Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ដ​ដឹក​ប្រេងឥន្ធនៈ​ក្រុមហ៊ុន​PTT បុក​គ្នា​ជាមួយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក ស្ទះចរាចរណ៍​ជិត​៥​ម៉ោង​

spot_img

​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដ​ធុន​ធំ​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​PTT បុក​គ្នា​ជាមួយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ទំនិញ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ហើយ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ថ្ងៃ​អង្គារ ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០និង៤៦​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ ម៉ែត្រ​លេខ ៣៨-៣៩ ត្រង់​ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មាន​រថយន្ត ១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ PP 3D.4681 សណ្តោង​ស៊ីទែន​ប្រេង​ពាក់​ស្លាក​លេខ​ភ​ភ្នំពេញ 4A.1924 អ្នកបើកបរ មិន​ទាន់​ស្គាល់​ឈ្មោះ បន្ត​ស្រាវជ្រាវ​។​រថយន្ត​ដឹក​ប្រេង​នេះ​បើកបរ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​ប៉ះ​ជាមួយ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ព្រះសីហនុ 3Q.4681 សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ 4A.1910 បើក​បញ្ច្រាសទិស​គ្នា​។

អ្នកបើកបរ​រថយន្ត​ទាំង​ពី​រងរបួស​ធ្ងន់ ត្រូវបាន​សមត្ថ​កិច្វ បញ្ជូន​ទៅ​ពេទ្យ​សម្ភព អ៊ុំ​សារ៉ន​សង្គ្រោះ​។ រថយន្ត​ទាំង​២ គ្រឿង បាន​រង​ការខូចខាត​កម្រិតធ្ងន់ និង​បណ្ដាល​ឲ្យ​កកស្ទះ​ចរាច​ចាប់ពី​ម៉ោង ២០:៤៥​នាទី ដល់ ម៉ោង​១:០០​នាទី​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៨ ទើប​ធើ្វ​ចរាចណ៍​បានធ​ម្ម​តាវិ​ញ ។ ក្នុងករណីនេះ ត្រូវ​បាន​ជួយ​អន្តរាគមន៍ ដោយ​រថយន្ត​អគ្គិភ័យ​ចំនួន ២​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ធើ្វ​កាបា​ញ់​ទឹក​លៀង​សំអាត​ប្រេង​ហៀ​លើ​ផ្លូវជាតិ អស់​ចំនួន ៤​ឡាន​។​

នគរបាល​ជំនាញ បានបញ្ជាក់​ថា វត្ថុតាង​ទាំង ២ យក​មក​រក្សារ​ទុក នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×