Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​អាគុយ​ផ្ទុះ​ឆេះ​ភ្លើង​សន្ធោសន្ធៅ បុរស​ម្នាក់​សំណាង​លោត​ចុះ​រួចខ្លួន រីឯ​ម្នាក់ទៀត​ត្រូវ​… (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ស្លុតរន្ធត់​មួយ ដែល​ធ្វើ​ឲ្យ​បុរស​២​នាក់​ភ័យ​ស្លន់ស្លោ​ព្រលឹងចុងសក់​តែម្តង ខណៈ​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ​សុខៗ ស្រាប់តែ​អាគុយ​ម៉ូតូ​អគ្គិសនី​របស់​ពួកគេ ផ្ទុះ​ឆេះ​ភ្លើង​សន្ធោសន្ធៅ​តែម្តង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ មិថុនា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មួយកន្លែង​នៅក្នុង​ប្រទេស​ចិន ។ វីដេអូ​ឃ្លី​ប​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ ពី​ហេតុការណ៍​ផ្ទុះ​អាគុយ​ឆេះ​ម៉ូតូ​នេះ​ផងដែរ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស​ជា​អ្នកបើក​បរបាន​ស្រវា​ស្ទុះ​ចេញពី​ម៉ូតូ​យ៉ាង​លឿន​ដោយ​សុវត្ថិភាព ប៉ុន្តែ បុរស​ម្នាក់ទៀត​អង្គុយ​ខាងក្រោយ​បាន​រងរបួស ដោយសារ​លោត​ចុះ​ពុំទាន់​ពេលវេលា ។​

​ឆ្លើយតប​នឹង​ហេតុការណ៍​ពុំ​នឹកស្មាន​ដល់​នេះ ប៉ូលីស​ចរាចរណ៍​ប្រចាំ​តំបន់ ក៏បាន​គ្រប់គ្រង​ពន្លត់ភ្លើង​ឆាបឆេះ​ម៉ូតូ​ដ៏​ខ្លាំងក្លា​នោះ និង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×