Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ចាប់តាំងពី​១​កាក់ ៖ ១៤​ឆ្នាំ​កន្លង​មក​ដើរ​រើស​តែ​កាក់​ប្រាក់ ឥឡូវ​គាត់​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ

spot_img

​តាម Mirror លោក Ian Watt អាយុ​៧០ ឆ្នាំ ប្រមែប្រមូល​បាន​ទ្រព្យសម្បត្តិ​ច្រើន​គួរសម ដោយ​គ្រាន់តែ​សន្សំ​កាក់​ប្រាក់​ប៉ុណ្ណោះ ។​

​តាម​កាសែត​អង់គ្លេស លោក Watt បច្ចុប្បន្ន​មាន​ទឹកប្រាក់​ក្នុង​ដៃ​ចំនួន ៤៧.៧០០ ផោន (​ប្រមាណ​៦៣៩០០​ដុល្លារ​) ហើយ​សុទ្ធសឹង​ជា​កាក់​ប្រាក់ ៥​សេន របស់​អង់គ្លេស​។​

​លោក Watt គឺជា​អ្នកបច្ចេកទេស​ចូលនិវត្តន៍ ហើយ​អ្វីៗ​ចាប់ផ្តើម​ពី​ឆ្នាំ ២០០៤ ពេល​ដែល​ចៅស្រី​របស់គាត់​និយាយថា ចង់​បាន​ប្រាក់​កាក់ ៥​សេន​មួយ ។ ពី​នោះ​មក​គាត់​ប្រមូល​បាន​កាក់​ប្រាក់​នេះ​ជិត​មួយ​លាន​ហើយ លុយ​ទាំងអស់​នេះ​ត្រូវ​បាន​គាត់​យក​ទៅ​ផ្តល់​ឲ្យ​ផ្ទះ​នៃ​ក្តីស្រឡាញ់ St Cuthbert’s នៅ​ទីក្រុង Durham ប្រទេស​អង់គ្លេស ដែល​ជា​កន្លែង​របស់​អង្គការ​សប្បុរសធម៌​មួយ​ដែល​គាត់​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់ ។ លោក​ប្រាប់ Mirror ថា ខ្ញុំ​អាច​ប្រមូល​បាន​នូវ​លុយកាក់ ប្រាក់​សេន​ជាច្រើន ពេល​ដែល​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ​យក​វា​មក​បរិច្ចាគឲ្យ​ដល់​ផ្ទះ​នៃ​ក្តីស្រឡាញ់ ។ ខ្ញុំ​តែង​ដើរ​ហើយ​សង្កេតមើល​ប្រាក់​កាក់ ៥​សេន តែ​ជ្រុះ​រាយប៉ាយ​តាម​ថ្នល់​សួនឧទ្យាន ខ្ញុំ​ក៏​រើស​វា​ទុក ។ អ្នកដទៃ​ទៀត​ឃើញបែបនេះ ក៏​ជួយ​រើស​កាក់​ទាំងនោះ​មក​ឲ្យ​ខ្ញុំ ។ មកទល់ពេលនេះ ខ្ញុំ​រើស​បាន​កាក់​ចំនួន 954.000​កាក់ ខ្វះ​តែ ៤៦​កាក់​ទៀត​គ្រប់ ១​លាន​ហើយ ៕ លី​សា​

spot_img
×