Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី ស្តារ​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង​បាន​ជាង​៣០០​ម៉ែត្រ​ហើយ ដើម្បី​រំដោះ​ទឹក​ក្នុង​រដូវវស្សា​នេះ​

spot_img

​ភ្នំពេញ ​៖ ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង ជា​ប្រឡាយ​មេ​រំដោះ​ជំនន់​ទឹកភ្លៀង​មួយ ក្នុង​ចំណោម​គម្រោង​ទាំង​៥​របស់​រដ្ឋបាល​រាជធានី ដែល​បាន​ដាក់ចេញ​ជា​ផែន​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

ក្នុង​ចំណោម​គម្រោង​ទាំងនេះ​ឃើញថា សម្រាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង រដ្ឋបាល​រាជធានី​ស្តារ​បាន​កំពុង​អនុវត្តន៍​យ៉ាងសកម្ម​ផងដែរ ពោល​គឺ​ចាប់ ពី​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ ក្រុម​កាេងារ​បាន​អនុវត្ត​ការងារ​ស្តាប្រ​ឡាយ​នេះ បាន​ប្រវែង ៣១០​ម៉ែត្រ​ហើយ លើ​ប្រវែង​ប្រឡាយ​សរុប​២០០០​ម៉ែត្រ ដើម្បី​សំរួល​ទឹក​ហូរ ចាប់​ពី​វត្ត​តាំង​កសាង​ផ្លូវ​១០៥ ភូមិ​ចំកា​ឪឡឹក​១ ភូមិ​ដំណាក់​ពិសេស មហាវិថី​ស​ហព​ន្ធ័​រុស្សី ព្រលាន​យន្តហោះ​ពោធិចិនតុង សង្កាត់​ចោមចៅ​៣​និង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន ជ័យ​។​

គួរបញ្ជាក់​ថា ក្នុង​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ចេញ​ជា​ផែនការ ដោយ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​សិក្សា​បច្ចេកទេស លើ​បញ្ហា​ដោះស្រាយ​ទឹក​លិច​ចំនួន ៥​គម្រោង លើ​ចំនួន ៥​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៨​នេះ​។​

តំបន់​លិច​ទឹក​ទាំង​៥​កន្លែង​ដែល​ត្រូវ​ដោះស្រាយ​នេះ​រួមមាន​ទី​១-​តំបន់​ផ្លូវជាតិ​លេខ ៤ មុខ​សាលាក្តី​ខ្មែរក្រហម ដោយ​កំពុង​ជីក​ភ្ជាប់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង ប្រឡាយ​ជើងឯក និង​ប្រឡាយ​ទួល​ពង្រ​។​ទី​២-​តំបន់​មហាវិថី​សហព័ន្ឋរុស្ស៊ី ខាងជើង​ព្រលានយន្តហោះ​។ គម្រោង​ដាក់លូ​ប្រអប់​ក្នុង​សាច់​ផ្លូវ​តាំង​កសាង ចាប់ពី​មហាវិថី​សហព័ន្ឋរុស្ស៊ី​ទៅ​ភ្ជាប់​ប្រឡាយទួល​សំពៅ​និង​១​ខ្សែ​ទៀត​ទៅ​ភ្ជាប់​ប្រឡាយ​ចំការ​ឳ​ឡឹ​ក​។ ទី​៣-​តំបន់​ខាងត្បូង​និង​ខាងកើត​ព្រលានយន្តហោះ​។​គម្រោង​នឹង​ដាក់លូ​ប្រអប់​ទំហំ ៦.៨​ម៉ែត្រ និង ៤.៨​ម៉ែត្រ ដើម្បី​ដោះ​ទឹក​លិច​នៅ​ផ្លូវ ស ឡា ផ្លូវ ណ័រ​ប្រ៊ីត ផ្លូវ​ដួង ងៀប ភូមិ​ថ្មគោល ប្រឡាយ​លូ​៥ បុរី អូរ​បែកក្អម បុរី ស ឡា​។​ទី​៤-​គម្រោង​ស្ថាបនា​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ និង​ផ្លូវ​អប​ប្រឡាយ​និង​ទី​៥-​គម្រោង​ស្តារ​លូ នៅក្នុង​ខណ្ឌ​ចំការមន ដូនពេញ ៧​មករា និង​ទួលគោក​។​

ដើម្បី​ដោះស្រាយ​បាន​នូវ​ការលិចលង់​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់ចេញ​ជា គម្រោង​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន​៤​កន្លែង​ទៀត​ផង​ដែរ ដូចជា នៅ​គឺ​ទី​១​ស្ថានីយ៍​បុរី​១០០​ខ្នង ទី​២​ស្ថានីយ៍​លូ ៥ ទី​៣​ស្ថានីយ៍​បឹងទំពុន និង​ទី​៤​ស្ថានីយ៍​ទួល​សំពៅ ដែល​បង្កើន​សមត្ថភាព​បូមទឹក​បាន​៣​ដង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×