Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ពេក​ហើយ​! ស្រ្តី​​ម្នាក់​ស្ទើរ​លោះ​ព្រលឹង ខណៈ​រក​ឃើញ​ស្រមោល​ក្មេង​ស្រី​ម្នាក់​បង្ហាញ​ខ្លួន​ ហាក់​ចង់​មក​លេង​ជា​មួយ​កូន​ស្រី​ខ្លួន (មានវីដេអូ)

spot_img

​ស្ត្រី​ម្នាក់​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ​ចែករំលែក​មួយ បាន​កំពុង​នាំ​កូនស្រី​តូច​របស់​នាង​លេង​បាយឡុកបាយឡ​នៅក្នុង​ផ្ទះ ហើយ​ពួកគេ​មិនបាន​កត់សម្គាល់​ទៅនឹង​អ្វីៗ​ដែល​គួរ​ឲ្យ​ខ្លាច ដែល​នឹង​កើតឡើង​នោះទេ ។ ប៉ុន្តែ ស្ត្រី​នោះ​ស្ទើរតែ​លោះ​ព្រលឹង​តែម្តង បន្ទាប់ពី​ថ្ងៃមួយ​បាន​ឆែក​មើល​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ហើយ​រកឃើញ​រឿងរ៉ាវ​ដ៏​ព្រឺក្បាល​មួយ​នេះ​… ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ស្ត្រី​ជា​ម្តាយ​ម្នា​ក់បាន​កំពុង​នាំ​កូនស្រី​តូច​ម្នាក់​របស់ខ្លួន លេងល្បែង​កូនក្មេង​របស់​នាង និង​នៅ​ចំណុច​មួយ ស្ត្រី​នោះ​ក៏បាន​ងើបឡើង និង​ប្រាប់​កូនស្រី​ឲ្យ​នៅ​លេង​ម្នាក់ឯង​សិន ហើយ​នាង​រត់​ចេញពី​កូនស្រី​យ៉ាង​ប្រញាប់ប្រញាល់ ដែល​ប្រហែល​ជាមាន​បញ្ហា​អ្វីមួយ​ផ្សេង​ត្រូវ​ដោះស្រាយ​បន្ទាន់ ។

​នេះ​ជា​ខណៈពេល​ដ៏​ពុំ​នឹកស្មាន ព្រោះ​គ្រាន់​តែ​​ស្ត្រី​ជា​ម្តាយ​នោះ បាន​ស្ទុះរត់​ចាក​ចេញពី​កូនស្រី​របស់​នាង​​ភ្លាម ស្រាប់តែ​ស្រមោល​ក្មេងស្រី​តូច​ម្នាក់​ស្លៀក​រ៉ូ​ប​ពណ៌​ស បង្ហាញឡើង​យ៉ាង​ស្តែង​នៅ​នឹង​បង្អួច​កញ្ចក់​​ភ្លែត​​តែម្តង ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្រមោល​ក្មេងស្រី​នោះ ថែមទាំង​បង្ហាញ​កាយវិការ​រុញ​គ្រោង​កញ្ចក់ ហាក់ដូចជា​ក្នុង​បំណង​ចង់​មក​ចូល​លេង​ជាមួយ​នាង​យ៉ាងខ្លាំង ។ ប៉ុន្តែ ស្រមោល​ក្មេងស្រី​នោះ បាត់​សន្សឹមៗ​ទៅវិញ នៅពេលដែល​ក្មេងស្រី​នោះ​សម្លឹង​ទៅកាន់ ៕ ចន្ទី​

spot_img
×