Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រូវអោយ​សាងសង់​ស្តូប​មិត្តភាព​វៀតណាម​-​កម្ពុជា នៅ​ខេត្តបន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ ៖ នៅ​បន្ទាយមានជ័យ​ក៏​តម្រូវអោយ​សាងសង់​ស្តូប​មិត្តភាព​វៀតណាម​-​កម្ពុជា​ដែរ​ដោយ​បើក​ការដ្ឋាន​សង់​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​ន​កន្លង នៅ​ខាងលិច​ក្បាលស្ពាន​ទឹកថ្លា​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​រថភ្លើង​ចំ​មុខ​ដ៏​ថ្លៃ នា​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​ខេត្ត លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ញ៉ែម ប៉ា​លី​អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិរ​ណ​សិស្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន​មហាជន​រាប់រយ​នាក់​និង​លោក​ង្វៀន អា​ញ់​ហ្វុ​ង ប្រធាន​សេនា​ព័ន្ធ​យោធា​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ចូលរួម​។ លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ៖ ” ការដែល​បាន​ចូលរួម​បើក​ការដ្ឋាន​សាងសង់​ស្តូប​មិត្តភាព កម្ពុជា​-​វៀតណាម​នៅ​ខាងលិច​ក្បាលស្ពាន​ទឹកថ្លា នេះ​ជា​សក្ខីភាព​សបញ្ជាក់​ឲ្យ​ឃើញថា​ចំណង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​កាន់តែ​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​បន្ថែមទៀត ” ។​

​លោក​សួន បវរ បាន ឲ្យ​ដឹង​ទៀតថា ៖ មាន​ទំហំ​ដី​ជាច្រើន​ម៉ែត្រ​ការេ​ក្រោយពី​ធ្វើ​រួច​ចំណាយ​អស់​ថវិកា​ប្រហែល​៥០​ម៉ឺន​ដុល្លារ ដែលជា​ថវិការ​ទាំងស្រុង​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​។ ស្តូប​នោះ​ក៏បាន​រចនា​ទៅដោយ​កន្លែង​លេង​កំសាន្ត មាន​សួនច្បារ និង​មាន​អ្វី​ប្លែកៗ​ជាច្រើន​ទៀត​។​

​លោក​ង្វៀន អា​ញ់​ហ្វុ​ង ប្រធានការិយាល័យ​សេនា​ព័ន្ធ​យោធា​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ក៏​និយាយ​ស្រដៀង​នឹង​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ដែរ ដោយ​សង្កត់ធ្ងន់ថា ៖ កិច្ចព្រមព្រៀង​នៃ​ប្រទេស បក្ស រដ្ឋ រដ្ឋាភិបាល​ទាំង​២ បាន​តម្រូវអោយ​សាងសង់​ឡើងវិញ​ស្តូប​មិត្តភាព​វៀតណាម​-​កម្ពុជា នៅ​លើក​ទឹកដី​កម្ពុ​ជានា​គ្រប់​ខេត្ត​រាជធានី​ទាំង​២៥ ពោលគឺ​ខេត្ត​ខ្លះ​ពុំ​ធ្លាប់មាន ហើយ​បង្កើត​ថ្មី​ក៏ត្រូវ​បាន​សាងសង់​ដែរ​ដើម្បី​ឧ​ទ្ធិ​ស​ដឹងគុណ​ជា​រៀងរហូត​ដល់​ពលី​កម្ម​របស់​វៀតណាម​ជួយសង្គ្រោះ​ប្រទេស​និង​ប្រជាជន​កម្ពុជា​ពី​របប​ប៉ុលពត​និង​ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គី​ភាពជា​បងប្អូន ជិតស្និត ជា​ប្រពៃណី​មិនអាច​កម្លាំង​ប្រតិកិរិយា​ណា​បំបាក់​បាន​។​

​លោក​ញ៉ែម ប៉ា​លី ក៏បាន​មានប្រសាសន៍​ដែរ​ថា​: ការសាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​នេះ​ឡើង គឺ​ដើម្បី​រំលឹក​គុណ​ចំពោះ​ពលិកម្ម​ដ៏​ធំធេង​របស់​យុទ្ធជន​កម្ពុជា​និង​យុទ្ធជន​វៀតណាម​ក្នុង​ការតស៊ូ​រំដោះទឹកដី​និង​ការពារ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួច​ផុតពី​របប​ខ្មែរក្រហម​។​

​ពិសេស​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​កងទ័ព​កម្ពុ​ជា និង​កងទ័ព​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្រោម​ទង់រ​ណ​សិស្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​ដើម្បី​បញ្ជាក់​អំពី​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​អមតៈ​រវាង​ប្រទេស​ទាំង​២ កម្ពុជា វៀតណាម​ផងដែរ​។​

​ការសាងសង់​នេះ ធ្វើឡើង​ចំពេល​កម្ពុជា​ត្រៀម​ប្រារព្ធ​ខួបកំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដែល​ដើមឡើយ​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ​១៩៧៨-២០១៧ និង​ខួប​ជ័យជំនះ​លើ​បន​ប្រល័យពូជសាសន៍​ប៉ុលពត ៧​មករា​១៩៧៩-២០១៨ ដ៏​ខ្លី​ខាងមុខនេះ​ផង​។​

​យោង​មន្ត្រី​រណសិរ្ស​ខេត្តបន្ទាយមានជ័យ​ទាំងឡាយ​និយាយថា ៖ មុននេះ​គណបក្ស​និង​អាជ្ញាធរខេត្ត​មាន​គម្រោង​ជ្រើសរើស​កន្លែង​សាងសង់​ស្តូប​នេះ​នៅក្នុង​បរិវេណ​ឈ្មោះ​សួន​កុមារ​ខេត្ត​ឬ​ជ្រុង​វេទិកា​ខេត្ត​នា​កណ្តាល​ក្រុង​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា តែ​ទំនងជា​ទីតាំង​តូច​ពេក ទើប​ដូរ​ទៅ​សង់​នៅ​ច្រមុះ​ស្ពាន​ទឺ​ក​ថ្លា​ជាយ​ខាងលិច​ក្រុង​ដែល​ចំ​មុខ ហើយ​អ្នកដំណើរ​ណា​ក៏​មើលឃើញ​ដែរ​៕ ដោយ ៖ បន្ទាយ​

 

spot_img
×