Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តភក្តិ​ពេញ​មួយ​ជីវិត​របស់​លោក​គីម ជុង​អ៊ុន មកកាន់​សិង្ហ​បុរី​នៅ​សប្តាហ៍​ក្រោយ​ដែរ​

spot_img

​អតីត​កំពូល​បាល់បោះ​អាមេរិក Dennis Rodman នឹង​មាន​វត្តមាន​នៅ​សិង្ហ​បុរី​ក្នុងអំឡុងពេល​ប្រព្រឹត្តទៅ​នៃ​សន្និសីទ​កំពូល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ គីម ជុង​អ៊ុន ។​

​លោក​គីម ជុង​អ៊ុន និង​លោក Dennis Rodman

​តាម New York Post អតីត​តារា​បាល់បោះ មាន​រហស្សនាម​ថា “The Worm ” នឹង​មកដល់​សិង្ហ​បុរី​មួយ​ថ្ងៃ​មុន​ពេល​ប្រព្រឹត្តទៅ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ។​

​បណ្តា​ប្រភព​ទាំងឡាយ​និយាយថា The Worm អាច​មាន​តួនាទី​ណាមួយ​នោះ​នៅក្នុង​កិច្ច​ចរចា ។​

​ប្រភព​មួយ​លើកឡើង ៖ “​ទោះបី​អ្នក​យល់​យ៉ាង​ណា​អំពី​វត្តមាន​របស់​គាត់​នោះ​ព្រោះតែ​រឿង​នេះ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំងក្លា​ណាស់ ។ ព្រោះថា​ក្នុង​ករណី​បទ​បែន​ដែល​តែង​កើតឡើង​ក្នុង​កិច្ចចរចា​រវាង​បណ្តា​ប្រទេស នោះ​មុខងារ​របស់​ឯកអគ្គរដ្ឋទូត​សុឆ​ន្ទៈ ចំពោះ Dennis Rodman ពិតជា​សម​ស្រប​” ។​

​គួររំលឹកថា តារា​បាល់បោះ NBA របស់​អាមេរិក​រូប​នេះ បាន​ទៅ​កាន់​កូរ៉េខាងជើង ៥​លើក ។ Dennis Rodman ធ្លាប់​បាន​ជួប​មេដឹកនាំ​គីម​ជុង​អ៊ុន​ច្រើនដង ហើយ​បាន​ហៅ​លោក​ថា “​មិត្តភក្តិ​ពេញ​មួយជីវិត​” ។​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ខែ​មេសា ជាមួយ TMZ , Dennis Rodman និយាយថា លោក​គីម​ជុង​អ៊ុន មានការ​យល់ដឹង​ច្រើន​ចំពោះ​អាមេរិក នៅ​ពេល​លោក​ទទួលបាន​កាដូ​សៀវភៅ សរសេរ​ដោយ​លោក​ដូណាល់​ត្រាំ ក្នុង​ឱកាស​បុណ្យ​កំណើត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ ២០១៧ ៕ សូ​យ​ន​

spot_img
×