Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​របស់​ទាខ្វៃ ៖ ដឹង​ទេ​ថា ទាខ្វៃ​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​អត់​មាន​អណ្តាត​

spot_img

អតិថិជន​ម្នាក់ នៅ​ប្រទេស​វៀតណាម ដែល​និយម​ចូលចិត្ត​សាច់​ទាខ្វៃ បាន​ដើរចូល​ទៅ​កាន់​កន្លែង​លក់​ទាខ្វៃ ហើយ​សួរ​ម្ចាស់​ហាង​ត្រង់ៗ​ថា ផ្ទះ​ខ្ញុំ​ចូលចិត្ត​បរិភោគ​ទាខ្វៃ ហើយ​នៅ​ចុង​សប្តាហ៍​ណាក៏ដោយ​តែង​មក​ទិញ​ទាខ្វៃ​ទៅ​បរិភោគ សុំ​សួរ​បងស្រី​ថា ហេតុ​អ្វី​ទាខ្វៃ​ទាំងអស់​សុទ្ធសឹងតែ​គ្មាន​អណ្តាត​អីចឹង អ្នក​លក់​ទាខ្វៃ​ឆ្លើយ​ឲ្យ​រួច​ពី​មាត់​ថា មិន​ដែល​ទាខ្វៃ​ណា​មាន​អណ្តាត​ទេ ដូច្នេះ​ប្អូនឯង​ទិញ​ទាខ្វៃ​យក​ទៅ​ហូប​ឃើញ​គ្មាន​អណ្តាត​គឺ​ត្រឹមត្រូវ​ហើយ ។​

​មិន​អស់ចិត្ត​អតិថិជន​រូប​នេះ​ដើរ​ទៅ​កន្លែង​លក់​មួយ​ផ្សេងទៀត ហើយ​សួរ​សំណួរ​ដូចគ្នានេះ ។ ម្តងនេះ​ចម្លើយ​គឺ ខ្ញុំ​ទិញ​ទា​ដែល​គេ​ធ្វើ​ស្រាប់​យក​មក​ប្រឡាក់​គ្រឿង​រួច​ខ្វៃ​ដាក់លក់​តែម្តង ពុំ​បាន​ចាប់អារម្មណ៍​ទេ មាន​មនុស្ស​ច្រើនណាស់​ឆ្ងល់ ហេតុ​អ្វី​ទាខ្វៃ​ដែល​ពួកគេ​ទិញ​មក​ពុំ​មាន​អណ្តាត​អីចឹង ។ តាមពិត​ទៅ​អណ្តាត​ទា​ត្រូវបាន​គេ​ដក​ឆ្អឹង​ចេញ រួច​ទុក​សម្រាប់​កែច្នៃ​នូវ​មុខម្ហូប​សម្រាប់​បម្រើ​ភ្ញៀវ​កាលី​ប នៅឯ​ហាង​លំដាប់​ផ្កាយ​ឯណោះ ។ អណ្តាត​ទា​មួយ​គីឡូ​លើ​ទីផ្សារ មាន​តម្លៃ​ប្រហែល ៥០​ដុល្លារ ឯណោះ ៕ ចន្ទ្រា​

spot_img
×