Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ Capella រង់ចាំ​ស្វាគមន៍​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​ក្រសួងការបរទេស សិង្ហ​បុរី​នៅ​ថ្ងៃ​ទី ៦ ខែមិថុនា បាន​ប្រកាស​ឲ្យដឹង​ថា មេដឹកនាំ​អាមេរិក​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​ដែល​សិង្ហ​បុរី​រៀបចំ​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។​

​តាម​ការប្រកាស​របស់​ប្រមុខ​ការទូត​សិង្ហ​បុរី Vivian Balakrishnan ដែល​បាន​ជួប​ជាមួយ​សមាស​ភាគី Mike Pompeo និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក (NSA) John Bolton ក្នុង​ដំណើរ​ទស្សនកិច្ច​ធ្វើការ​នា​រដ្ឋធានី​វ៉ាស៊ីនតោន ។​

​បណ្តា​ក្រុម​ភស្តុភា​របស់​អាមេរិក កូរ៉េខាងជើង និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី កំពុង​ប្រញាប់ប្រញាល់​ធ្វើ​ឲ្យ​រួចរាល់​នូវ​កិច្ចការ​ត្រៀម​បំរុង​ចុង​ក្រោយ​សំដៅ​ធានា​ឲ្យ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ ។​

​ស្របពេល​ជាមួយ​គ្នា​នោះដែរ Ria-Novosti ជំនួប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ជាមួយ​មេដឹកនាំ​កូរ៉ខាងជើង អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា នៅ​ទីក្រុង Vladivostok ក្នុងឱកាស​ប្រព្រឹត្តទៅ​នៃ​វេទិកា​សេដ្ឋកិច្ច​បូព៌ា​ចាប់ផ្តើម​ពី​ថ្ងៃ ១១-១៣ ខែ​កញ្ញា ៕ សូ​យ​ន​

spot_img
×