Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី រិះគន់​ដល់​គោលនយោបាយ​របស់​គណ​បក្ស​យុវជន​កម្ពុជា រឿង​ដេញ​ជនអន្តោប្រវេសន៍​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​រិះគន់​ដល់​គោលនយោបាយ​របស់​គណ​បក្ស​នយោបាយ​មួយ ដាក់ចេញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​ថា​នឹង​ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញ​ឱ្យអស់​ពី​កម្ពុជា ដោយ​ប្រើ​ពេល​ត្រឹម​៨​ម៉ោង នៅពេល​ដែល​គណបក្ស​យុវជន​ឈ្នះឆ្នោត ឡើង​កាន់​អំណាច​។ សម្តេច​ប្រតិកម្ម​ថា គោលនយោបាយ​នេះ ប្រៀប​ដូច​ទៅ​នឹង​គោលនយោបាយ​របស់​ប៉ុល​ពត ។ សម្តេច​បាន​បន្តទៀតថា កុំ​និយាយ​រឿង​ជ្រុលនិយម​បែបនេះ ហើយ​បញ្ជាក់ថា ប្រជាជន​វៀតណាម គេ​គ្មាន​ដៃ​?

​សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក ការដាក់ចេញ​នូវ​គោល​នយោបាយ​បែប​នេះ គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ ភូតភរ​អ្នកគាំទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​អនុវត្ត​ជាក់ស្តែង ដូច​អ្វី​ដែល​គណបក្ស​យុវជន​កម្ពុជា​នេះ សន្យា​ជាមួយ​ប្រជាពលរដ្ឋ នៅ​មុន​ការបោះឆ្នោត​នៅឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រ​សហគ្រាស​នៅ​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ បាន​មានប្រសាសន៍ថា​៖ យន្តការ​របស់​ពួក​បក្ខ​ភូតភរ គេ​បើក​ស្អែក​ក៏​បាន​ដែរ រហូត​មាន​អ្នកខ្លះ​គេ​ថា គេ​ប្រើ​ពេល​៨​ថ្ងៃ ដើម្បី​ដេញ​អន្តោប្រវេសន៍​ចេញពី​ស្រុក​ខ្មែរ​។ សម្តេច​ថា ខ្ញុំ​ថា​ស្លាប់​ហើយ ៨​ម៉ោង អ៊ីចឹង​វា​ទាល់តែ យក​កាំភ្លើង​ទៅ​បាញ់​សម្លាប់​ទាំងអស់ ប៉ុន្តែ​បើ​មាន​កាំភ្លើង​សម្លាប់ ក៏​មិន​អាច​សម្លាប់​អស់​ក្នុង​រយៈពេល​៨​ម៉ោង​ដែរ​។ “​រហូតដល់​ពេល​អ្នក​ខ្លះ គេ​ប្រើ​ពេល​៨​ថ្ងៃ ដើម្បី​ដេញ​ជនអន្តោប្រវេសន៍​ចេញពី​ស្រុក​ខ្មែរ ។ ៨​ថ្ងៃ អីចឹង​ទាល់តែ​យក​កាំភ្លើង​ទៅ​បាញ់​សម្លាប់​ទាំងអស់ ប៉ុន្តែ​បើទោះបី​ជា​យ​កមានកាំភ្លើង​យក​ទៅ​សម្លាប់​ទាំងអស់ ក៏​គ្មាន​ឱកាស​ដើម្បី​នឹង​សម្លាប់​អស់​ក្នុង​រយៈពេល​៨​ថ្ងៃ​ដែរ ។ កុំ​និយាយ​រឿង​ជ្រុលនិយម​បែបនេះ ឬ​របៀប​ការគិតគូរ​បែបនេះ គំនិត​វិជ្ជា​បែប​ប៉ុលពត​មិន​អាច​ទៅរួច​ទេ​។ ប្រជា​ពលរដ្ឋ​ខ្មែរ​២​លាន​នាក់ សម្លាប់​ប្រជាជន​វៀត​ណាម​​ឱ្យ​អស់​៦០​លាន​នាក់ ដូច​ជា​ស្រួល​ពេក​ទេ​ដឹង ។ វៀតណាម​គេ​គ្មាន​ដៃ​” សម្តេច​បញ្ជាក់​បន្ថែម​។​

​សូមបញ្ជាក់​ថា ក្នុង​វេទិកា​តុមូល​ស្តីពី​ការបង្ហាញ​គោលនយោបាយ​បក្ស ដែល​រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​លើកឡើង​នូវ​គោលនយោបាយ​អាទិភាព​មួយចំនួន​របស់​ខ្លួន​។ សម្រាប់​បញ្ហា​ជនអន្តោប្រវេសន៍​វិញ លោក ពេជ្រ ស្រស់ បាន​លើកឡើង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​របស់​លោក​នឹង​ប្រើ​ពេល​តែ ៨​ម៉ោង​ប៉ុណ្ណោះ ក្នុង​ការដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចែ​ញ​ពី​ក្នុងប្រទេស​កម្ពុជា​។ មានការ​ចោទសួរ​ថា រយៈពេល​៨​ម៉ោង​នេះ រៀបចំ​តែ​ឯកសារ​មិនទាន់ តើ​ប្រធាន​បក្ស​រូបនេះ ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ចេញពី​កម្ពុជា​យ៉ាង​ដូច្នេះ លោក ពេជ្រ ស្រស់ អះអាងថា ជនអន្តោប្រវេសន៍​ខុស​ច្បាប់ គ្មាន​ច្បាប់​ឯកសារ​នោះ​ទេ ដូច្នេះ​មិន​ចាំបាច់​កសាង​ឯកសារ ដើម្បី​បញ្ជូន​ចេញ​នោះ​ឡើយ ពោល​អ្នក​មក​តាន​យន្តហោះ​ចេញ​ទៅ​វិញ​តាម​យន្តហោះ អ្នក​មក​តាម​ទូក​ត្រូវ​ទៅ​វិញ​តាម​ទូក​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×