​បាន​ស្លាប់​ទៅនេះ ត្រូវបាន​គេ​និយាយថា កាល​នៅរស់ គាត់​ពិតជា​ស្រលាញ់​រថយន្ត​មួយ​នេះ​របស់គាត់​ខ្លាំងណាស់ ហេតុនេះ នៅពេល​គាត់​ស្លាប់ទៅ គាត់​បាន​ផ្តាំផ្ញើ​គ្រួសារ​របស់គាត់​ថា សូម​ដាក់​គាត់​នៅក្នុង​រថយន្ត​នេះ​ជំនួស​ឲ្យ​មឈូស ។​

​ជាក់ស្តែង ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បញ្ចុះសព​របស់គាត់ ក្រុមគ្រួសារ​បាន​ជួល​អេស្កាវ៉ាទ័រ ដើម្បី​សួ​ច «​រថយន្ត​មឈូស​» របស់​បុរស​នោះ ទម្លាក់​ចុះ​ក្នុង​រណ្តៅ​ផ្នូរ​ដ៏​ធំ ស្ថិតនៅ​ទី​បញ្ចុះសព​មួយនា​ជាយ​ភូមិ​របស់​ពួកគេ ៕ ឧ​ត្ត​ម​

spot_img
×