Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​សំណង់​ម្នាក់ ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ ស្លាប់ , ម្ចាស់​ការដ្ឋាន និង​មេកា ដឹក​សព​ចេញ​បាត់​

spot_img

​ភ្នំពេញ​៖ កម្មករ​សំណង់​ម្នាក់ ធ្លាក់​ពីលើ​សំណង់​អគារ​មួយកន្លែង បណ្តាលឲ្យ​ស្លាប់​បាន​កើតឡើង​នា​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ កម្ពស់​៦​ជាន់ ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ចិត្ត អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​។ រថយន្ត​សង្គ្រោះ​របស់​កងពល​តូច​លេខ​៧០ នៃ​អង្គភាព​៧១១ បាន​មក​ពិនិត្យ​ជន​រងគ្រោះ​ឃើញ​ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ហើយ ក្រុម​សង្គ្រោះ​បាន​ត្រឡប់ ទៅវិញ​។ ក្រោយមក​ម្ចាស់​ការដ្ឋាន និង​មេកា​បាន​ដឹក​សព ជនរងគ្រោះ​ចេញពី​ការដ្ឋាន​ស្ងាត់ៗ ដោយ​មិន បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ឡើយ​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×