Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួន​ផ្លែ​ប៉ោម​ដ៏​ស្រស់​ស្អាត​ដូច​ព្រេង​និទាន​របស់​លោកតា​ជនជាតិ​ជប៉ុន​

spot_img

​រឿងរ៉ាវ​អំពី​កសិករ​ជប៉ុន​ម្នាក់​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត​រយៈពេល​ជាង ១១​ឆ្នាំ ដើម្បី​ដាំ​ប៉ោម​ជោគជ័យ ដែល​បាន​ផ្តល់​នូវ​ផ្លែ​រយីងរយោង​ក្រហមច្រាល​ពេញ​ដើម ថែមទាំង​មាន​រសជាតិ​ផ្អែម​ត្រជាក់ ត្រូវបាន​ចាក់ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ជប៉ុន​មួយ ធ្វើឲ្យ​មនុស្ស​ជាច្រើន​រំភើប​កោតសរសើ​រ និង​ប្រាថ្នា​ចង់​ទៅ​ឃើញ​ផ្ទាល់​ភ្នែក ។​

​ក្នុង​ទិដ្ឋភាព​នៃ​ខឿន​កសិកម្ម​ទំនើប​ដែល​តែង​ដាំ​ខុះ​ដោយ​ប្រើ​ថ្នាំ​គីមី អ្នក​ចូលចិត្ត​បរិភោគ​ផ្លែ​ប៉ោម​តែង​បារម្ភ​អំពី​ផ្លែ​ឈើ​នេះ ត្រូវ​បាញ់​ថ្នាំ​ត្រាំ ជ្រលក់​សារ​ជាតិគីមី​ជាច្រើន ។​

​ប៉ុន្តែ​សួន​ប៉ោម​របស់លោក Kimura បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ទៅ​ទស្សនា ក៏ដូចជា​តម្រង់​ជួរ​ដើម្បី​បាន​ភ្លក់​នូវ​ផ្លែ​ប៉ោម​ដ៏​ស្រស់​ផ្អែម​ឆ្ងាញ់​ជាប់ចិត្ត ។ លោក​បាន​ដាំ​ប៉ោម​តាម​វិធី​ធម្មជាតិ មិន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត មិន​ប្រើ​ជីគីមី ក្នុង​សួន​ដ៏​ធំ​ទូលាយ​ទំហំ 8800m² របស់ខ្លួន ។​

​ឆ្នាំ​ដំបូង​មិន​ប្រើ​ថ្នាំ​ស​ក្លាប់​សត្វល្អិត ស្លឹក​ប៉ោម​ចាប់ផ្តើម​លឿង និង​ជ្រុះ​ជា​បន្តបន្ទាប់ ។ ឆ្នាំ​ទី ២ លើ​ដើម​ប៉ោម​មាន​សុទ្ធតែ​សត្វល្អិត លោក​បាន​សាក​ប្រើ​ទឹកខ្មេះ ស្រា ឬ​ខ្ទឹមស តែ​ពុំ​មាន​ប្រសិទ្ធភាព ។ ឆ្នាំ​ទី ៣ ដើម​ប៉ោម​មិន​ចេញ​ផ្កា និង​ស្វិត​ក្រៀម​សន្សឹមៗ ។ ដោយ​អស់សង្ឃឹម ថ្ងៃ​មួយ​លោក​ឡើង​ទៅលើ​ភ្នំ​ប្រុង​បញ្ចប់ជីវិតរ​របស់​ខ្លួន តែ​គាត់​ស្រាប់តែ​ប្រទះ​ឈើស៊ីផ្លែ​មួយ​ដើម មាន​ស្លឹក​ខៀវស្រងាត់​ជុំវិញ​មាន​ស្មៅ​ដុះ​ស៊ុបទ្រុប សត្វល្អិត​ហ៊ុម​ជិត ដោយ​ពុំ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី ។ គាត់​បាន​នឹងនរ​ស្វែង​យល់​បរិស្ថាន​ជុំវិញ និង​ចាប់ផ្តើម​ដាំ​សណ្តែកសៀង​ក្នុង​សួន​ប៉ោ​ម ។ ដី​ក្នុង​សួន​សន្សឹមៗ​ត្រឡប់មក​ស្ថានភាព​ធម្មតា តុល្យភាព​ជីវជាតិ ។ តែ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នោះ គ្រួសារ​លោក​ត្រេកអរ​ពេល​ដល់​ឆ្នាំ​ទី ៩ ក្នុង​សួន​ចាប់ផ្តើម​រីក​ផ្កា​ពេញ ។ រឿង​ពិសេស​គឺ​ផ្លែ​ប៉ោម ក្នុង​សួន​របស់​លោក​មិន​ត្រូវ​ខូច ទោះបី​ទុក​ដល់ ២​ឆ្នាំ ។ ផ្លែ​ប៉ោម​គ្រាន់តែ​ស្វិត និង​ក្លាយជា​ក្រៀម​ពណ៌​ផ្កាឈូក​ស្រាល និង​បញ្ចេញ​ក្លិនក្រអូប​ត្រជាក់ ។​

​ក្រៅពី​សួន​ប៉ោ​ម លោក Kimura នៅ​ដាំ​ទាំង​បន្លែ​ស្អាត ។​

​លោក Kimura នៅ​ក្នុង​សួន​ផ្លែ​ប៉ោម​របស់ខ្លួន​

កសិផល​ក្នុង​សួន​របស់​លោក Kimura ត្រូវបាន​តាំង​លក់

spot_img
×