Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ពិត​លើស​ពី​សាហាវ នៅក្រោយ​ចំណងស្នេហា​មួយ រវាង​យុវជន​ចិន​ម្នាក់ និង​ភរិយា​របស់​ខ្លួន​ដែល​ធ្លាក់​ក្នុងស្ថានភាព “​រុក្ខជាតិ​”

spot_img

មុន​នេះ​មិនយូរប៉ុន្មាន​រឿងរ៉ាវ​ស្នេហា​របស់​យុវជន​ត្រកូល​លីវ ជាមួយ​ភរិយា​របស់​ខ្លួន​ត្រកូល លីន បាន​ធ្វើឲ្យ​សាធារណ​មតិ​ចិន​រំជើបរំជួល ស្រក់​ទឹកភ្នែក​មិន​តិច​ឡើយ ប៉ុន្តែ​ឥឡូវ ការពិត​ត្រូវបាន​លាតត្រដាង​ធ្វើឲ្យ​មនុស្ស​ទាំងឡាយ​ស្រែកថា ៖ “​មនុស្ស​អើយ​មនុស្ស​ពិតជា​គួរ​ឲ្យ​ខ្លាចណាស់​”​។​

​រំលឹក​ពី​រឿង​ចាស់​បន្តិច ៖ លោក​លីវ និង​នាង​លីន ស្គាល់គ្នា​តាម​បណ្តាញ​សង្គម ហើយ​ក៏​រួម​រស់នៅ​ជាមួយ​គ្នា​រួម​គ្នា​បើក​ហាង​លក់​នំ​មួយ ។ “​សុភមង្គល​” របស់​ពួកគេ​ទាំងពី​អូសបន្លាយ​មិន​បាន​យូរ​ប៉ុន្មាន​ផង នាង​លីន​ក៏​ជួប​គ្រោះថ្នាក់​រងរបួស​ខួរក្បាល​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ ។ ពី​នោះ​មក​លោក​លីវ​តែង​នៅក្បែរ​ភរិយា​ខ្លួន​ថែទាំ​យ៉ាង​ម៉ត់ចត់ មិន​ដែល​ឃ្លាត ទោះបី​វេជ្ជបណ្ឌិត​និយាយថា នាង​លីវ​ពិបាក​នឹង​វិលត្រឡប់​នឹង​មក​ស្ថានភាព​ដើម​វិញ​ណាស់ ។​

​បុរស​ត្រកូល​លីវ មិន​ដែលរ​អ៊ូ​រទាំង មិន​ខ្លាច​នឿយហត់ ម្យ៉ាងទៀត​ការថែទាំ​មនុស្ស​រុក្ខជាតិ​គឺ​ពិបាក​ណាស់​ការធ្វើ​អនាម័យ ប្តូរ​កន្ទប ច្របាច់​ដៃជើង ។​ល​។ លើសពីនេះ​ទៀត​គាត់​បាន​ខ្ចី​លុយ​ពី​សាច់ញាតិ​បងប្អូន​ដើម្បី​មើល​ថែ​ជំងឺ​ភរិយា ។​

…​កន្លះ​ឆ្នាំ​ក្រោយមក នាង​លីន ចាប់ផ្តើម​ដឹងខ្លួន​វិញ​បន្តិច​ម្តងៗ ស្រាប់តែ​អ្វីៗ​ដែល​ធ្លាប់​មាន​ពី​មុន​ក៏​វិវឌ្ឍន៍​ប្រែប្រួល​ទាំងស្រុង​ដែរ ក្រោយ​ពេល​ដឹង​វិញ “​ស្វាមី​” នាំមក​ផ្ទះ​ដើម្បី​ថែទាំ ។ ដំបូង​ឡើយ​ឪពុក​ម្តាយ​របស់​នាង​លីន ស្ងប់ចិត្ត ព្រោះ​សង្កេតឃើញ​កូនប្រសារ​ថែទាំ​កូនស្រី​របស់​ខ្លួន​បាន​យ៉ាង​ល្អ ពោរពេញ​ដោយ​ក្តីស្រឡាញ់ ។​

​ទោះ​យ៉ាងណា​សញ្ញា​មួយ​ចំនួន​មិន​ប្រក្រតី បាន​ធ្វើឲ្យ​ឪពុក​ម្តាយនាង​លីន ចាប់ផ្តើម​ខ្វាយខ្វល់ ។ ពួកគេ​ទាំង​ពីរ​ទ្រាំ​លែង​បាន​នៅពេល​ដែល​ពួក​គេ​ចង់​ទៅ​សួរសុខទុក្ខ​កូនស្រី​ស្រាប់តែ​បុរស​ត្រកូល​លីវ រារាំង​មិន​ឲ្យ​ជួប ហើយ​ពួកគាត់​ចង់​ជួយ​សម្រាល​ការលំបាក​របស់​កូនប្រសារ​ដោយ​យក​កូនស្រី​មក​នៅ​ផ្ទះ​ដើម្បី​ពួកគាត់​មើលថែ ក៏​ដាច់​ខាត​បុរស​ត្រកូល​លីវ ពុំ​យល់ព្រម ហើយ​សម្តែង​អាកប្បកិរិយា​ខឹងសម្បារ​យ៉ាងខ្លាំង​ដោយ​គ្មាន​មូលហេតុ ។

​រហូតដល់​ពេល​មួយ​នោះ​ក៏​ផ្ទុះ​ជម្លោះ​ជុំវិញ​រឿង​ចង់​យក​កូនស្រី​យកមក​ផ្ទះ ហើយ​រង​ការបដិសេធ​ខ្លាំងៗ ពួកគាត់​ក៏​ពឹងពាក់​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ដើម្បី​យក​នាង​មក​ផ្ទះ​វិញ ។​

​មិន​យូរ​ប៉ុន្មាន​ក្រោយមក បុរស​ត្រកូល​លីវ ក៏​បាត់​ស្រមោល​ឈឹង សាច់ញាតិ​ក៏​មាន​ការងឿងឆ្ងល់ ប៉ុន្តែ​ឪពុកម្តាយ​នាង​ព្រោះតែ​រវល់​មើលថែ​កូន​ស្រី ពុំ​ចាប់អារម្មណ៍​ដល់​រឿង​ទាំង​នេះ​ឡើយ ។​

​រហូតដល់​ពេល​ដែល​នាង​លីន មានការ​ជា​សះ​គ្រាន់បើ​ជាង​មុន​អាចនិយាយបាន ទើប​រឿង​ពិត​ដែល “​លើស​ពី​សាហាវ​” ត្រូវ​បាន​បំភ្លឺ ។​

​តាមពិត​ទៅ​តាម​សម្តី​របស់​នាង​លីន នោះ​គ្រោះថ្នាក់​ដែល​កើតឡើង​ចំពោះ​នាង​គឺ​បង្កឡើង​ដោយ​ស្វាមី​របស់​នាង​តែម្តង ។ ថ្ងៃ​នោះ​ដោយ​ធ្វេសប្រហែស នាង​បាន​ធ្វើឲ្យ​ឆេះ​នំប៉័ង​មួយ​កញ្ច្រែង ហើយ​បុរស​ត្រកូល​លីវ ជា​ស្វាមី​ផ្ទុះ​កំហឹង ពេល​នោះ​កំពុងកាន់​ឧបករណ៍​សម្រាប់​លញ់​ម្សៅ សំពង​ចំក្បាល​នាង​តែម្តង ហើយ​ពី​នោះ​មក​នាង​ក៏​លែង​ដឹងខ្លួន ។​

​ក្រោយ​ពី​ដឹង​រឿង​ថា កូនប្រសារ​របស់​ខ្លួន ដែល​មុន​នោះ​ត្រូវបាន​លើកតម្កើង​ថា ជា​ស្វាមី​រក​គ្មាន ឥឡូវ​លេច​មុខមាត់​ពិត​គឺ​ជា​ឃាតករ​ប៉ង​សម្លាប់​ប្រពន្ធ ពួក​គេ​សម្រេចចិត្ត​ប្តឹង​ប៉ូលិស ចំណែក​នាង​ត្រកូល​លីន​វិញ​ក៏​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា ៖ ពេល​នាង​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ​ភ្លាម បុរស​ត្រកូល​លីវ បាន​គំរាម​ខ្លាំងៗ​ថា ៖ “​បើ​ហ៊ាន​និយាយ​ចេញ ខ្ញុំ​នឹង​សម្លាប់​មួយ​ពូជ​នាង​តែម្តង​” ។ ហេតុ​នេះ​នាង​ក៏​ធ្វើ​ពុត​ជា​ឡប់ៗ​ដើម្បី​រង់ចាំ​ឱកាស​ប្រាប់​ឪពុក​ម្តាយ​នាង ៕ លី​សា​

spot_img
×