Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ឧទ្ទេសនាម “​ព្យាកា​រី​” នៅ World Cup 2018

spot_img

​សត្វ​ឆ្មា Achilles ជាមួយនឹង​រោម​ស​ក្បុស នឹង​ទទួលភារៈ​ដ៏​មាន​កិត្តិយស នៅ World Cup 2018 នោះ​គឺ​ព្យាករណ៍ លទ្ធផល​ប្រកួត ។​

​សត្វ​ឆ្មា Achilles

​បច្ចុប្បន្ន ឆ្មា Achilles កំពុង​ត្រូវបាន​ចិញ្ចឹម​នៅ​សារមន្ទីរ Hermitage នៅ​ទីក្រុង Saint Peterburg ។ អ្នកគាំទ្រ​អាច​ទៅកាន់​សារមន្ទីរ ដើម្បី​ជួប​នឹង​ទំនាក់ទំនង​ជាមួយ “​ព្យាកា​រី​” នេះ ។​

​មុនពេល​ត្រូវ​បាន​ប្រទេស​ម្ចាស់ផ្ទះ​រុស្ស៊ី ជ្រើសរើស​ជា​អ្នក “​ទស្សន៍ទាយ​” World Cup 2018 សត្វ​ឆ្មា Achilles ធ្លាប់​ត្រូវបាន “​សាក​ភ្លើង​” នៅ Confederations Cup 2017 ។​

​កាលវិភាគ​ធ្វើការ​របស់ “​ព្យាកា​រី​” ដ៏​តឹងរឹង​បំផុត ។ A- ត្រូវ​គោរព​តាម​របប​ជីវជាតិ​របស់​វេជ្ជបណ្ឌិត ទន្ទឹម​នោះ​ត្រូវ​អនុវត្ត​ត្រឹមត្រូវ​តាម​កម្មវិធី​ហ្វឹកហាត់​សំដៅ​បញ្ចៀស​ជំងឺ “​ធា​ត់​” ចំពោះ​សត្វ​ឆ្មា ។​

​សត្វ​ឆ្មា A- ត្រូវបាន​រំពឹងថា នឹង​សម្រេច​យ៉ាង​ឆ្នើម​ភារកិច្ច​នៅ World Cup 2018 ។​

​ចំពោះ​ការព្យាករណ៍​លទ្ធផល​ប្រកួត​នៅ World Cup 2018 អ្នកជំនាញការ​នឹង​រៀប​ជាស្រេច​នូវ​ចាន​ដាក់​ចំណី​២​ជាមួយនឹង​ពណ៌​ទង់ជាតិ​របស់ ២​ក្រុម​ចូលរួម ។ បន្ទាប់មក A- នឹង​បញ្ចេញ​សមត្ថភាព​ដោយ​ការជ្រើសរើស​ចាន​អាហារ មាន​បោះពុម្ព​ពណ៌​ទង់ជាតិ​របស់​ក្រុម​ឈ្នះ ។​

​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​១ គឺ​សត្វ​ឆ្មា A កើត​ជំងឺ​ថ្លង់​មិនអាច​ស្តាប់​ឮ​សំឡេង​ពី​ខាងក្រៅ ។ ប៉ុន្តែ​រឿង​នេះ​នឹង​ជួយ​ឲ្យ​វា​រក្សា​បាន​ការប្រមូលផ្តុំ​អតិប្បរមា ពេល​បញ្ចេញ​ស​ត្ថភាព​ព្យាករណ៍ World Cup ៕ លី​សា

spot_img
×