Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​រុស្ស៊ី ដែល​តែង​ប្រាប់​គេ​ថា “​ជាតិ​មុន​រស់​នៅលើ​ភព​ព្រះ​អង្គារ​”

spot_img

យុវជន​រុស្ស៊ី​ម្នាក់ បាន​សារភាពថា ខ្លួន​ធ្លាប់​រស់នៅ​លើ​ភព​ព្រះ​អង្គារ មុនពេល​មក​ចាប់កំណើត​នៅលើ​ផែនដី​នេះ​។​

Boriska Kipriyanovich បានធ្វើ​ឲ្យ​អ្នកជំនាញការ​ទាំងឡាយ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ ចំណេះដឹង​ពី​អវកាស​ទាំងឡាយ​របស់​ខ្លួន ក្នុងអំឡុង​ជិត​២០​ឆ្នាំកន្លងមក​។​

Boriska Kipriyanovich មានការ​យល់ដឹង​អំពី​អវកាស​តាំងពី​នៅ​តូច​ម្លេះ​។​

​ឪពុកម្តាយ​របស់ Boriska បង្ហើប​ប្រាប់ថា កូនប្រុស​របស់​ពួកគេ​ចេះ​និយាយ​តាំងពី​ទើបបាន​ប៉ុន្មាន​ខែ​ម្លេះ ហើយ​ច្រើនតែ​សន្ទនា​ពី​បណ្តា​ប្រធានបទ​ដែល​ពួកគាត់​ពុំដែល​បង្រៀន​សោះ ជាអាទិ៍​ខឿន​អារ្យធម៌​ក្រៅ​ភពផែនដី​។​

​ពេល​អាយុ​បាន​២​ឆ្នាំ បានធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត​ងឿងឆ្ងល់​ព្រោះតែ​ចេះ​អាន សរសេរ និង​គូររូប​។​

​ម្តាយ​របស់ Boriska ដែលជា​វេជ្ជបណ្ឌិត​ម្នាក់​ដែរ ឲ្យ​ដឹងថា សញ្ញា​ខុសប្លែក​គេ​ដំបូង​នោះ បាន​កើតមាន​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ចាប់កំណើត គឺ​វា​អាច​ងើប​ក្បាល​បាន​ដោយ​ពុំ​ចាំបាច់​ជំនួយ​ពី​អ្នកដទៃ​ឡើយ​។​

Boriska រស់នៅ Volgograd ហើយ​តែង​និយាយថា ខ្លួន​ធ្លាប់​រស់នៅ​ភព​ព្រះ​អង្គារ កន្លែង​រង​ការបំផ្លាញ​ដោយ​នុយក្លេអ៊ែរ​ពី​យូរយារ​ណាស់​មកហើយ​។​

​យុវជន​រូបនេះ​និយាយថា មនុស្ស​នៅ​ភព​ព្រះ​អង្គារ​មាន​កម្ពស់​ប្រមាណ ២​ម៉ែត្រ ហើយ​រស់នៅក្នុង​ដី​លើ “​ភព​ក្រហម​”​។ ពួកគេ​ដកដង្ហើម​យក​ឧស្ម័ន Co2 ។​

​តាម Boriska នោះ​ពួកគេ​មានជីវិត​អមតៈ ហើយ​ភាពចំណាស់​ត្រូវ​បញ្ឈប់​នៅ​វ័យ​៣៥​ឆ្នាំ​។ ពួកគេ​មាន​បច្ចេកវិទ្យា​ជឿនលឿន និង​មាន​សមត្ថភាព​ដើរទេស​ចរណ៍ ឆ្លង​ភព​បាន​។​

​ពេល​នៅ​រៀន Boriska បាន​និយាយប្រាប់​អំពី​ការដែល​ខ្លួន​ធ្លាប់​ទៅកាន់​ពិភព​នេះ ក្នុង​មុខនាទី​ជា​អ្នកបើកបរ​យាន្ត​អវកាស​បែបណា​នោះ​។​

“​យុវជន​ភព​ព្រះ​អង្គារ​” ឲ្យ​ដឹងថា ជីវិត​លើ​ភពផែនដី នឹងមាន​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​បដិមាករ Great Sphinx នៅ​ជ្រលង Gaza (​សត្វ​មានខ្លួន​តោ ក្បាលមនុស្ស​) ប្រទេស​អេ​ស្ស៊ី​ព ត្រូវបាន​បើក “​គន្លឹះ​” ហើយ​ថែមទាំង​ប្រាប់ថា គន្លឹះ​បើក​នៅ​ពីក្រោយ​ត្រចៀក​៕​

spot_img
×