Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមប្រឆាំង​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ជា​ការប្រឆាំង​នឹង​ព្រះរាជសារ​ព្រះមហាក្សត្រ​

spot_img

​កំពង់ចាម​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ម្សិលមិញ​នេះ ព្រះករុណា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​កូនចៅ​ព្រះអង្គ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​។ សម្តេច​បន្តថា បណ្តា​គណបក្ស​នយោបាយ​ទាំង​២០ សុទ្ធតែ​បាន​អំពាវនាវ​ដល់​សមាជិក​របស់ខ្លួន ទៅ​ចូលរួម​បោះឆ្នោត ។

សម្តេច​តេជោ បាន​បន្ថែមថា “​ឥឡូវនេះ​ខ្ញុំ​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​មនុស្ស​មួយក្រុម គឺ​ដេក​ផ្ទះ​ឈ្នះ​ឯង ។ វា​មិន​ដែល​ម៉ែ​អាណា ដេក​ផ្ទះ​ឈ្នះ​ឯង​ទេ​វើយ នៅពេល​ដែល​ផ្ទះ សូម្បីតែ​រក​អង្ករ​ច្រក​ឆ្នាំង ក៏​រក​មិន​បាន​ផង ទាល់តែ​ទៅ​ធ្វើការ ទើប​បាន​អង្ករ​ច្រក​ឆ្នាំង ។ មិន​ដែល​ម៉ែ​អាណា​បង្កើត​ទ្រឹស្តី ដេក​ផ្ទះ​ឈ្នះ​ឯង ។ គេ​សំដៅ​ទៅលើ​ពលរដ្ឋ ដោយ​អំពាវនាវ​ទៅលើ​ពលរដ្ឋ​កុំ​ចេញទៅ​បោះ ឆ្នោត ។​ប៉ុន្តែ​ខ្ញុំ​រង​ចាំមើល តើ​គេ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ ឬ​យ៉ាងម៉េច ។ ការប្រឆាំង​រាជរដ្ឋាភិបាល ហ៊ុន សែន គឺជា​រឿង​ម្ខាង ការ ប្រឆាំង​ជាមួយ​គណបក្ស​នយោបាយ​នានា ដោយ​លើកឡើង​ថា​ជា​បក្ស​អាប ជា​បក្ស​អំពិលអំពែក បក្ស​ទប់​ជើង​គ្រែ បក្ស​រណប រហូត​ដល់​មេដឹកនាំ​គណបក្ស​ខ្លះ​អត់​ទ្រាំ​ពុំ​បាន បាន​ឆ្លើយតប​ទៅវិញ​។ តើ​ឥឡូវនេះ​គេ​ហ៊ាន​ប្រឆាំង​ជាមួយ​នឹង​ព្រះរាជសារ​ព្រះមហាក្សត្រ​ឬទេ​? បើ​គេ​ចេញមុខ​ប្រឆាំង សូម​កុំ​ភ្លេច​ថា​នេះ​ជា​ទោស​ពានវាំង​តែម្តង ។ ព្រោះ​ទង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ថ្ងៃ​ណា​មួយ​គេ​នឹង​បំផ្លាញ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ និង​ប្រឆាំង​ព្រះមហាក្សត្រ ផ្តួលរំលំ​រាជបល្ល័ង្ក​តែម្តង​”​។

​នៅថ្ងៃនេះ បាន​ថ្លែងថា ការអំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត​របស់ “​ក្រុម​ដេក​ផ្ទះ​ឈ្នះ​ឯង​” គឺ​ជា​ការប្រឆាំង​នឹង​ព្រះមហាក្សត្រ ជា​ម្ចាស់ផែនដី មិនមែន​ជា​ការប្រឆាំង​ជាមួយ​សម្តេច ឬ​គណបក្ស​នយោបាយ​ណាមួយ នោះឡើយ​។​

​ការប្រកាស​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់​ពី ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជសារ​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ហើយ​ផ្សព្វផ្សាយ​ទូលំទូលាយ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​អំពាវនាវ ឱ្យ​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ទៅ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាង រាស្ត្រ អាណត្តិ​ទី​៦ ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ការចេញ ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ​ខ្មែរ ក៏​បាន​ធ្វើឡើង​ស្របពេល​ដែល លោក សម រង្ស៊ី និង​ក្រុមប្រឆាំង​មួយចំនួន អំពាវនាវ​តាមរយៈ​បណ្តាញ​សង្គម Facebook កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​ជា​ការបោះឆ្នោត​សកល​ដ៏​សំខាន់​មួយ ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ស្ថិតក្នុង​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​ក្រុម​អំពាវនាវ កុំឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ គឺជា​ក្រុម​ប្រឆាំងនឹង​ព្រះប្រមុខរដ្ឋ ហើយ​ចាត់​ទុក​ព្រះរាជសារ​ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការ​ទះកំផ្លៀង​យ៉ាង​ធ្ងន់ធ្ងរ​លើ លោក សម រង្ស៊ី និង​ក្រុមប្រឆាំង​។​

​សម្តេច​បាន​មានប្រសាសន៍ថា​៖ “​ព្រះមហាក្សត្រ​អំពាវនាវ តាម​ព្រះរាជសារ ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា បើ​គេ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត គឺ​ច្បាស់​ណាស់​ថា នេះ​ជា​ការប្រឆាំង​ចំពោះ​ព្រះមហាក្សត្រ​តែម្តង មិន មែន​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន ទេ ឬ​ប្រឆាំង​នឹង​គណបក្សនយោបាយ​ទាំង​២០​នោះទេ គឺ​ប្រឆាំងនឹង​ស្តេច​ផែនដី​តែម្តង​។ អ្នកឯង​ត្រូវ​ចាំ អ្នកឯង​ត្រូវ​មួយ​កំផ្លៀង​ធ្ងន់ធ្ងរ​ណាស់ ។ ព្រះរាជសារ​មួយ​នេះ បើ​អ្នកឯង​បំពាន​ព្រះមហាក្សត្រ ថ្ងៃក្រោយ​អ្នកឯង​បំពាន​អ្វី​ក៏​បាន​ដែរ​។ យើង​ត្រូវ​មើលឃើញឲ្យ​ហើយ ។ រឿង​ស្អី​អ្នក​ឯង​មិន​ហ៊ាន​ធ្វើ សង្គ្រាម​អ្នកឯង​ហ៊ាន​បង្កើត ការ​ផ្តួល​រាជបល្ល័ង្ក​អ្នក​ក៏​ហ៊ាន​ធ្វើ ហើយ​ត្រូវ​ចងចាំ​ទុក ពួក​នេះ​ឈ្នះឆ្នោត ពួក​នេះ​នឹង​បង្កើត​សង្គ្រាម​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​សង្គ្រាម​បាន​រសាត់​ទៅ​ឆ្ងាយ​ហើយ ដោយសារ​តែ​អា​មេរោគ​បង្កើត​សង្គ្រាម ក៏​រលាយ​ទៅ​បាត់​ដែរ​”​។​

​កាលពីពេល​កន្លង​ទៅ លោក សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដេក​ផ្ទះ កុំទៅ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ​ឱ្យសោះ ។​

​ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ មាន​ព្រះបន្ទូល​ថា​៖ ជន​រូប​ជាតិ ជាទី​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក ជូន​ជនរួមជាតិ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​ការអភិវឌ្ឍ និង​ការរីកចម្រើន​រុងរឿង ថ្កើន​ថ្កាន​លើ​គ្រប់​វិស័យ​។ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការបោះ ឆ្នោត​ជាទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​ភាព​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ដូច្នេះ​សូម​កុំឲ្យ​មាន​ការព្រួយបារម្ភ ពី​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សនយោបាយ​ណាមួយ​ឲ្យសោះ​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បន្ដ​អំពាវ​​នាវ និង​ជំរុញ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​រួមគ្នា​ការពារ​សុខសន្ដិភាព ស្ថេរភាព​នយោបាយ ដើម្បី​ការអភិវឌ្ឍ​ជាតិ ហើយ​ត្រូវ​រួម​គ្នា​បង្កើត​នូវ​សហគម​ការងារ​មួយ​ល្អ​ប្រសើរ​នៅ​តាម​រោងចក្រ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពូ​មក​កាន់​ទី​នេះ​ក៏​មាន​សំណូមពរ​ចំពោះ​ក្មួយៗ ខិតខំ​ធ្វើ​យ៉ាង​មិច​ដើម្បី​ចូលរួម​រក្សា​សន្ដិភាព ចូលរួម​រក្សា​នូវ​ស្ថេរភាព​នយោបាយ ដើម្បី​ធានា​ការអភិវឌ្ឍ ហើយ​ធ្វើ​យ៉ាង​មិច​ប្រែក្លាយ​រោងចក្រ​មួយ​ឲ្យក្លាយ​ជា​សហគមន៍ ប្រកបដោយ​សុខដុមរមនា​មួយ តាមរយៈ​ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ការងារ រវាង​ថៅកែ​រោងចក្រ ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជាមួយ​កម្មករ កម្មការិនី​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា សមិទ្ធផល និង​អ្វីៗ​ដែល​កម្មករ​កំពុងទ​ទួលបាន​នាពេល​បច្ចុប្បន្ន​នេះ មិនមែន​បាន​មក​ពី​បាតដៃ​របស់​បក្ស​ប្រឆាំង ដែល​ត្រូវបាន​រំលាយ​ព្រោះ​ទង្វើ​ក្បត់ជាតិ​នោះទេ​។​

​សម្តេច​តេជោ បាន​ថ្លែងថា មុននេះ​មាន​ពួក​ប្រឆាំង ឬ​ហៅ​ថា​គណបក្ស​ប្រឆាំង តែង​និយាយ​ថា​ការតំឡើង​បៀរ​វត្ស​របស់​កម្មករ កម្មការិនី​គឺ​បានមក​ពី​ការទាមទារ​របស់​គេ ប៉ុន​តែ​អី​ឡូ​វ​គណបក្សប្រឆាំង​បាន​ស្លាប់​ទៅ​ហើយតៀ​បៀរ​វត្ស​វា​នៅ​កើន​ទៀត​ទេ គឺ​វា​នៅ​តែ​កើន​ហ្នឹង​អ៊ីចឹង​មានន័យ​ថា តាំងពីដើម​រៀង​រហូត​មក​បៀវត្សរ៍​មិនមែន កើន​ដោយសារ​ការទាមទា​ររ​បស់​ពួក​ប្រឆាំង​ទេ គឺ​បានមកពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ថា តើ​ហេតុអ្វី​បានជា​គេ​ថា មិន​មាន​ភារកិច្ច​កសាង​ផ្លូវថ្នល់ ឬ​ប្រឡាយទឹក និង​មិន​មាន​ភារកិច្ច​សូម្បី​តែ​សាងសង់​បង្គន់​មួយ សម្រាប់​ពលរដ្ឋ​នោះ​ទេ តែ​បែរ​មានគំនិត​កេងចំណេញ​ក្នុងចំណោម​កម្មករ​របស់​យើង​ទៅវិញ ត្រង់​ចំណុច​នេះ​ក្មួយៗ កាន់តែ​ភ្លឺភ្នែក​ថា​បក្សប្រឆាំង​ងា​ប់រលាយ​ទៅ​ជា​ផេះ​ហើយ ប៉ុន្តែ​ហេតុ​អី​បានជា​ប្រាក់​បៀរ​វត្ស​របស់​ម្មករ​-​កម្មការិនី នៅតែ​ឡើង​បូក​បន្ថែម​ជា​មួយ​ប្រាក់​អត្ថប្រយោជន៍​ដ៏​ទៃ​ទៀត​ដូចជា​ក្មួយៗ កម្មការិនី​ដែល​បាន​ឆ្លងទន្លេ ដោត​ទួលបាន​នូវ​អត្ថប្រយោជន៍ ទៅលើ​ការ​ឈប់សម្រាក់​រយៈពេល​៣​ខែ ជាមួយ​នឹង​ប្រាក់​១២០​ភាគរយ​ផង​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×