Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយករដ្ឋមន្ត្រី​ហូ​ឡង់ ធ្វើឲ្យ​ខ្ចាយ​កាហ្វេ​មក​លើ​ឥដ្ឋ ហើយ​ទង្វើ​បន្ទាប់​មក​របស់​គាត់ ធ្វើឲ្យ​ពលរដ្ឋ​ស្រុក​នេះ សរសើរ​មិន​ដាច់​ពី​មាត់​

spot_img

​តាម Sputnik លោក Rutte បាន​ធ្វើឲ្យ​ធ្លាក់កែវ​កាហ្វេ​ដោយអ​ចេតនា​មក​លើ​ឥដ្ឋ ភ្លាមៗ​នោះ​នៅ​ពេល​អ្នកផង​ជុំវិញ​គាត់ ហាក់​ស្រឡាំងកាំង​គាត់ ព្រោះ​គាត់​ស្ទុះ​សំដៅ​ទៅ​កាន់​អ្នក​បោសសម្អាត​ម្នាក់​នៅ​ក្បែរ​នោះ រួច​ខ្ចី​ប្រដាប់​ជូត​មក​ជូត​សម្អាត​ដោយ​ខ្លួនឯង​។​

​នាយករដ្ឋមន្ត្រី​ហូ​ឡង់ Mark Rutte

​បន្ទាប់ពី​ធ្វើ​ជ្រុះ​កែវ​កាហ្វេ នាយករដ្ឋមន្ត្រី​ហូ​ឡង់ ធ្វើ​ការសម្អាត​ដោយ​ខ្លួនឯង ។​

​សកម្មភាព​ខាង​លើ​របស់​នាយក​រដ្ឋមន្ត្រី​រូបនេះ​ពិតជា​សក្តិសម​ទទួល​បាន​នូវ​ការ​ស្ងើចសរសើរ​ដូច​បង្ហាញ​ក្នុង​ឃ្លីប​ខាងលើ ពី​ស្មារតី​ទទួលខុសត្រូវ​របស់​ខ្លួន​។​

​នេះ​ពុំមែន​ជា​លើកដំបូង​ទេ ដែល​នាយករដ្ឋមន្ត្រី​រូបនេះ បាន​បង្ក​ព្យុះភ្លៀង​លើ​បណ្តាញ​សង្គម ។ កាលពី​ខែ​តុលា ឆ្នាំ ២០១៧ លោក​បាន​ក្លាយជា​និមិត្តរូប​របស់​ពលរដ្ឋ​ហូ​ឡង់ ខណៈ​ពេល​ជ្រើសរើស​ការ​ជិះ​កង់​ចូល​ទៅ​រាជវាំង ដើម្បី​ជួប​មហាក្សត្រ​ហូ​ឡង់ Beatrix Willem-Alexander ។​

​កង់​គឺជា​ជម្រើស​ក្នុង​ការធ្វើដំណើរ​ជា​ទូទៅ​របស់​នាយក​រដ្ឋ​មន្ត្រ​ហូ​ឡង់ ។​

​លោក Mark Rutte ជូន​កាដូ​កង់​ដល់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi

កាយវិការ​សាមញ្ញ​របស់លោក Rutte ពុំ​ត្រឹមតែ​ធ្វើឲ្យ​ពលរដ្ឋ​ហូឡង់​គោរព​ប៉ុណ្ណោះទេ ថែម​ទាំង​ជា​និមិត្តរូប​គួរ​ឲ្យ​មោទនៈ​អំពី​មេដឹកនាំ​ប្រទេស​ម្នាក់ ដែល​ឱនលំទោន ៕ ចន្ទ្រា​

spot_img
×