Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន ជំរុញ​ឲ្យ​អាមេរិក ធានា​សន្តិសុខ​ដល់​កូរ៉េខាងជើង

spot_img

​តាម AP ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋ​ប្រទេស​ចិន ដែល​ផ្សាយ​នៅ​ថ្ងៃ​ទី ៦ ខែមិថុនា ប្រធានាធិបតី​រុស្ស៊ី ព្រមាន​ថា អាមេរិក ត្រូវ​បង្ហាញ​នូវ​ការសន្យា​ជាក់លាក់ ក្នុង​ការធានា​សន្តិសុខ​ឲ្យ​កូរ៉េខាងជើង ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន ចង់​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​អំពី​ការរំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុង​យ៉ាង ។​

​លោកពូ​ទីន សម្តែង​ក្តីសង្ឃឹម​ចំពោះ​ជំនួប​កំពូល​ខាង​មុខ​រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ថា​នឹង​នាំ​មក​លទ្ធផល​វិជ្ជមាន​ជាច្រើន ។​

​លោកពូ​ទីន​ក៏​បាន​អបអរ​ផងដែរ​ចំពោះ​ជំហាន​ទាំងឡាយ​ដែល “​ពុំ​ធ្លាប់​មាន​” របស់​កូរ៉េ​ខាងជើង ក្នុងនោះ​មាន​ការផ្អាក​សាកល្បង​នុយក្លេអ៊ែ​រ កាំ​ជ្រួច និង​បំផ្លាញចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែ​រ Punggye-ri ។ លោកពូ​ទីន​ចាត់ទុកថា ទាំងអស់នោះ​គឺជា​កាយវិការ​បង្ហាញឡើង​នូវ​សុ​ឆន្ទៈ​ដ៏​សំខាន់បំផុត ។​

​ទន្ទឹម​នោះ​មេដឹកនាំ​រុស្ស៊ី​ក៏​ស្វាគមន៍​ការសម្រេចចិត្ត “​ក្លាហាន​និង​ប្រាកដប្រជា​” របស់​ប្រធានាធិបតី​ត្រាំ ចំពោះ​ការរៀបចំ​ជំនួប​និង​មេដឹកនាំ​គីម ជុង​អ៊ុន ។​

​ប៉ុន្តែ​លោក​ពូ​ទីន លើកឡើងថា ក្រុង​ព្យុងយ៉ាង​ប៉ង​ប្រាថ្នា “​ការធានា​សន្តិសុខ​ដាច់ខាត​” សម្រាប់​ពួកគេ​បោះបង់​ចោល​មហិច្ឆិតា​នុយក្លេអ៊ែរ ៕ សូ​យ​ន​

spot_img
×