Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ផ្តល់​ក្តីសង្ឃឹម​ច្រើន​ចំពោះ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង

spot_img

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ក្នុងជំនួប​កន្លងមក​ជាមួយ​អនុប្រធាន​បក្ស​ពលករ​កូរ៉េ Kim Yong-chol នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ទី ០១ ខែមិថុនា ។​

​តាម Yonhap នៅ​ថ្ងៃ​ទី ៥ ខែមិថុនា ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ឲ្យដឹងថា លោក​មាន​ក្តីសង្ឃឹម​ចំពោះ​សន្និសីទ​កំពូល​ដែល​បាន​រៀបចំ​ផែនការ​ជា​មួយ​មេដឹកនាំ​កូរ៉េខាងជើង​មេដឹកនាំ​គីម​ជុង​អ៊ុន ហើយ​ថា​នេះ​ជា​ការចាប់ផ្តើម​ចំពោះ “​អ្វីមួយ​ដែល​ធំធេង​ជាង​នេះ​”​។​

​នៅលើ Twitter ម្ចាស់​សេត​វិមាន​និយាយថា “​ជំនួប​នៅ​សិង្ហ​បុរី​ជាមួយ​កូរ៉េ​ខាងជើង សង្ឃឹមថា វា​ជា​ការចាប់ផ្តើម​នៃ​អ្វីមួយ​នោះ​ដែល​ធំធេង ។ យើង​នឹង​ឆាប់​បាន​មើល​ឃើញ​វា​” ។​

​សារ​ខាងលើ​ត្រូវបាន​លើកឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​សេត​វិមាន​ប្រកាសថា ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​ជា​លើកដំបូង​នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង ៩​ព្រឹក (​ម៉ោង​សិង្ហ​បុរី​) ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នៅ​សិង្ហ​បុរី ៕ សូ​យ​ន​

spot_img
×