Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​រាជធានី​ភ្នំពេញ អោយ​ប្រជាពលរដ្ឋ​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ជំហាន​ទី​១​ចំនួន​១៥២​គ្រួសារ​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​៥៦២​គ្រួសារ​រស់​នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ បាន​ស្ម័ក្រចិត្ត​ចាប់ឆ្នោត​ទទួល​យក​ដី​កម្មសិទ្ធិ​ហើយ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាក់ដី​បំពេញ​រួច​ក្នុង​ជំហាន​ទី​១​នេះ​។​

ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ មិថុនា​នេះ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

គួរបញ្ជាក់​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។ លើ​គម្រោង​នេះ យើង​បាន​បែងចែក​ជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​តំណាក់កាល​ទី​១​នេះ ក្រុម​ការងារ​បាន​សម្រុច​ការងា​ររបស់​ខ្លួន​បាន​៩៥​ភាគរយ​ហើយ ។ ក្រៅ​ពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការចាក់​ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រុម​ការងារ​បាន​ចាក់​បំពេញ​បាន​មួយរយ​ហើយ​។ ចំណែក​​ការកាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​យើង​អនុវត្ត​ការងារ​សម្រេច​បាន​១០០​ភាគរយ​ហើយ​ដែរ​។​

គួរបញ្ជាក់​ថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។​

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ ​ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×