Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មាន​ការប្រកាស​ផ្ដល់​ដី​២​ហិច​តា​និង​លុយ​៣០០០ ដុល្លារ ពលរដ្ឋ​នៅ​ខេត្តកោះកុង​ជិត​៦០០​គ្រួសារ​បាន​វិល​ទៅ​ខេត្ត​វិញ​

spot_img

​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង បានឲ្យដឹងថា ក្រុម​ការងារ​បច្ចេកទេស នឹង​បញ្ចប់​ការចុះវាស់វែង​បែងចែក​ដី​ឡូត៍ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ទម្លោះ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ឲ្យបាន​រួចរាល់​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ខែមិថុនា ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​៥​មិថុនា​នេះ​លោក ជា សុ​ផា​រា ទេស​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង អញ្ជើញ​ជួប​ប្រជាពលរដ្ឋ​ដែល​មកពី​ខេត្ត​កោះកុង ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ​​ជូន​ប្រជាពលរដ្ឋ​ជិត​៦០០​គ្រួសារ ជា​លទ្ធផល​៖ ១. ឃុំ​ជីខ​លើ​ចំនួន​៩៦​គ្រួសារ​យក​ទីតាំង​លេខ​IV ។ ២. ឃុំ​ជីខ​ក្រោម​ចំនួន​១១​គ្រួសារ​យក​ទី​ទាង​លេខ​III ។ ៣. ឃុំ​ដង​ពែង​ចំនួន​១២៦​គ្រួសារ​យក​ទី​ទាង​លេខ​III ។ ៤. ឃុំ​កណ្តោល​ចំនួន​៨៤​គ្រួសារ​យក​ទីតាំង​លេខ​V សរុប​៤​ទីតាំង​ស្មើ ៣១៧​គ្រួសារ​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងជំនួប​នោះ​លោក ជា សុ​ផា​រា បាន ឱ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​វិញ ហើយ​ទៅ​ទីតាំង​ដែល​ខ្លួន​ចង់បាន ដើម្បី​ក្រសួង​ចុះ​ទៅ​វាស​ឡូ ដើម្បី​ក្រសួង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដី​ជូន​គ្រួសារ​ម្នាក់ៗ ហើយ​ប្រគល់​លុយ ជូន​ប្រជាពលរដ្ឋ​និង​ដី​ភ្លាម ដី​២​ហិច​តា លុយ​៣០០០​ដុល្លារ ដោយ​លោក​បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​និង​គណៈកម្មការ​ខេត្ត ចុះ​វាស់ដី​និង​ប្រគល់​លុយ​ជូន​ប្រជាពលរដ្ឋ​។​

​ក្រោយ​បញ្ចប់​ជំនួប​រវាង​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយ​តំណាង​ប្រជាពលរដ្ឋ​៣១៧​គ្រួសារ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​បាន​បញ្ជាក់ថា លោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ជួប​ជាមួយ​តំណាង​ប្រជា​ពល​ដ្ឋ ៣១៧​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ស្ថិតនៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។ ដោយ​ក្រុម​ការងារ​មមាញឹក​ក្នុង​ការវាស់វែង​បែងចែក​ដី​ឡូត៍​ជូន​ក្រុម​ប្រជាពលរដ្ឋ ២០០​គ្រួសារ ដែល​ទើបបាន​ចាប់ឆ្នោត​ជ្រើសរើស​ឡូត៍​រួចរាល់ និង​ជូន​ក្រុម​ប្រជាពលរដ្ឋ​១៧៥​គ្រួសារ ដែល​ជិត​នឹង​បាន​បញ្ចប់ ក្រុមការងារ​នឹង​បន្ដ​ចាត់ចែង​បែក​ចែក​ដី​ឡូត៍​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​៣១៧​គ្រួសារ ក្រុម​ប្រជាពលរដ្ឋ​១៧០​គ្រួសារ និង​ក្រុម​ប្រជាពលរដ្ឋ​៩៨​គ្រួសារ​ទៀត សរុប​ចំនួន​៥៨៥​គ្រួសារ ដែល​គ្រោង​ចុះ​វាស់វែង​បែងចែក​ដី​ឡូតិ៍​ឲ្យបាន​រួចរាល់​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ខែមិថុនា ដល់​ដំណាច់​ខែ​មិថុនា​នេះ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×