Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនួប​កំពូល​រុស្ស៊ី និង​កូរ៉េខាងជើង អាច​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ​កញ្ញា​

spot_img

​ជំនួប​កំពូល​រវាង​លោកពូ​ទីន និង​លោក គីម ជុង​អ៊ុន អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា នា​ទីក្រុង Vladivostok ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​វេទិការ​សេដ្ឋកិច្ច​បូព៌ា ពី​ថ្ងៃ​ទី ១១-១៣ ខែ​កញ្ញា ។​

​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Ria Novosti ដែល​ដកស្រង់​ព័ត៌មាន​ការទូ​តឲ្យដឹងថា បច្ចុប្បន្ន​កំពុង​ប្រព្រឹត្តទៅ​បណ្តា​កិច្ចពិភាក្សា អំពី​លទ្ធភាព​ដំណើរការ​ជំនួប​នេះ តាម​ជម្រើស​ផ្សេងៗ​ជាច្រើន ។ ប្រភពព័ត៌មាន​មួយទៀត​បាន​បញ្ជាក់ថា ជំនួប​នេះ​អាច​ប្រព្រឹត្ត​ទៅ​នៅក្រៅ​ក្របខណ្ឌ​វេទិការ ហើយ​ពេលនេះ​ពួកគេ​កំពុង​រង់ចាំ​ចម្លើយ “​របស់លោក គីម ជុង​អ៊ុន ចំពោះ​សំបុត្រ​របស់​លោក​ពូ​ទីន​” ។​

​ជំនួប​កំពូល​រុស្ស៊ី​និង​កូរ៉េខាងជើង ក៏​ត្រូវ​បាន​អនុប្រធាន​សភា​ជាន់​ទាប​រុស្ស៊ី Ivan Melnhikov បញ្ជាក់ថា​មាន​មែន ។

​មុន​នោះ​នៅ​ថ្ងៃ​ទី ១ ខែមិថុនា អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Peskov ប្រកាសថា លោកពូ​ទីន និង​មាន​ជំនួប​កំពូល​ឆាប់ៗ​ជាមួយ​លោក​គីម​ជុង​អ៊ុន ។ ប៉ុន្តែ​លោក Peskov បាន​បដិសេធ​ពី​លទ្ធភាព​នៃ​ជំនួប​នេះ​ប្រព្រឹត្តទៅ​នៅ​ប៉េកាំង​ប្រទេស​ចិន ៕ សូ​យ​ន​

spot_img
×