Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នាំគ្នា​យក​សំរាម​បោះ​ចូល​ប្រឡាយ​,​លូ​ពេល​មាន​ភ្លៀង​ម្ដងៗ​ធ្វើឱ្យ​ទឹក​លិច​ផ្លូវ​បន្ទោស​អាជ្ញាធរ​

spot_img

​ភ្នំពេញ​ ៖​ កន្លង​គេ​តែង​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​បោះ​សំរាម​និង​កាក​សំណល់​ចូល​ប្រឡាយ លូ​ហើយ​អ្នក​នៅ​ឆ្ងាយ​ពី​ប្រឡាយ​និង​លូ​ក៏​ជិះ​កង់​និង​ម៉ូតូ​យក​សំរាម​មក​ចោល​ដូច​គ្នា​ហើយ​បើ​ទាំងអស់​គ្នា​នាំគ្នា​យក​សំរាម​បោះ​ចូល​ប្រឡាយ​,​លូ​បែបនេះ​រាល់​ថ្ងៃ​លុះ​ដល់ពេល​មាន​ភ្លៀង​ម្ដងៗ​ធ្វើឱ្យ​ទឹក​លិច​ផ្លូវ លិច​ផ្ទះ​បែរជា​នាំគ្នា​បន្ទោស​អាជ្ញាធរ​មិន​មើល​ទៅ​វិញ​។​

គេ​សង្កេតឃើញថា​៖​កន្លងមក​មាន​ពលរដ្ឋ​មួយចំនួននៅតែ​ចោល​សំរាម​ចូល​ប្រឡាយ​និង​លូ ចុះបើ​ម្នាក់ៗ​ធ្វើ​បែបនេះ​តើ​ឱ្យ​ទឹក​ហូរ​ទៅ​តាម​ណា បើ​សំរាម​ពេញ​ក្នុង​លូ និង​ប្រឡាយ​អញ្ចឹង ? សូម​គិត​ទៅ​មើល​តើ​អ្នក​ណា​ខ្លះ​ជា​អ្នក​ធ្វើ​ឱ្យ​មាន​សម្រាម​ពេញ​ក្នុង​លូ និង​ប្រឡាយ ? នៅពេល​មាន​ភ្លៀង​ម្ដងៗ​ធ្វើឱ្យ​ទឹក​លិច​ផ្លូវ នាំគ្នា​ស្ដីបន្ទោស​អាជ្ញាធរ​?​។ អ្នក​រិះគន់​និយាយថា​៖​ក្នុងនោះ​ក៏​មាន​បងប្អូន​យើង​មួយចំនួន​មាន​លុយ​មានកា​ក់​និង​មាន​បុណ្យស័ក្ត​បាន​ទៅ​លេង​ស្រុក​គេ​ឬ​នៅ​បរទេស​មក​ស្រុក​វិញ​តែងតែ​សរសើរ​ប្រទេស​គេ​ស្អាត​ជា​ង​ប្រទេស​យើង​នៅពេល​ទៅ​ស្រុក​គេ​វិញ​មាន​សំរាម​ក្នុង​ដៃ​គឺ​មិន​ហ៊ាន​បោះចោល​ផ្ដេសផ្ដាស់​ទេ​ខ្លាច​គេ​ផាក​ពិន័យ​គឺ​ប្រឹង​ដើររក​ធុង សំរាម ​តែ​បើ​ចូល​ដល់​ដី​ខ្មែរ​ភ្លាម​មើល​តែ​កន្លែង​ស្ងាត់​ល្អ​បោះចោល​ភ្លែត​។​ដូច្នេះ​ពី​ពេលនេះ​ទៅ​មុខ​សូម​បងប្អូន​ប្រជាពលរដ្ឋ ផ្លាស់ប្តូរ​ទម្លាប់​ពី​ការបោះ​សំរាម​ពាស​វាល​តាម​ទីសាធារណៈ មក​ជា​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ចេះ​វេច​ខ្ចប់ ទុកដាក់​សំរាម​ក្នុង​ធុង និង​បញ្ចេញ​សំរាម​តាម​ពេល​កំណត់​ដើម្បី​សោភ័ណ្ឌភាព​រាជធានី​ភ្នំពេញ​យើង​ទាំងអស់គ្នា​។​

កន្លងមក​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ទូទៅ​ឈប់​បោះចោល​សំរាម​ពាស​វាល​តាម​ទីសាធារណៈ មក​ជា​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ចេះ​វេច​ខ្ចប់ ទុកដាក់​សំរាម​ក្នុង​ធុង និង​បញ្ចេញ​សំរាម​តាម​ពេល​កំណត់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×