Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​និង​កូរ៉េខាងជើង​មិនទាន់​ពិភាក្សាគ្នា​អំពី​បញ្ហា​មិន​វាយលុក​គ្នា​

spot_img

​ប្រភព​ព័ត៌មាន​ពី​ស៊ីន​ហួរ នៅ​ថ្ងៃ​ទី ៥ ខែមិថុនា វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យដឹងថា ការ​មិន​វាយលុក​គ្នា​រវាង​កូរ៉េ​ខាងជើង និង​អាមេរិក គឺជា​បញ្ហា​មួយ​មិន​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្រោយពេល​មាន​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​កូរ៉េ ១៩៥០ -១៩៥៣ ។​

​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងជើង Kim Eui-kyeom ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Eui ឲ្យដឹងថា បច្ចុប្បន្ន​កំពុង​ប្រព្រឹត្តទៅ​ការពិភាក្សា​មួយ​អំពី​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​តាម​ប្រសាសន៍​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ ។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ខាងលើ​កត់សម្គាល់ថា កិច្ចពិភាក្សា​នេះ​ពុំ​បាន​លើកឡើង​បញ្ហា​មិន​វាយលុក​គ្នា ហើយ​ប្រសិនបើ​វា​កើត​មាន​នោះ​កិច្ចពិភាក្សា​នេះ ត្រូវធ្វើ​ក្រោយពី​បញ្ចប់​កិច្ចសន្ទនា​ជុំវិញ​សេចក្តីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​កូរ៉េ ៕ សូ​យ​ន​

spot_img
×