Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅពេក ស្ត្រី​ម្នាក់​​ចេញ​វីដេអូ​​ដាក់​ឡើង​ម៉ា​ឆ្ងាញ់! គាំទ្រ​ឲ្យ​លោក «​ឆាន់​ទៅ​» ឲ្យ​តែ​​ស្រី​ណា​អាស​​ទៅ​​រក​​​ដល់​កុដិ និង​ដាក់​ទំនាយ​តុលាការ ប្រសិន​ហ៊ាន​ធ្វើ​រឿង​មួយ​នេះ…!!

spot_img

​មកទល់ពេលនេះ ឃើញថា​មាន «​តារាៗ​» ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានចេញ​វីដេអូ​និយាយ​ឡើង​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​រឿងរ៉ាវ​របស់​អតីត​ចៅអធិការ​វត្តភ្នំ​បាក់លើ «​ឆាន់​ពោត​ស្ងោរ​» និង​ទីបំផុត ត្រូវ​នាំទុក្ខ និង​អា​ភាពអាម៉ាស​យ៉ាងខ្លាំង ដោយសារតែ​ស្រី​ស្នេហ៍​វ័យក្មេង​ម្នាក់​របស់ខ្លួន​លេង​១​ក្បាច់​នេះ ។ ប៉ុន្តែ ភាគច្រើន ពួកគាត់​បានដាក់​បន្ទុក​ចោទប្រកាន់​ខ្លាំងៗ ទៅលើ​ស្រីក្មេង​ម្នាក់​នោះ​តែម្តង ដែល​បាន​«​ត្រូវដង​ត្រូវផ្លែ​» គ្នា​ជាមួយ​លោកសង្ឃ​បរាជិក​នេះ​រហូតដល់​អង្ករ​ក្លាយជា​បាយ តែ​បែរជា​ចោទប្រកាន់​លោក​ចាប់រំលោភ​ក្នុង​កុ​ដ​ទៅវិញ បន្ទាប់ពី​មាន​រឿ​រ៉ាវ​ពុំ​ពេញ​ចិត្តនឹង​ទង្វើ​របស់លោក​សង្ឃ​ជា​គូស្នេហ៍​នេះ​គេចវេស​… ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ហួសចិត្ត​យ៉ាងខ្លាំង ។​

​ទាក់ទង​រឿងរ៉ាវ​ដ៏​ក្តៅគគុក «​ប្រុស​ប្រកែក ស្រី​ប្រកាន់​» នេះ​ផងដែរ ស្ត្រី​ម្នាក់​ដោយសារ​គាត់​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​អត់​ទំនង​របស់​នារី​វ័យក្មេង​រូបនេះ បានចេញ​វីដេអូ​មួយ​ដោយ​លើកឡើង​ហេតុផលៗ​ផ្សេង​យ៉ាង​ចាស់ដៃ​ថា​៖ «…​វា​ដូចជា​ជ្រុល​ហួស ដែលជា​ក្មេងស្រី​វ័យ​ទើប​ប៉ុណ្ណឹង​សោះ ដែល​បង្ខំ​ឲ្យ​លោក​បៀម​លិទ្ធ​ពោត​បែបនេះ​…​វា​អន់​ជាង​ស្រីសំផឹង​ស្រីខូច​ទៅទៀត​! ជា​ក្មេងស្រី គេ​ក៏​មានការ​ខ្មាស់អៀន គេ​មាន​កេរ្តិ៍ កិ​តិ្ត​យស​បស់​គេ​ដែរ តែ​នេះ​វា​អាស​វារ​មាស់​ជាង​ក្មេងស្រី​ដទៃទៀត​… អា​ក្មេងស្រី​ចឹ​ង​តើ​ស ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម​… និយាយ​អីចឹង ខ្ញុំ​មិន​កាន់ជើង​លោក​ហ្នឹង​អី​សូម្បី​បន្តិច អត់​ដែល​ស្គាល់​ទេ ។

​អ្នកស្រី​បន្តថា​៖ «…​ខឹង​មាន​វិបត្តិ​ស្នេហា​ផ្សេង​ជាមួយ​លោក ហើយ​បាន​បង្ខំ​លោក​ឲ្យ​ធ្វើ​អីចឹងៗ ប៉ុន្តែ លទ្ធផល មិនបាន​នាំ​ផល​ល្អ​ដល់​ខ្លួន​អី បែរជា​ស្អុយ​កេរ្តិ៍ឈ្មោះ​ដល់​ក្រុមគ្រួសារ សាច់ញាតិ​ថែមទៀត​» ។ អ្នកស្រី​ក៏បាន​សំណូមពរ​ឲ្យ​តុលារ​អាជ្ញាធរ​សមត្ថកិច្ច ធ្វើ​យ៉ាងណា​កុំ​ដាក់បន្ទុក​តែ​លោកសង្ឃម្នាក់គត់ កុំ​កាន់ជើង​តែ​ក្មេងស្រី​អាស​ខូច​ចឹ​ង ត្រូវមាន​បេះដូង​ក្នុង​ខ្លួន​ផង ។​

​អ្នកស្រី​ក៏បាន​និយាយ​ចាក់បណ្តោយ​ថា​៖ «​ខ្ញុំ​មិន​កាន់ជើង​លោក​ទេ តែ​ធម្មតា ធម្មជាតិ​មនុស្សលោក មនុស្ស​ប្រុស តែ​ស្រី​វា​អាស​ពេក​ទៅ វា​មិនដែល​អាណា​ទៅ​ចង​ក្ត​ទៅក្រោយ​ទេ​វេសៗ​… គេ​ស៊ី​ហើយ​!! លោក​ណាក៏ដោយ ឲ្យ​តែ​វា​អាស​ចូល​វត្ត​ស៊ី​ទៅ កុំ​ទុក ។ កូនក្រមុំ​គេ​ដទៃទៀត ប្រហែលជា​លោក​ស៊ី​អស់ហើយ​មើលទៅ​នុះ តែ​យើង​តាស​ដែល​ទៅ​អាស​ឲ្យ​លោក​ស៊ី រួច​ចោទថា​លោក​ចាប់រំលោភ ។ ហេតុដូច្នេះ ប្រសិនបើ​តុលាការ​ណាក៏ដោយ អាជ្ញាធរ​ណាក៏ដោយ ដែល​ហ៊ាន​តែ​ចោទប្រកាន់ថា​លោក​ចាប់រំលោភ អាហ្នឹង ខ្ញុំ​នឹងដាក់​ទំនាយ​ដល់​កូនលោក​ឯង​ទៅណា​ដល់​កន្លែង​ណា នឹង​ត្រូវគេ​ចាប់រំលោភ​ហ្មង​… ខ្ញុំ​មិន​កាន់ជើង​លោក​ហ្នឹង​ទេ ប៉ុន្តែ ខ្ញុំ​មើលឃើញ​ខាង​ស្រី​វា​អាស​ខ្លាំងពេក​…» ។

​បន្ថែម​ពីនេះ អ្នកស្រី​ក៏បាន​ស្តីបន្ទោស​ទៅ​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​នេះ​ផងដែរ ដែល​កោត​និយាយ​ចេញទៅ​រួច​ថា កូនស្រី​របស់ខ្លួន​ល្អ ។ ប៉ុន្តែ ហេតុអ្វី បានជា​ពុំ​ដឹង ដែលកូនស្រី​ខ្លួន «ស៊ីគ្នា»​ រហូតមាន​របស់​ប្រើប្រាស់​ឡូយឆាយ និង​ទាំង​មានរថយន្ត​ជិះ​ទំនើប​យ៉ាងនេះ ហួសចិត្ត​ហ្មង​!! ។​

​ទោះយ៉ាងណា​ក៏ដោយ អ្នកស្រី​រូបនេះ​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា សូម​ស្បថ ចាប់ពីពេលនេះ​តទៅ គាត់​នឹង​ឈប់​ធ្វើបុណ្យ​ជាមួយ​លោកសង្ឃ​ណា​ទាំងអស់ ប៉ុន្តែ នឹងធ្វើ​បុណ្យ​ដាក់​ទាន​ចំពោះ​ជនក្រីក្រ​ឃើញនៅក្នុង​សង្គម​ជាក់ស្តែង​ល្អជា​ជាង ៕ ឧ​ត្ត​ម

​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វី​ខាងក្រោម​៖

  

spot_img
×