Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! នារី​អាយុ ២០ ឆ្នាំ ត្រូវគេ​ចាប់រំលោភ​បូក​រហូត​សន្លប់ និង​យកទៅ​ទម្លាក់ចោល​ក្នុង​ប្រឡាយ​​ទឹក​ស្អុយ​​​ទាំង​​កាយ​​អាក្រាត!!

spot_img

​នារី​វ័យក្មេង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​គេ​ជឿថា​ត្រូវបាន​រំលោភ ត្រូវបាន​រកឃើញ​ស្ថិតក្នុង​កាយ​អាក្រាត​ទាំងស្រុង និង​សន្លប់ នៅក្នុង​ប្រឡាយទឹក​មួយ ស្ថិត​នៅក្បែរ​ភោជនីយដ្ឋាន Dowish ប្រទេស​ម៉ា​ឡា​ស៊ី ។​

​នារី​រងគ្រោះ​ដែលមាន​អាយុ​ប្រហែល ២០ ឆ្នាំ ត្រូវ​ស្ត្រី​អ្នកដំណើរ​ម្នាក់​ប្រទះឃើញ កំពុង​ដេក​សន្លប់​ស្តូកស្តឹង​នៅក្នុង​ប្រឡាយ នា​វេលា​ថ្ងៃត្រង់ ។​

​នៅលើ​ខ្លួនប្រាណ​នាង​ត្រូវបាន​រកឃើញ​មាន​ស្លាកស្នាម​ជាំ ដែល​អាចជា​លទ្ធផល​នៃ​ការប្រើ​អំពើហិង្សា ក្នុងអំឡុងពេល​ចាប់រំលោភ​ដោយ​ក្រុម​អន្ធពាល មុនពេល​យក​នាង​មក​ទម្លាក់ចោល​នៅក្នុង​ប្រឡាយ​នេះ ។​

​មេប៉ូលីស​ស្រុក DSP លោក Rosley Hobden និយាយថា នារី​រងគ្រោះ​ត្រូវបាន​យកទៅ​កាន់​មន្ទីរពេទ្យ Queen Elizabeth និង​ត្រូវបាន​រាយការណ៍​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​ស្ថិរភាព ។​

​លោក​និយាយថា អត្តសញ្ញាណ​របស់​នាង ពុំ​ត្រូវ​បានដឹង​នោះទេ ព្រោះ​នាង​នៅតែ​របួស និង​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​គ្រូពេទ្យ ។​

​លោក​បន្តថា នារី​រងគ្រោះ​ត្រូវការ​ពេលវេលា​ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ​ឡើងវិញ ដើម្បី​ជា​ជំនួយ​ដល់​យើងខ្ញុំ​អាច​ដំណើរការ​ស៊ើបអង្កេត ។ ហើយ​ករណីនេះ ត្រូវបាន​ស៊ើបអង្កេត​ស្ថិតក្រោម​មាត្រា ៣២៦ នៃ​ក្រមព្រហ្មទណ្ឌ ៕ ឧ​ត្ត​ម​

spot_img
×