Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនជាតិ​ចិន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទៅកាន់​សាលាដំបូង​អនុវត្ត​នីតិ​ធី​

spot_img

​ព្រះសីហនុ​៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បណ្តាលអោយមាន​មនុស្ស​រងរបួស​ធ្ងន់​១​ករណី ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្តន្ទាទោស​តាមច្បាប់​។​

​គ្រោះថ្នាក់​ចរាចរណ៍​បង្ក ដោយ​ជន​ជាតិចិន​រូបនេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៥៧ – ១៥៨ ស្ថិតនៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ក្រោយ​បាន​រកឃើញ​កំហុសឆ្គង របស់ ជនជាតិ​ចិន ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នាំអោយ​ជន​ជនជាតិ​វៀតណាម​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​នោះ បច្ចុប្បន្ន​ជនបង្ក​រូបនេះ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ អនុវត្ដ​នីតិវិធី​បន្ត​។​

​លោក អ៊ី សុខា បន្តថា នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជនជាតិ​ចិន​ខាងលើ​មាន ឈ្មោះ HAO LAlPING អាយុ ៤២​ឆ្នាំ ជា​វិស្វករ​សំណង់ មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត ឡើងលើ​ផ្លូវជាតិ លេខ​៤ ចន្លោះ គីឡូម៉ែត្រ ១៥៧.១៥៨ ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី​ម៉ោង ១.៣៩​នាទី រសៀល​ថ្ងៃ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រវាង​រថយន្ត​និង​រថយន្ត ក្នុងទិសដៅ​បញ្ច្រាស​គ្នា គឺ​រថយន្ត​ម៉ាក High lander ពណ៌​ស្ក ស្លាក​លេខ​ភ្នំពេញ 2AG 0114 មាន​ទិសដៅ​ទៅ​ក្រុងព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ HAO LAIPING ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក High Lander​ពណ៌​ស្លែ ស្លាក​លេខ​ភ្នំពេញ​2AQ 3136 បើកបរ​ដោយ​ឈ្មោះ យឹម វុទ្ធី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ ភូមិ ព្រៃ​ព្រីង សង្កាត់​ចោមចៅ ភ្នំពេញ និង​មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ NGUYENXUANBINH ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​រងរបួស​ធ្ងន់​។​

​ព្រម​គ្នា​នេះ លោក អ៊ី សុខា បាន​អំពាវនាវ ដល់​អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ទាំងអស់គ្នា មានន័យថា ទាំង​ជនបរទេស និង​ជនជាតិខ្មែរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​អោយបាន​ជាប្រចាំ​។ លោក អ៊ី សុខា បាន​សង្កត់ធ្ងន់ថា ចាប់ពីពេលនេះ​តទៅ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នាំអោយ​ប៉ះពាល់​ដល់​អាយុជីវិត និង​របួស​មនុ​ស្សនឹង​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​អោយបាន​ធ្ងន់ធ្ងរ​។ ជាក់ស្តែង​លោក​ថា កន្លងមក​សមត្ថកិច្ច​តែង បាន​បញ្ជូន​ជនជាតិ​ចិន ដែល​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ទៅ​តុលាការ​ផ្តន្ទាទោស ដែល​ផ្ទុយ​ពី​ពាក្យ​ចោទប្រកាន់ ដែលថា សមត្ថកិច្ច​នគរបាល មិនបាន​អនុវត្ត​នីតិវិធី​ច្បាប់​ទៅលើ​ជនជាតិ​ចិន ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ផ្លូវ​សាធារណៈ​នាពេល​កន្លងមក​៕ ដោយ​៖ ដែនសីមា

 

spot_img
×