Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ថ្ងៃ​នេះ​មិន​អំណោយផល​ល្អ ជួប​រឿង​ស្មុគស្មាញ​ច្រើន ។ លុយកាក់ ត្រូវ​សន្សំសំចៃ​ការចំណាយ មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​គូស្នេហ៍​មានការ​ថ្នាំង​ថ្នាក់ចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ស្ថិរភាព គ្រប់យ៉ាង​មិន​សម្រេច​ទៅតាម​បំណង ។ លុយកាក់ មិនល្អ មាន​សម្ពាធ​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រយ័ត្ន​បញ្ចៀស​កុំឲ្យ​មាន​កំហុសឆ្គង​ក្នុង​ថ្ងៃនេះ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មិនបាន​ល្អ មានរឿង​រកាំរកូស​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរការ​តាម​ផែនការ​ដោយ​រលូន ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​ពី​ការវិនិយោគ​ត្រឹមត្រូវ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​លប​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ ប្រយ័ត្ន​ក្នុង​ការនិយាយស្តី ដើម្បី​បញ្ចៀស​ត្រូវគេ​រិះគន់​ពេប​ជ​ញ​រាយ ។ លុយកាក់ ត្រូវ​ទុកដាក់​របស់របរ​លុយកាក់​ឲ្យ​មធ្យ័ត​ក្រែង​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ទន់ភ្លន់​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ទោះជា​មាន​រឿង​អ្វី​ក៏​ដោយ​ក្នុងថ្ងៃនេះ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ចេះ​ស្វែងយល់​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នក​មុនៗ​ទើប​ការងារ​របស់​អ្នក​ឈានទៅ​ជោគជ័យ​ខ្ពស់ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការសម្រេច​ចិត្តធំៗ​ពាក់ព័ន្ធ​ដល់​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា គួរ​មាន​ពិធី​ជួបជុំ​រ៉ូមែ​ន​ទិក​ជាមួយ​គូស្នេហ៍ ដើម្បី​បង្កើត​ភាពកក់ក្តៅ​ក្នុង​រឿង​មនោសញ្ចេតនា ។ គូស្នេហ៍​ដើម្បី​បង្កើត​ភាព​កក់ក្តៅ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ​រវល់​ច្រើន​ធ្វើឲ្យ​អារម្មណ៍​មិន​រីករាយ ។ លុយកាក់ យីអ៊ុន​ឡើង ប្រភព​ចំណូល​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូស្នេហ៍​។​

​ឆ្នាំ​មមែ ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​ចេះ​ថែរក្សា​សុខភាព ។ លុយកាក់ ចំណូល​ចិត ចំណាយ​ច្រើន ។ មនោសញ្ចេតនា​គួរ​ពេញចិត្ត​នឹង​អ្វី​ដែល​មាន​នាពេល​បច្ចុប្បន្ន មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ចេះ​សម្របសម្រួល​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ទើប​ការងារ​របស់​អ្នក​រលូន​ល្អ ។ លុយកាក់ ធម្មតា ពុំ​ខ្វះខាត តែ​ក៏​ពុំ​កើនឡើង ។ មនោសញ្ចេតនា គួរ​ម្ចាស់​ការស្វែងរក​ឱកាស​ជួប​ទំនាក់ទំនង​មិត្តភក្តិ​ថ្មីៗ ។​

​ឆ្នាំ​រកា ៖ ការងារ មុន​សម្រេច​កិច្ចការ​អ្វីមួយ គួរ​ពិភាក្សា​ជាមួយ​មិត្ត​រួម​ការងារ កុំ​ធ្វើ​ដោយ​អត្តនោម័ត ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​មុននេះ ។ មនោសញ្ចេតនា ត្រូវ​ស្មោះត្រង់ ក្នុង​រឿង​មនោសញ្ចេតនា​។​

​ឆ្នាំចរ ៖ ការងារ ប្រយ័ត្ន​កុំឲ្យ​កើត​មាន​កំហុស​ក្នុងថ្ងៃនេះ ។ លុយកាក់ ជា​ថ្ងៃ​មិន​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា គួរ​មាន​ភាព​ជឿជាក់​លើ​គ្នា​រឿង​ស្នេហា ។​

​ឆ្នាំ​កុរ ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​នៅ​ចំពោះមុខ ត្រូវ​ចាប់​ឲ្យ​ជាប់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន មនោញ្ចេតនា ល្អប្រសើរ សុភមង្គល ៕​

spot_img
×